មន្ត្រី​រៀបចំ​ការបោះឆ្នោត​ជាង​៩០​នាក់​ស្លាប់​ ដោយសារ​ការ​អស់កម្លាំង​ជ្រុល​នៅ​អំឡុង​ពេល​បោះឆ្នោត​នៅ​ឥណ្ឌូណេស៊ី​

722
ចែករម្លែក

​ប្រទេស​ឥណ្ឌូណេស៊ី​បាន​រៀបចំ​ធ្វើ​ការបោះឆ្នោត​តែ​មួយ​ថ្ងៃ ដែល​ជា​ការបោះ​ឆ្នោត​ដ៏​ធំ​ជាង​គេ​បំផុត​នៅលើ​ពិភពលោក​កាលពី​ថ្ងៃទី​១៧​ខែ​មេសា​ឆ្នាំ ២០១៩​។ អ្នក​ទាំងឡាយ​ដែល​​ចូលរួមក្នុង​ដំណើរការ​បោះឆ្នោត​នេះ ប្រឈម​នឹង​បញ្ហា​ការងារ​ដ៏​ច្រើន​ដែល​ទាក់ទង​នឹង​ការរៀបចំ​ការបោះឆ្នោត​។​

​លោក Selvianus Itranbey ប្រធាន​ស្ថានីយបោះឆ្នោត​មួយ​នៅ​ភូមិ​Adodo Molu​នៅ​ខេត្ត​Maluku បាន​ស្លាប់​ដោយសា​រហេវ​ហត់​អស់កម្លាំង នៅ​អំឡុង​ពេល​បោះឆ្នោត​​និង​ការរាប់​សន្លឹកឆ្នោត​។​

​ដោយ​និយាយ​នៅ​សន្និសីទកាសែត​មួយ​នៅ​ទីក្រុង​ហ្សា​ការតា កាលពី​ថ្ងៃ​ចន្ទ​ទី​២២​មេសា ប្រធាន​នៃ​គណៈកម្មការ​រៀបចំ​ការ​បោះឆ្នោតជាតិ បាន​និយាយថា ម៉ោង​ធ្វើការ​ដែល​​មាន​រយៈពេល​យូរ បាន​បណ្តាលឱ្យ​ស្លាប់​មន្ត្រី​រៀបចំ​ការបោះឆ្នោត​ចំនួន​៩១​នាក់​នៅ​ខេត្ត​១៩ និង​មន្ត្រី​រៀបចំ​ការបោះឆ្នោត​ចំនួន​៣៧៤​នាក់​ផ្សេង​ទៀត បាន​ធ្លាក់ខ្លួន​មាន​​ជំងឺ ដោយសា​រហេវ​ហត់​អស់កម្លាំង ។​

នៅពេល​នេះ​ចំនួន​មន្ត្រី​រៀបចំ​ការបោះឆ្នោត​ស្លាប់​នៅ​ទូទាំង​ប្រទេស​នេះ បាន​កើនឡើង​ដល់​៩២​នាក់​៕​ដោយ​៖​សុខា​/sn/Ha

​បុគ្គលិក​រៀបចំ​ការបោះ​ឆ្នោត ដេក​សម្រាក​នៅ​ឃ្លាំង​ទុក​ហិប​ឆ្នោត​មួយ​នៅ​ទីក្រុង​ហ្សា​ការតា​