មន្ត្រី​សង្គម​កិ​ច្ច ៖ អង្គការ​ដៃគូ​របស់​ក្រសួង​សង្គមកិច្ច​ត្រូវតែមាន​គុណភាព និងប្រសិទ្ធភាព​

172
ចែករម្លែក

ដោយ:មេសា​/ភ្នំពេញ ៖ ថ្លែង​នៅក្នុង​ពិធី​ចុះហត្ថលេខា​លើ​អនុស្សារណៈ​យោគយល់​គ្នា ( MOU ) ជាមួយ​អង្គការក្រៅរដ្ឋាភិបាល​ជាតិ អន្តរជាតិ​ចំនួន ៤ នៅឯ​ក្រសួង​សង្គមកិច្ច អតីត​យ​ទ្ធ​ជន និងយុវនីតិសម្បទា នា​ព្រឹក​ថ្ងៃទី៤ ខែតុលា ឆ្នាំ២០១៩ នេះ លោក តូច ចាន់នី អគ្គនាយក​បច្ចេកទេស នៃ ក្រសួង​សង្គមកិច្ច បាន​មានប្រសាសន៍ “ វា​មិនមែន​ជាការ​រឹតបន្តឹង​ឡើយ ប៉ុន្តែ​វា​គឺជា​ការពង្រឹង​គុណភាព និង ប្រសិទ្ធភាព ដែល​យើង​ចាំបាច់​ត្រូវតែ​ធ្វើ ព្រោះ​ជា​ដំណាក់​កាលដែល​ទាមទារ​ឱ្យ​យើង​ត្រូវតែ​ធ្វើ រវាង​ក្រសួង​សង្គមកិច្ច និង អង្គការក្រៅរដ្ឋាភិបាល​ជាតិ អន្តរជាតិ​ជា​ដៃគូ គឺ​ធ្វើយ៉ាងណា ឱ្យ​ផលប្រយោជន៍​បាន​ទៅដល់​គោលដៅ​ពិតប្រាកដ​តាម​ខ្លឹមសារ​ដែល​បាន​ព្រមព្រៀងគ្នា ហេតុនេះ រាល់​អង្គការក្រៅរដ្ឋាភិបាល​ទាំងអស់​ដែល​ធ្វើការ​ជាមួយ​ក្រសួង​សង្គមកិច្ច ក្រៅតែពី​មាន​ធនធាន​ថវិកា​គ្រប់គ្រាន់​ទៅ ក៏ត្រូវ​តែមាន​លក្ខន្តិកៈ និង យន្តកា​បច្ចេកទេស​ច្បាប់​លាស់​ដែរ “ ។

​សូមបញ្ជាក់ថា ក្នុងចំណោម​អង្គការ​ទាំង ៤ នោះ មានតែ​អង្គការ​ចំនួន ២ ប៉ុណ្ណោះ​ដែល​បាន​ចុះ​ហ​ត្ថេ​លេខា​តាម​ការគ្រោងទុក ចំណែក​អង្គការ ២ ផ្សេងទៀត ត្រូវ​ពន្យារពេល ពោលគឺ​ត្រូវ​ដកខ្លួន​ទៅ​រៀបចំ​កម្មវិធី​ការងារ​ខ្លះទៀត​ដើម្បី​បំពេញ​តាម​តម្រូវការ​បច្ចេកទេស​សិ​ន ។​

​គប្បី​រំឭកថា ក្នុង​រយៈពេល​ជិត​ពេញ ១ ឆ្នាំ ២០១៩ នេះ ក្រសួង​សង្គមកិច្ច បាន​កៀរគរ​ប្រមែប្រមូល​អង្គការក្រៅរដ្ឋាភិបាល​ជាតិ អន្តរជាតិ​បាន​ជិត ១៣០ អង្គការ ដែលមាន​ថវិកា​ជាង ១០០ លាន​ដុល្លារ​អាមេរិក សម្រាប់​ធ្វើការ​លើ​វិស័យ​សង្គមកិច្ច​រយៈពេល ១ ឆ្នាំ ទៅ ៥ ឆ្នាំ ។​

លោក តូច ចាន់នី បាន​បន្ថែមថា ខណៈដែល​ប្រទេសជាតិ​មានការ​រីកចម្រើន ការងារ​វិស័យ​សង្គម​កិច្ច ក៏មាន​កាន់តែច្រើន​ដែរ ដែល​បានសេចក្តីថា​ក្រសួង​សង្គមកិច្ច​មិនអាច​ធ្វើ​ការងារ​ទាំងនោះ​តែម្នាក់ឯង​បានឡើយ ពោលគឺ​ក្រសួង​សង្គមកិច្ច​ពិតជា​ត្រូវការ​ដៃគូ​មិនអាច​ខ្វះ​បាន ជាពិសេស​អង្គការក្រៅរដ្ឋាភិបាល​ជាតិ និង អន្តរជាតិ ។ ប៉ុន្តែ​ជាថ្មី​ម្តងទៀត មន្ត្រីជាន់ខ្ពស់​រូបនេះ បាន​សង្កត់ធ្ងន់ថា អង្គការក្រៅរដ្ឋាភិបាល​ជា​ដៃគូ​ទាំងអស់ ត្រូវតែ​ជា​អ្នកបម្រើ​វិស័យ​សង្គមកិច្ច​ពិតប្រាកដ គឺ​មិនមែន​ធ្វើការ​ច្បោលៗ​ប្រឡាំប្រកូវ​យកតែ​ផលប្រយោជន៍​ខ្លួនឯង​ឡើយ ៕B/