មន្ត្រី​សង្ឃ​ជាន់ខ្ពស់​ស្នើ​ឲ្យ​ព្រះសង្ឃ​គ្រប់​អង្គ​បង្កើន​ចំណេះដឹង​ដើម្បី​ភាពរឹងមាំ​វិស័យ​សាសនា​

240
ចែករម្លែក

ដោយ: លីនណា / កំពង់ធំ​: សម្ដេចព្រះ​ពុទ្ធ​ជ័យ​មុនី ឃឹម សន​បាន​ជំរុញ​ដល់​ព្រះសង្ឃ​គ្រប់​អង្គ ឲ្យ​បន្ត​ការខិតខំ​រៀនសូត្រ​បន្ថែ​ម​ទៀត ដើម្បី​បង្កើន​ចំណេះដឹង និង​ដើម្បី​ភាពរឹងមាំ​វិស័យ​សាសនា​នៅ​កម្ពុជា​។​

​ការស្នើ​ដូចនេះ​របស់​សម្ដេច​ព្រះពុទ្ធ​ជ័យ​មុនី ឃឹម សន ប្រធាន​លេខាធិការដ្ឋាន​គណៈសង្ឃ​នាយក និង​ជា​ព្រះ​មេគណ​រាជា​ធានី​ភ្នំពេញ នៅក្នុង​ឱកាស​ដែល​សម្ដេច​និមន្ត​ជា​អ​ធិ​តី​ភាព​ក្នុង​ពិធី​បញ្ចុះ​ខណ្ឌ​ចុះ​បឋម​​សិលា​កសាង​ព្រះវិហារ​ថ្មី​វត្ត​សេនា​រាម​រាជ​ហៅ​វត្ត​ចាក់​ក្រ​ចៀង ស្ថិតនៅ​ភូមិ​សាលា​សន្ទុក ឃុំ​កកោះ ស្រុក​សន្ទុក ខេត្តកំពង់ធំ នៅ​ព្រឹក​ថ្ងៃទី​៣០​កក្កដា​ឆ្នាំ​២០១៩​។​

​សម្ដេចព្រះ​ពុទ្ធ​ជ័យ មុនី ឃឹម សន បាន​មាន​ពុទ្ធិកា​រដែ​រថា ដើម្បី​ឲ្យ​គ្រប់​អារាម​ទាំ​អស់​មានការ​អភិវឌ្ឍ​លុះត្រា​ព្រះសង្ឃ​គ្រប់​អង្គ​ធ្វើជា​គំរូ​ល្អ និង​បំពេញ​តួនាទី​ជា​ព្រះសង្ឃ​ត្រឹមត្រូវ ទើប​ប្រជា​ពុទ្ធបរិស័ទ​មាន​ជឿជាក់​លើ​ចំពោះ​វិស័យ​ព្រះពុទ្ធសាសនា​។​

​មានប្រសាសន៍​សំណេះសំណាល លោកស្រី ខៀវ ស៊ីណា​ជា​ចាន់តូ បាន​ថ្លែង​ការកោតសរសើរ​ចំពោះ រដ្ឋបាល​គ្រប់លំដាប់​ថ្នាក់ដឹកនាំ មន្ត្រីរាជការ និង​អង្គភាព​ពាក់​ព​ន្ធ័​រួម​នឹង​ប្រជា​ពុទ្ធបរិស័ទ​និង​សប្បុរសជន​ជិត​ឆ្ងាយ ដែល​បាន​រួមគ្នា​ផ្ដួច​ផ្ដើមកសាង​ព្រះវិហារ​នេះ​ឡើង​។ លោកស្រី​នូវ​បានចាត់ទុក​ការរួបរួម​សាមគ្គី​កសាង​ព្រះវិហារ​នេះ​ថា ជា​បុណ្យ​កុសល​ធំធេង​មួយ​ដែល​ពុទ្ធបរិស័ទ​ខែ្មរ​គ្រប់រូបៗ ធ្វើ​ក្នុង​ជំនឿ​ដោយ​សុទ្ធា​ជ្រះថ្លា ចំពោះ​ព្រះពុទ្ធសាសនា​ដើម្បី​ថែរក្សា​ការពារ​សាសនា ដែលជា​សាសនា​របស់​រដ្ឋ​ឲ្យ​កាន់តែ​រឹងមាំ​និង​ដ៏​រុងរឿង​បន្តទៀត​។​

​នៅក្នុង​ឱកាស​នោះ លោកស្រី ខៀវ ស៊ីណា ជា​ចាន់តូ បាន​ចូលរួម​បច្ច័យ​កសាង​ចំនួន​១០​លាន​រៀល និង​សម្ដេច​ព្រះពុទ្ធ​ជ័យ មុនី ឃឹម សន ចំនួន​១​លាន​រៀល សម្រាប់​ជាការ​ចាប់​ផ្ដើមកសាង​ព្រះវិហារ​ថ្មី​នេះ​ផងដែរ​៕ ល​