មន្ត្រី​សង្ឃ​និង​ស្ត្រី​ខ្មែរ​ប្រាំ​អង្គ​និង​រូប​ឈ្នះ​ពាន​កំពូល​អ្នកដឹកនាំ​ឆ្នើម​ពិភពលោក​

2235
ចែករម្លែក

​ដោយៈ មេសា​/​ភ្នំពេញៈ មន្ត្រី​សង្ឃ​ខ្មែរ​មួយ​ព្រះអង្គ គឺ​សម្តេចព្រះ​វន​រត្ន​កិត្តិ​ឧទ្ទេស​បណ្ឌិត ណ​យ ច្រឹ​ក និង ស្ត្រី​បួន រូប​ទៀត គឺ​ឧកញ៉ា​មហា​ឧ​នាសិកា ញ៉ឹក ប៊ុន​ថា លោកស្រី​ឧកញ៉ា ម៉ៅ ម៉ា​ល័យ កែ គឹមយ៉ាន លោកស្រី​ឧកញ៉ា សៀង ចាន់​ហេង និង លោកស្រី ឡៅ គឹម​ណៃ បានឈ្នះ​ពានរង្វាន់​កំពូល​អ្នកដឹកនាំ​ឆ្នើម​ពុទ្ធសាសនិក​ពិភពលោក​នៃ​សម្ព័ន្ធភាព​ពុទ្ធសាសនិក​ពិភពលោក ។​

​ពិធី​ប្រគល់​ពាន​ដ៏​មហា​កិត្តិយស​នេះ ត្រូវបាន​ធ្វើឡើង​នៅឯ​សណ្ឋាគារ សុខា ក្នុង​រាជធានី​ភ្នំពេញ​កាលពី​ព្រឹក​ថ្ងៃទី ១៤ ខែ មីនា ឆ្នាំ ២០១៨ ដោយមាន​ការចូលរួម​ដោយ​តំណាង​ពុទ្ធសាសនា​មកពី ១០ ប្រទេស ។​
​សម្តេចព្រះ​វន​រត្ន​កិត្តិ​ឧទ្ទេស​បណ្ឌិត ណ​យ ច្រឹ​ក បាន​បិណ្ឌបាត ដល់​ថ្នាក់ដឹកនាំ និង ប្រជាពលរដ្ឋ​ខ្មែរ​គ្រប់​និន្នាការ​ទាំងអស់​មេត្តា រក្សា​ឱ្យបាន​នូវ​សាមគ្គីភាព​ជាតិ និង ប្រកាន់ខ្ជាប់​នូវ​ព្រហ្ម​វិហារធម៌​ទាំង​បួន គឺ​មេត្តា ករុណា មុទិតា និង ឧបេក្ខា ចំពោះ​គ្នា​នឹង​គ្នា ដើម្បី ភាពសុខសាន្ត និង វឌ្ឍនភាព​ជាតិខ្មែរ​ទាំ​ង​មូល ។​
​ចំណែក​មហា​ឧបាសិកា ញ៉ឺ​ក ប៊ុន​ថា បាន​លើកឡើងថា ការទទួល​ពានរង្វាន់​នាពេលនេះ គឺជា​កិ​តិ្ត​យស​ជាតិខ្មែរ​ទាំងមូល ហើយ​ថា​កិច្ចខិតខំ​ប្រឹងប្រែង​រប​ស់​គាត់​នឹងន​មិនអាច​បាន​ជោគជ័យ​ឡើយ​ប្រសិនបើ​ខ្វះ​ការជួយជ្រោមជ្រែង​ទំនុកបម្រុង​ពី​រាជរដ្ឋាភិបាល ជាពិសេស​សម្តេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី និង ថ្នាក់ដឹកនាំ​សង្ឃ​គ្រប់លំដាប់​ថ្នាក់ មួយអន្លើ​ដោយ​សហការី​គ្រប់រូប​ទេនោះ ៕MN