មន្ត្រី​វៀតណាម​ច្រើន​នាក់ ត្រូវបាន​ដាក់គុក​ពីបទ​លួច​យក​ដី​ពី​ក្រុម​អ្នកស្រុក​

1185
ចែករម្លែក
  • 3
    Shares

​មន្ត្រី​ម្នាក់ កាលពី​ពេលមុន ដែល​ទទួលបន្ទុក​គ្រប់គ្រង​ដី​នៅ​សង្កាត់​មួយ​នៅ​ក្រុង​ហាណូយ ត្រូវបាន​កាត់ទោស​ឱ្យ​ជាប់គុក​ចំនួន​៦​ឆ្នាំកន្លះ កាលពី​ថ្ងៃ​ពុធ ទី​៩ សីហា ពីបទ​ផ្ទេរ​ដី​ខុសច្បាប់​។​

​លោក ង្វៀន សួន ត្រាំ​ង ដែល​ទទួលបន្ទុក​គ្រប់គ្រង​ដី​នៅ​សង្កាត់​ដុង​តាំ ត្រូវបាន​ចោទប្រកាន់ថា​ជា​មេដឹកនាំ​ដណ្តើម​កាន់កាប់​ដីធ្លី​ខុសច្បាប់​។​

​មន្ត្រី​ចំនួន​១៣​នាក់​ផ្សេងទៀត ដែល​រួមទាំង អតីតមន្ត្រី​គ្រប់គ្រង​ធនធានធម្មជាតិ ចៅសង្កាត់ និង មេ​ប៉ូលិស​ជា​ច្រើ​នាក់ ត្រូវបាន​កាត់ទោស​ឱ្យ​ជាប់គុក​ម្នាក់ៗ​ចំនួន​៣​ឆ្នាំ​។ ពួកគេ ត្រូវបាន​ចោទប្រកាន់​ពីបទ​រំលោភ​អំណាច​និង​ធ្វេសប្រហែស​ការងារ​។​

​យោងតាម​ក្រុម​រដ្ឋអាជ្ញា​បានឱ្យដឹងថា រដ្ឋបាល​នៃ​ខេត្ត​ហា​តា​យ បាន​បញ្ជា​ឱ្យ​ផ្តល់​ដី​ចំនួន​៥.៦០០​ម៉ែត្រការ៉េ​នៅ​សង្កាត់​ដុង​តាំ ឱ្យទៅ ៤៩​គ្រួសារ​មូលដ្ឋាន កាលពី​ឆ្នាំ​១៩៩៦ ដើម្បីឱ្យ​ពួកគេ​ធ្វើ​ផ្ទះ​រស់នៅ​។ ប៉ុន្តែ​មន្ត្រី​ទាំងនេះ បានប្រគល់​ដី​ឱ្យទៅ​៣៩​គ្រួសារ​តែប៉ុណ្ណោះ​ហើយ​រក្សា​ដី​ទុក​ចំនួន​ជិត​១.៣០០​ម៉ែត្រការ៉េ​សម្រាប់​ទុក​ផ្ទាល់​ខ្លូន​ពួកគេ​៕ ដោយ៖ សុខា

​ក្រុម​អតីតមន្ត្រី​ក្រុង​ហាណូយ​ទាំងនេះ បានបង្ហាញ​ខ្លួន នៅ​តុលាការ កាលពី​ថ្ងៃ​ពុធ