មន្ត្រី​សង្ឃៈ វិន័យ​នៅតែ​ជា​អាទិភាព​សម្រាប់​ការប្រឡង​ពុទ្ធិ​កប​ឋ​មិ​ស​ក្សា ២០២០

170
ចែករម្លែក

ដោយៈ មេសា​/ភ្នំពេញៈ ការប្រឡង​ពុទ្ធិកបឋមសិក្សា ឬ សាលា​បាលី​រង ឆ្នាំ ២០២០ ត្រូវបាន​ចាប់ផ្តើម​ហើយ​នៅ​ថ្ងៃទី ១៨ (​និង ១៩ ) ខែ មករា នេះ ហើយ​ព្រះ​ភិក្ខុ សុខ សុភាព ប្រធាន​ផ្នែក​ពុទ្ធិកបឋមសិក្សា និង ធម្ម​វិន័យ បាន​អះអាងថា​គ្មាន​ការបន្ធូរបន្ថយ​វិន័យ​ឡើយ បើទោះជា​មិន​ធ្លាប់មាន​ការបំពាន​វិន័យ​បញ្ញត្តិ​ប្រឡង​គួរឱ្យកត់សម្គាល់​នា​ឆ្នាំកន្លងមក​ក៏ដោយ ។​


​ព្រះមហា​សមណៈ សុខ សុភាព លើកឡើងថា វិន័យ​សណ្តាប់ធ្នាប់ និង សុក្រឹតភាព នៅតែ​ជា​អាទិភាព​សម្រាប់​ការប្រឡង​ពុទ្ធិកបឋមសិក្សា​ឆ្នាំ ២០២០ នេះ ហើយ​ប្រសិនបើ​បេក្ខសមណៈ បេក្ខជន បេ​ក្ខ​នារី រូប​ណា បំពាន​លើ​បញ្ញត្តិ​ណាមួយ នឹងត្រូវ​អនុវត្ត​ទៅតាម​ប្រភេទ​ពិរុទ្ធភាព​ទាំងនោះ ដោយ​គ្មាន​ការលើកលែង​ឡើយ ហើយ​អាច​ឈានដល់​ការទម្លាក់​ឱ្យ​ធ្លាក់​ដោយ​ស្វ័យ​ប្រ​ត្តិ និង ដកសិទ្ធិ​ប្រឡង ១ ឆ្នាំ​ទៀតផង ខណៈ​មន្ត្រី​ប្រឡង ក៏ត្រូវ​អនុវត្ត​បទបញ្ញត្តិ​ទាំងនោះ ដោយ​ខ្ជាប់ខ្ជួន​ដូចគ្នា ហើយ​ប្រសិនបើ​ធ្វើឱ្យមាន​ពិរុទ្ធភាព​ណាមួយ ក៏​នឹងមិន​នឹង​ត្រូវបាន​អនុគ្រោះ​ដែរ


​តាមពិតទៅ ទាំងនេះ​មិន​ចាត់ទុកថា​ជាការ​រឹតបន្តឹង​ឡើយ ព្រោះ​ការអនុវត្ត​បទបញ្ញត្តិ​ម៉ឺងម៉ាត់​បែបនេះ ត្រូវបាន​កត់សម្គាល់ថា​ធ្វើជា​រៀងរាល់ឆ្នាំ​មក ។ ទោះយ៉ាងណា រយៈពេល ២ ឆ្នាំ​ចុង​ក្រោយនេះ បទបញ្ញត្តិ​នានា ដោយ​ចាប់​តាំង​ការចុះឈ្មោះ​សុំ​ប្រឡង គឺ​ត្រូវបាន​ផ្ទៀងផ្ទាត់​ជាង​បណ្តា​ឆ្នាំមុនៗ ហើយ​កិ​ច្ចា​នុ​កិច្ច​ទាំងនោះ ត្រូវបាន​ព្រះមហា​សមណៈ សុខ សុភាព ហៅថា គឺជា​ការពង្រឹង​គុណភាព​អប់រំ​ក្នុង​វិស័យ​ពុទ្ធិក​បឋមភូមិ ដែលជា​ភូមិ​សិក្សា​គ្រឹះ ។​


​ចំពោះ​ទិដ្ឋភាព​នៅក្រៅ​មណ្ឌល​ប្រឡង​វិញ ត្រូវបាន​កត់ចំណាំ​រាល់​ឆ្នាំ​ថា មិនដែល​ធ្លាប់មាន​សម​ត្ថិ​ក្ច​ត្រូវបាន​ដាក់ពង្រាយ ហើយក៏​គ្មាន​មនុស្ស​រេរា​នៅ​ទី​នោះដែរ ដែល​ទិដ្ឋភាព​នេះ បានសេចក្តីថា គ្មាន​ឡើយ​វប្បធម៌ នៃ ការបោះ​ព្រី​យ៉ុង ។ ចំពោះ​សំណៅ​ឯកសារ និង ឧបករណ៍​អេឡិចត្រូនិក ដូចជា​ទូរស័ព្ទដៃ និង ម៉ាស៊ីន​គិត​លេខ​ជាដើម ត្រូវបាន​ហាមឃាត់ និង ត្រួតពិនិត្យ​យ៉ាងច្បាស់​លាស់ ទាំង​បេក្ខសមណៈ និង មន្ត្រី​ប្រឡង ។​


​សូមជម្រាបថា ការប្រឡង​ពុទ្ធិកបឋមសិក្សា ឬ សាលា​បាលី​រង នា​ឆ្នាំ ២០២០ នេះ មាន​បេក្ខសមណៈ បេក្ខជន បេ​ក្ខ​នារី ទូទាំងប្រទេស​សរុប ៤.១៨៩ អង្គ និង នាក់ ថយចុះ ១៩២ អង្គ និង នាក់ បើ​ធៀប​ទៅនឹង​ឆ្នាំ ២០១៩ កន្លងទៅ ហើយ​នោះ​ត្រូវបាន​មគណៈកម្ម​ការប្រឡង ពន្យល់ថា ដោយសារ​ការធ្វើឱ្យមាន​សុក្រឹតភាព​ក្នុងការ​ដាក់ពាក្យ​ប្រឡង គឺ​សំដៅ​ពង្រឹងគុណភាព​អប់រំ​ក្នុង​វិស័យ​ពុទ្ធិកសិក្សា ។​


​ក៏ដូចជា​បណ្តាល​ឆ្នាំមុនៗ​ដែរ វិញ្ញាសា នៃ ការប្រឡង​ពុទ្ធិកបឋមសិក្សា ឬ សាលា​បាលី​រង ឆ្នាំ ២០២០ នេះ មាន ៖ ភាសាបាលី តែងសេចក្តី ប្រវត្តិ​-​ភូមិវិទ្យា​សាស្ត្រ​អនុវត្តន៍ ពុទ្ធ​វិន័យ ពុទ្ធប្បវត្តិ ពុទ្ធសាសនា គណិតវិទ្យា និង សរសេរ​តាម​អាន ៕ Kh

ព្រះ​ភិក្ខុ សុខ សុភាព ផ្តល់​បទសម្ភាសន៍​ដល់​អ្នកសារព័ត៌មាន​ស្តីពី​ការប្រឡង​ពុទ្ធិកបឋមសិក្សា ឆ្នាំ ២០២០ ( រូបៈ មេសា )