មន្ត្រី​សង្ឃៈ​ការ​មានទ្រព្យ​សម្បត្តិ​តែមួយ​មុខ​មិន​គ្រប់គ្រាន់​ទេ​គប្បី​ត្រូវមាន​ធ៌​ម​សប្បុរស​ទៀត​

419
ចែករម្លែក
  • 217
    Shares
ក្នុង​ពិធីបុណ្យ​ឆ្លង​ចេតិយ នៅ​វត្ត​បទុម ស្ថិតនៅ​ភូមិ​បទុម​លិច ឃុំ​រុងរឿង ស្រុក​ស្ទោង ខេត្តកំពង់ធំ​។​

ដោយៈ​បញ្ញា​សាស្ត្រ​/ភ្នំពេញៈ​សម្ដេច​ព្រះពុទ្ធ​ជ័យ​មុនី​ឃឹម​សន​បាន​មាន​ពុទ្ធ​ដិ​កា​ថា​មនុស្ស​យើង​គ្រប់ៗ​រូបការ​មានទ្រព្យ​សម្បត្តិ​តែមួយ​មុខ​មិន​គ្រប់គ្រាន់​ទេ​គប្បី​ត្រូវមាន​ចំណេះវិជ្ជា​និង​ធ៌​ម​សប្បុរស​ទៀត​ទើប​ទើទ​ទួលបាន​សេចក្ដីសុខ​ទាំង​ផ្លូវលោក​និង​ផ្លូវ​ធ៌​ម​។​

សម្ដេចព្រះ​ពុទ្ធ​ជ័យ​មុនី​ឃឹម​សន​ព្រះប្រធាន​លេខាធិការដ្ឋាន​គណ​សង្ឃនាយក​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​និង​ព្រះ​មេគណ​រាជធានី​ភ្នំពេញ​មាន​ពុទ្ធ​ដិ​កា​ដូចនេះ​កាលពី​ព្រឹក​ថ្ងៃទី​១១​មីនា ឆ្នាំ ២០១៩ នេះ​ក្នុង​ពិធីបុណ្យ​ឆ្លង​ចេតិយ នៅ​វត្ត​បទុម ស្ថិតនៅ​ភូមិ​បទុម​លិច ឃុំ​រុងរឿង ស្រុក​ស្ទោង ខេត្តកំពង់ធំ​។​

សម្ដេចព្រះ​ពុទ្ធ​ជ័យ​មុនី​ឃឹម​សន​ព្រះប្រធាន​លេខាធិការដ្ឋាន​គណ​សង្ឃនាយក​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​និង​ព្រះ​មេគណ​រាជធានី​ភ្នំពេញ​

សម្ដេចព្រះ​ពុទ្ធ​ជ័យ​មុនី មាន​ពុទ្ធ​ដិ​ការ​ទៀតថា​ការ​មានចំណេះ​​វិជ្ជា​ធ៌​ម​សប្បុរស​និង​មាន​ធ៌​ម​សាមគ្គី​វា​មិន​ត្រឹមតែ​នាំ​ឲ្យ​យើង​គ្រប់រូបៗ​រស់នៅ​ដោយ​សេចក្ដី​ស្ងប់​នោះទេ​វា​ក៏​ផ្ដល់​ប្រយោជន៍​ឲ្យ​ប្រទេសជាតិ​ទាំងមូល​មាន​សន្តិភាព​និង​ប្រជាជាតិ​បាន​សុខ​សប្បាយ​សម្បូរ​រុងរឿង​ផងដែរ ។​

នៅក្នុង​ឱកាស​នោះដែរ​ជាមួយនឹង​ការកោតសរសើរ​ចំពោះ​សុទ្ធា​ជ្រះថ្លា​​របស់​ប្រជាពលរដ្ឋ​ក្នុងការ​ថែរក្សា​ការពារ​និង​ការលើក​ត​ម្កើ​ន​វិស័យ​ព្រះពុទ្ធសាសនា​របស់​ប្រជាពលរដ្ឋ​ទាំ​អស់​នៅ​ទីនោះ​លោកស្រី​ខៀវ​ស៊ីណា​ជា​ចាន់តូ​បាន​អំពាវ​
​នាវ​ឲ្យ​បន្ត​ការ​រួប​រួប​សាមគ្គី​គ្នា​ចូលរួម​រក្សាសុខ​សន្តិភាព​ដែលមាន​សព្វថ្ងៃ​ដើម្បី​ការលើកកម្ពស់​ជីវភាព​រស់នៅ​ឲ្យ​កាន់តែ​ប្រសើរ​ថែមទៀត​។​ព្រោះ​សុខសន្តិភាព​បានផ្ដល់​ឲ្យ​នូវ​សេចក្ដីសុខ​និង​មានឱកាស​គ្រប់គ្រាន់​ក្នុងការ​ប្រកប​កិច្ច​ការរក​ទទួលទាន​បាន​ដោយ​សេរី​។

