មន្ត្រី​សាខា​កាំកុងត្រូល​ខេត្តសៀមរាប ចុះ​ពិនិត្យ ចំណី​ម្ហូបអាហារ ដែល​ដាក់លក់​នៅក្នុង​ផ្សារ​ចាស់ ក្រុង​សៀមរាប​

328
ចែករម្លែក

ដោយ​: គូលែន / សៀមរាប​: នា​ព្រឹក​ថ្ងៃទី​២៣ ខែមេសា ឆ្នាំ​២០១៩​នេះ មន្ត្រី​សាខា​កាំកុងត្រូល​ខេត្តសៀមរាប ដែល​ដឹកនាំ​ថោ​យ​លោក ព្រៅ ខេ​ម​រិ​ទ្ធ ប្រធាន​សាខា​កាំកុងត្រូល​ខេត្តសៀមរាប បាន​ចុះ​ពិនិត្យ​ចំណី​ម្ហូបអាហារ ដែល​ដាក់លក់​នៅក្នុង​ផ្សារ​ចាស់ ស្ថិតនៅ​ភូមិ​មណ្ឌល​១ សង្កាត់​ស្វាយដង្គំ ក្រុង​សៀមរាប ខេត្តសៀមរាប ។​

​លោក ព្រៅ ខេ​ម​រិ​ទ្ធ ប្រធាន​សាខា​កាំកុងត្រូល​ខេត្តសៀមរាប បាន​អះអាងថា ចំណី​ម្ហូបអាហារ​ដែល​ដាក់លក់​នៅក្នុង​ផ្សារ​ចាស់ ពុំមាន​លាយ​សារធាតុ​គីមី​ឡើយ​។​

​លោក ព្រៅ ខេ​ម​រិ​ទ្ធ បាន​បន្តថា ក្នុងឱកាស​ចុះ​ត្រួតពិនិត្យ​សុវត្ថិភាព​ចំណី​ម្ហូបអាហារ នៅ​ផ្សារ​ចាស់​ក្នុង​ក្រុង​សៀមរាប នា​ព្រឹក​ថ្ងៃទី​២៣ ខែមេសា ឆ្នាំ​២០១៩​នេះ មន្ត្រី​ជំនាញ​របស់លោក ពុំបាន​រកឃើញ​នូវ​សារ​ធាតុគីមី​ហាមឃាត់ ដែល​បាន​ផ្ទុក​នៅក្នុង​ម្ហូបចំណី​គ្រប់​ប្រភេទ ឬក៏​ទំនិញ​គ្រឿងឧបភោគ​បរិភោគ​មួយចំនួន​ដែល​បាន​ដាក់តាំង​លក់​នៅក្នុង​ផ្សារ​ឡើយ បន្ទាប់ពី​បានធ្វើ​តេស្ត និង ពិសោធន៍​រក​សារធាតុ​គីមី​នៅក្នុង​ម្ហូបអាហារ​មួយចំនួន រួមមាន​ដូចជា​៖ សណ្តែកបណ្តុះ , ស្ពៃជ្រក់ , ប្រហុក , ជ្រក់មមាញ់ , ផ្សិត ប្រហិត , ត្រីងៀត , សរសៃ​គុយទាវ , គ្រឿង​សមុទ្រ​ជាច្រើន​ប្រភេទ និង សុពលភាព​នៃ​ការ​បរិច្ឆេទ​គ្រប់​ប្រភេទ គឺ​គ្រឿង​កំប៉ុង​និង​អីវ៉ាន់​ចាប់ហួយ​នៅតាម​តូប​ជាដើម​នោះ ។​

​លោក​បាន​បន្តទៀតថា បើទោះបីជា​យ៉ាងនេះ​ក៏ដោយ ក៏​ក្រុមការងារ​ជំនាញ​របស់លោក នៅតែ​បន្ត​ចុះ​ត្រួតពិនិត្យ និង តាមដាន ដែលជា​មូលដ្ឋានគ្រឹះ​កំពុង​អនុវត្តន៍ ដើម្បី​សុវត្ថិភាព​លើ​ម្ហូបអាហារ សម្រាប់​បងប្អូន​ប្រជាពលរដ្ឋ​ទូទៅ​ឲ្យ​កាន់តែ​ល្អប្រសើរ​ថែមទៀត ជាពិសេស​ការអប់រំ​ដល់​ក្រុមអាជីវករ​លក់ដូរ ប្រជាពលរដ្ឋ​អ្នកប្រើប្រាស់ និង​សាធារណជន​ទាំងអស់ រួមគ្នា​ទប់ស្កាត់ និង បញ្ឈប់​ការប្រើប្រាស់​សារធាតុ​គីមី នៅក្នុង​គ្រឿង​ហូបចុក និង លក់ដូរ​នូវ​ទំនិញ​ហួស​អាយុកាល​ប្រើប្រាស់ ក្លែងបន្លំ ឬ​ទំនិញ​ខូចគុណភាព ដែលជា​អំពើ​ខុសច្បាប់​ប្រឈម​ទៅនឹង​ទោសទណ្ឌ​ក្នុងករណី​ធ្ងន់ធ្ងរ​៕ ល​