មន្ត្រី​សាខា​កាកបាទក្រហម​ខេត្តព្រះវិហារ​យក​អំណោយ​ជូន​គ្រួសារ​រងគ្រោះ​ដោយ​រន្ទះបាញ់

801
ចែករម្លែក

ដោយៈ​សៅ​វ៉ាន់ឌី​/​ព្រះវិហារ​៖​កាលពី​រសៀល​ថ្ងៃទី​៥​ខែមិថុនា​ឆ្នាំ​២០១៩​លោក​យុង​គឹម​ហ៊ាន​នាយក​ប្រតិបត្តិ​សាខា​កាកបាទក្រហមកម្ពុជា​ខេត្តព្រះវិហារ​បានផ្តល់​អំណោយ​ជូន​គ្រួសារ​ប្អូន​រឿន​តូ​រី​ស​អាយុ​១៤​ឆ្នាំ​ដែល​រងគ្រោះ​ដោយសារ​រន្ទះបាញ់​។​

​ជាមួយ​នោះ​បណ្តាល​ស្លាប់​កុមារី​ម្នាក់​និង​ប្អូនប្រុស​រងរបួស​កំពង់​សម្រាក​ព្យាបាល​នៅ​មន្ទីរពេទ្យបង្អែក​១៦​មករា​ខេត្តព្រះវិហារ​។​ហេតុការណ៍​នេះ​បានកើត​ឡើង​នៅ​ភូមិ​សែន​រុងរឿង​៣​ឃុំ​មរកត​ស្រុក​ជាំ​ក្សាន្ត​ខេត្តព្រះវិហារ​កាលពី​រសៀល​ថ្ងៃទី​៤​ខែមិថុនា​ឆ្នាំ​២០១៩​។​

​នៅក្នុង​ឱកាស​នោះ​លោកនាយក​ប្រតិបត្តិ​សាខា​បាន​ចូលរួម​សោកស្តាយ​ចំពោះ​ឧបទ្ទវ​ហេតុដែល​បណ្តាល​ឱ្យ​រងគ្រោះ​ដោយសារតែ​រន្ទះបាញ់​នេះ​និង​បាន​ផ្តាំផ្ញើ​សូមឱ្យ​មានការ​ប្រុងប្រយ័ត្ន​នៅពេល​ភ្លៀង​ត្រូវ​រក​កន្លែង​មាន​សុវត្ថិភាព​ជ្រក​។​ក្នុងនោះ​ត្រូវ​បិទ​ទូរស័ព្ទ​ជៀសវាង​គ្រោះថ្នាក់​កើតឡើង​ជាយថាហេតុ​។​
​សម្ភារៈ​ផ្តល់ជូន​រួមមាន​៖​មី ១​កេស ត្រីខ ១​យួរ ទឹកដោះគោ​៥ កំប៉ុង ស្ករស​១ គីឡូ សារុង​១ ក្រមា​១ ភួយ​១ មុង​១ ថវិកា​ចំនួន ១៥០.០០០​រៀល​៕S/​