មន្ត្រី​សង្គម​កិ​ច្ចៈ ដល់ពេល​បង្កើន​ការអនុវត្ត​ន៍ច្បាប់​ជ្រើសរើស​ជន​មាន​ពិការភាព​ចូល​បម្រើ​ការងារ​ក្នុង​វិស័យ​ឯកជន​

384
ចែករម្លែក

ដោយៈ មេសា​/ភ្នំពេញៈ លោក យៀប ម៉ាលី​ណូ ប្រធាន​នាយកដ្ឋាន​សុខុមាលភាព​ជនពិការ នៃ ក្រសួង​សង្គមកិច្ច អតីតយុទ្ធជន និង យុវនីតិសម្បទា បាន​ថ្លែង​អំពី​ការអនុវត្ត​ន៍ច្បាប់​ជ្រើសរើស​ជន​មាន​ពិការភាព​ចូល​បម្រើ​ការងារ​ក្នុង​ស្ថាប័នឯកជន​ថា ឥឡូវនេះ​វា​គឺជា​ពេលវេលា​ដ៏​សមរម្យ​ហើយ ដើម្បីបង្កើន​ការអនុវត្ត​ន៍ច្បាប់​ស្តីពី​កិច្ចការពារ និង លើកកម្ពស់​សិទ្ធិ​ជនពិការ ជាពិសេស ស្តីពី​ការជ្រើសរើស​ជនពិការ​ភាព​ចូល​បម្រើ​ការងារនៅក្នុង​វិស័យ​ឯកជន ព្រោះ​ជន​មាន​ពិការភាព ពិតជា​ត្រូវការ​នូវ​ការ​នូវ​ការអនុវត្ត​ន៍ច្បាប់​នេះ ពោលគឺ​ពួកគាត់​ត្រូវការ​នូវ​ការជួយ​ពី​យើង ។ យើង​បាន​បណ្តុះបណ្តាល​មន្ត្រី​រប​ស់​យើង​ទូទាំងប្រទេស​រួចហើយ​អំពី​នីតិវិធី​ក្នុងការ​អនុវត្ត​ន៍ច្បាប់​នេះ ។ ចាប់ពី​ឆ្នាំ ២០២០ ខាងមុខនេះ​ទៅ យើង​នឹង​ជំរុញ​ការចុះបញ្ជី​វិស័យ​ឯកជន រួច​ហើយនឹង​បន្តទៅ​ធ្វើ​អធិការកិច្ច ។​


​លោក យៀប ម៉ាលី​ណូ ថ្លែង​យ៉ាង​ដូច្នេះ​នៅក្នុង​សិក្ខាសាលា​ស្តីពី​ការជំរុញ​ការអនុវត្ត​ន៍ច្បាប់​ស្តីពី​កិច្ចការពារ និង លើកកម្ពស់​សិទ្ធិ​ជនពិការ ដល់​វិស័យ​ឯកជន នៅ​រាជធានី​ភ្នំពេញ ដែលមាន​ការចូលរួម​ដោយ​តំណាង​ក្រុ​ហ៊ុន​រោងចក្រ​សហគ្រាស​ឯកជន នៅក្នុង​រាជធានី​ភ្នំពេញ ប្រមាណ​ជាជាង ១០០ នាក់​។​


​ច្បាប់​ស្តីពី​កិច្ច​កិច្ចការពារ និង លើកកម្ពស់​សិទ្ធិ​ជនពិការ ចែងថា ក្រសួង​ស្ថាប័នរដ្ឋ​ដែលមាន​បុគ្គលិក​ចាប់ពី ១០០ នាក់​ឡើងទៅ ត្រូវ​ជ្រើសរើស​ជន​មាន​ពិការភាព ២ ភាគរយ ចំណែក​ស្ថាប័នឯកជន ដែល​មាន​បុគ្គលិក​ចាប់ពី ១០០ នាក់​ឡើងទៅ ត្រូវ​ជ្រើសរើស​ជន​មាន​ពិការភាព ១ ភាគរយ​ចូល​បម្រើ​ការងារ ពុំ​នោះទេ​ពួកគេ​ត្រូវ​បង់ប្រាក់​ភាគទាន ៤០ ទៅ ៥០ ភាគរយ នៃប្រាក់ខែ​របស់​បុគ្គលិក​ម្នាក់ ចូល​មូលនិធិ​ជនពិការក៏បាន ដែល​ប្រការនេះ​បានសេចក្តីថា ស្ថាប័ន​ដែលមាន​បុគ្គលិក​ចាប់ពី ១០០ នាក់​ឡើងទៅ គឺជា​ស្ថាប័ន​ជាប់​កាតព្វកិច្ច​ក្នុងការ​អនុវត្ត​ន៍ច្បាប់​ស្តីពី​កិច្ចការពារ និង លើកកម្ពស់​សិទ្ធិ​ជនពិការ ។​