ពិធីបុណ្យ​ឆ្លង​ចេតិយ នៅ​វត្ត​បទុម ស្ថិតនៅ​ភូមិ​បទុម​លិច ឃុំ​រុងរឿង ស្រុក​ស្ទោង ខេត្តកំពង់ធំ​

​លោកស្រី ខៀវ​ស៊ី ណា ជា ចាន់តូ​ក៏បាន​ប្រកាសថា​នឹងចូលរួម​ជា​ប្រជា​ពុទ្ធបរិស័ទ​និង​ប្រជាពលរដ្ឋ​នៅ​ទីនោះ​ជួយ​ជ្រោ​ជ្រែង​និង​ឧបត្ថម្ភ​ក្នុងការ​កសាង​ព្រះវិហារ​វត្ត​បទុម​ដើ​ម្បើ​ឲ្យ​ទី​អារាម​មួយ​នេះ​ស័ក្តិសម​ជាទីគោរព​ប្រតិបត្តិ​របស់​ប្រជាជន​គ្រប់ៗ​រូប​។​

តាម​ការបញ្ជាក់​ពី​​លោក ណែ​ត សារី អភិបាលស្រុក​ស្ទោង បាន​ឲ្យ​ដឹងថា​ចេតិយ នៅ​វត្ត​បទុម​ដែល​ប្រារព្វ​ពិធីបុណ្យ​ឆ្លង​នេះ​គឺ​ផ្ដួច​ផ្ដើមកសាង​ក្នុង​ឆ្នាំ​២០១៦ដោយ​ព្រះ​ពិ​ក្ខុ ឡាវ វណ្ណ​សាត ព្រះ​គ្រូ​ចៅអធិការ​ស្តីទី​បន្ត​ពី​ព្រះគ្រូ​ទុំ ឌី​និង​សុទ្ធា​ជ្រះថ្លា​របស់​ពុទ្ធបរិស័ទ​ជិត​ឆ្ងាយ​អស់​ទឹកប្រាក់​សរុប​ចំនួន ជាង​២៣១​លាន​រៀល​សម្រាប់​តម្កល់​ព្រះ​សារី​រឹក​ធាតុ​។
នៅក្នុង​ឱកាស​នោះ​សម្ដេច​ព្រះពុទ្ធ​​ជ័យ​មុនី ឃឹម សន​បាន​ចូលរួម​ចាប់​​កុសល​បច្ច័យ​ចំនួន​២​លាន​រៀល​និង​ព្រះ​មេគណ​ខេត្ត​២០០ ដុល្លារ ។​ដោយឡែក​លោកស្រី ខៀវ ស៊ីណា ជា ចាន់តូ បាន​ប្រគេន​ច្ច័​យ​ចំនួន​១០
​លាន​រៀល​ដល់​វត្ត​បទុម​និង​បាន​ប្រគេន​បច្ច័យ​ដល់​វត្ត​ចំនួន​៧​ផ្សេង​​ទៀត​មួយ​វត្តៗ​ចំនួន​២​លាន​រៀល​និង​បាន​ឧបត្ថម្ភ​ដល់​កម្មវិធី​បុណ្យ​៥​លាន ៦​សែន​៥​ម៉ឺន​រៀល ក្នុងនោះ​ក៏បានផ្ដល់​អំណោយ​មាន​ថវិកា ក្រ​ណាស សារុង សៀវភៅ ប៉ិច និង ខ្មៅ​ដៃ​ចែកជូន​លោកតា​យ​លោកតា លោកគ្រូ អ្នក គ្រូ និង សិស្សានុសិស្ស​ដែល​បាន​ចូលរួម​ផងដែរ​៕

ពិធីបុណ្យ​ឆ្លង​ចេតិយ នៅ​វត្ត​បទុម ស្ថិតនៅ​ភូមិ​បទុម​លិច ឃុំ​រុងរឿង ស្រុក​ស្ទោង ខេត្តកំពង់ធំ​
#