មន្ត្រី​រៀបចំ​ការបោះឆ្នោត​៣១៨​នាក់​ស្លាប់​និង​ជាង​២.០០០​នាក់​ធ្លាក់ខ្លួន​មាន​ជំងឺ​បន្ទាប់ពី​ការបោះឆ្នោត​នៅ​ឥណ្ឌូនេស៊ី​

372
ចែករម្លែក

​កាលពី​ថ្ងៃទី​១៧​ខែ​មេសា​ឆ្នាំ​២០១៩ ប្រទេស​ឥណ្ឌូនេស៊ី​រៀបចំ​ការបោះឆ្នោត​ជ្រើសរើស​ប្រធានាធិបតី​រយៈពេល​តែ​មួយ​ថ្ងៃ​គត់ ដែល​ជា​ការបោះ​ឆ្នោត​ដ៏​ធំ​ជាង​គេ​បំផុត​នៅលើ​ពិ​​ភព​លោក ដោយ​មាន​បេក្ខជន​ឈរឈ្មោះ​បោះឆ្នោត​ដ៏​ច្រើន​បំផុត​ចំនួន​២៤០.០០០​នាក់​។​

​វា​ជា​លើកទីមួយ​ហើយ​ដែល​ប្រជាជន​ឥណ្ឌូនេស៊ី​បាន​ទៅ​បោះឆ្នោត​ជ្រើស​ប្រធានា​ធីបតី​និង​សមាជិកសភា​ក្នុងពេល​តែមួយ ។​

​គណៈកម្មការ​រៀបចំ​កា​រ​បោះឆ្នោត​ដែល​ត្រួតពិនិត្យ​មើល​ការបោះឆ្នោត​នេះ​បាន​និយាយថា គិត​ត្រឹម​ថ្ងៃ​អង្គារ​ទី​៣០​ខែ​មេសា មន្ត្រី​រៀបចំ​ការបោះឆ្នោត​ចំនួ​៣១៨​នាក់​ស្លាប់​​ដោយសារ​ការ​អស់កម្លាំង​ហេវ​ហត់​ជ្រុល​ពី​ព្រោះ​ពួកគេ​បាន​ជាប់រវល់​ធ្វើការ​ដែល​ទាក់ទង​នឹង​កិច្ចការ​បោះឆ្នោត​តាំងពីព្រឹក​ដល់​ពាក់កណ្តាល​យប់​និង​មន្ត្រី​រៀបចំ​ការបោះឆ្នោត​​ចំនួន​២.២៣២​នាក់​ផ្សេង​ទៀត​បាន​ធ្លាក់ខ្លួន​មាន​ជំងឺ ។​

​លោក Pramono Ubaid Tantowi មន្ត្រីជាន់ខ្ពស់​នៃ​គណៈកម្មការ​រៀបចំ​ការ​បោះឆ្នោត​នេះ​បាន​និយាយ​កាលពី​ថ្ងៃ​អង្គារ​ថា ភាគច្រើន​នៃ​ពួកគេ​ត្រូវ​នៅ​ធ្វើការ​រហូត​​ដល់​២​យប់​។​បន្ទាប់​ពី​ការបោឆ្នោ​តត្រូវ​បាន​បិទ​នៅ​ថ្ងៃទី​១៧​ខែ​មេសា​មក​នោះ ទី​មួយ​សន្លឹក​ឆ្នោត​ត្រូវ​បាន​រាប់​ដោយ​ដៃ​នៅ​ស្ថានីយបោះឆ្នោត​ជាង​៨០០.០០០​ស្ថានីយ​ហើយ​​ការរាប់​នេះ នៅ​ស្ថានីយបោះឆ្នោត​ជាច្រើន គឺ​បាន​រាប់​រហូតដល់​ពាក់កណ្តាល​យប់​ហើយ​បន្ទាប់មក​មន្ត្រី​ទាំងនោះ​បាន​ប្រមូល​ធុង​ឆ្នោត​និង​ដឹក​ទៅ​កាន់​មណ្ឌល​ប្រមូលផ្តុំ​សន្លឹក​​ឆ្នោត​ធំ​៕​ដោយ​៖​សុខា​/sn

ប្រទេស​ឥណ្ឌូនេស៊ី​រៀបចំ​ការបោះឆ្នោត​រយៈពេល​តែ​មួយ​ថ្ងៃ​គត់ កាលពី​ថ្ងៃទី​១៧​ខែ​មេសា​ឆ្នាំ​២០១៩