​ជាការ​ក​ម្គា​ល់ កន្លងមក ក្រសួង ស្ថាប័នរដ្ឋ អនុវត្ត​ច្បាប់​នេះ​បានល្អ​ប្រសើរ​ជាង វិស័យ​ឯកជន ហើយ​លោក យៀប ម៉ាលី​ណូ បានឱ្យដឹងថា ក៏មាន​រោងចក្រ​ខ្លះ បានជ្រើសរើស​យក​ការបង់ប្រាក់​ចូល​មូលនិធិ​ជនពិការ ហើយ​ថវិកា​ទាំងនោះ ត្រូវបាន​ប្រើប្រាស់​ជា​ប្រយោជន៍​ដល់​ជន​មាន​ពិការភាព ដូចជា​សាងសង់​ផ្ទះ​ជូន​ជន​មាន​ពិការភាព​ក្រីក្រ​ធ្ងន់ធ្ងរ ស្តារ​លទ្ធភាព​ពលកម្ម​កាយសម្បទា និង បណ្តុះ​វិជ្ជាជីវៈ​មុខរបរ​ជាដើម ។ ក្នុង​បរិបទ​នេះ លោក យៀប ម៉ាលី​ណូ បាន​ថ្លែងអំណរគុណ​ដល់​សមាគម​រោងចក្រ​កាត់ដេរ​នៅ​កម្ពុជា ( GMAC) ដែល​តែងតែ​សហការ​បាន​យ៉ាង​ល្អ​ក្នុងការ​អនុវត្ត​ន៍ច្បាប់​ស្តីពី​កិច្ចការពារ និង លើកកម្ពស់​សិទ្ធិ​ជនពិការ ។​


​សូមជម្រាបថា ជា​ផ្នែក​មួយ នៃ លទ្ធផល​ក្នុងការ​អនុវត្ត​ន៍ច្បាប់​ស្តីពី​កិច្ចការពារ និង លើកកម្ពស់​សិទ្ធិ​ជនពិការ កាលពី​ឆ្នាំ ២០១៨ ជន​មាន​ពិការភាព​ប្រមាណ​ជា ៥ ពាន់​នាក់ ត្រូវបាន​ជ្រើសរើស​ចូល​បម្រើ​ការងារ ហើយ​លោក វង សូត រដ្ឋមន្ត្រីក្រសួង​សង្គមកិច្ច បាន​ថ្លែង​នៅក្នុង​ទិវា​ជន​មាន​ពិការភាព កាលពី​ថ្ងៃទី ៣ ខែ ធ្នូ ប៉ុន្មាន​ថ្ងៃមុន​នេះ​ថា ឆ្នាំ ២០១៩ នេះ ជន​មាន​ពិការភាព​ជិត ៧ ពាន់​នាក់​ផ្សេងទៀត ត្រូវបាន​ជ្រើសរើស​ចូ​ម​បម្រើ​ការងារ​នៅតាម​ក្រសួង ស្ថាប័នរដ្ឋ និង ឯកជន ។​


​លោក យៀប ម៉ាលី​ណូ បាន​ផ្តាំផ្ញើ​ដល់​ក្រុមហ៊ុន រោងចក្រ សហគ្រាស ក្នុង​វិស័យ​ឯកជន​ទាំងអស់​ថា សូម​ទំនាក់ទំនង​ទៅ​នាយកដ្ឋាន​សុខុមាលភាព​ជនពិការ រដ្ឋបាល​សិទ្ធិ​ជនពិការ ឬ មន្ទីរ​សង្គមកិច្ច​រាជ​ធានី​ខេត្ត​របស់ខ្លួន ដើម្បី ស្វែងរក​ព័ត៌មាន​ស្តីពី​ការចុះបញ្ជី ឬ ត្រូវការ​ជន​មាន​ពិការភាព​ចូល​បម្រើ​ការងារ ព្រោះ​ស្ថាប័ន​ទាំងនេះ មាន​បច្ចេកទេស បណ្តាញ ពោលគឺ​ធនធាន​គ្រប់គ្រាន់​សម្រាប់​ផ្គូរ​ផ្គង​ការងារ​រវាង​ជន​មាន​ពិការភាព និង ន​យោជក ទៅតាម​តម្រូវការ​ប្រកបដោយ​ប្រសិទ្ធភាព ៕ Kh/Ha

លោក យៀប ម៉ាលី​ណូ ថ្លែ​ទៅកាន់​អង្គសិក្ខាសាលា​ស្តីពី​ការជំរុញ​វិ​ស័​ហ​ឯកជន​អនុវត្ត​ច្បាប់​ការងារ​ជន​មាន​ពិការភាព ( រ