មន្ត្រី​សាទរ​នឹង​ម្ចាស់​ក្បាលដី​នៅ​តំបន់​កណ្តាល​ក្រុង​ចង្អៀត ស្មុ​គ្រ​ស្មាញ​តែមាន​ទំនាស់​តិចតួច​

83
ចែករម្លែក

ដោយ:ភ្នំ​ស្វាយ/បន្ទាយមានជ័យ ៖ មន្ត្រី​ជំនាញ​សុរិយោដី មន្ត្រី​អាជ្ញាធរ​និង​កងកម្លាំង​បាន​សាទរ​នឹង​ម្ចាស់​ក្បាលដី​នៅ​តំបន់​កណ្តាល​ក្រុង​ប៉ោយប៉ែត​ដែល​តូចចង្អៀត ស្មុ​គ្រ​ស្មាញ​តែមាន​ទំនាស់​តិចតួច ។

មន្ត្រី​ក៏​ជម្រុញ​អោយ​ម្ចាស់​ក្បាល់ដី​ទំនាស់​សេសសល់​នោះ​បន្ទន់ឥរិយាបថ​ដើម្បី​បញ្ចប់ទំនាស់ ហើយ​ឈានទៅ​ចេញ​ប័ណ្ណ​ដី​បាន។​

នេះ​បើរ​តាម​លោក​គាត ហ៊ុល អភិបាលក្រុង​ប៉ោយប៉ែត ក៏​ដូច​លោក​ប្រាក់ ប៉ូ​លី ប្រធាន​ម​ន្ទិ​រ​រៀបចំ​ដែនដី​នគ​រោ​ប​នីយកម្ម សំណង់​និង​សុរិយោដី​ខេត្ត​និង​លោក​លី សារី អភិបាល​រង​ខេត្តបន្ទាយមានជ័យ​ថ្លែង​ក្នុង​ពី​ធី​បិទ​ផ្សាយ​ជា​សាធារណៈ​នូវ​ឯកសារ​នៃ​ការវិនិច្ឆ័យ​សម្រាប់​ដីធ្លី​នៅ​ភូមិ​ក្បាលស្ពាន​២ សង្កាត់​ក្រុង​ប៉ោយប៉ែត​ខេត្តបន្ទាយមានជ័យ​កាលពី​ថ្ងៃទី​១២​ កញ្ញា ​ឆ្នាំ​២០១៩ ។​

លោក​អភិបាលក្រុង​បន្ថែមថា​: នៅ​ក្រុង​នេះ ទីតាំង​ដែលមាន​ដីធ្លី​តូចចង្អៀត​តែមាន​សំណង់​ធំ​តូច ខ្ពស់​ទាប​ច្រើនជាងគេ​គឺ​នៅ​ភូមិ​ក្បាលស្ពាន​១ ក្បាលស្ពាន​២ ប៉ោយប៉ែត បាលី​លេ​យ្យ​១ បាលី​លេ​យ្យ​២ ….​។​ ប៉ុន្តែ​លោក​សប្បាយចិត្ត​ដែល​ឃើញថា​ក្បាលដី​នៅ​ភូមិ​ទាំងនេះ មានទំនាស់​តិច ។​

លោក​ប្រាក់ ប៉ូ​លី ប្រធាន​មន្ទី​រៀបចំ​ដែនដី នគរូបនីយកម្ម សំណង់ និង​ដុ​រិ​យោ​ដី​ខេត្តបន្ទាយមានជ័យ​បាន​ឲ្យ​ដឹងថា​: ការបិទ​ផ្សាយ​ជា​សារ​ធា​រណៈ​នូវ​ឯកសារ​នៃ​ការវិនិច្ឆ័យ​នេះ​គឺមាន​រយៈពេល​១៥​ថ្ងៃ គិតពី​ថ្ងៃទី​១០ ​ខែកញ្ញា​នេះ​ទៅ ដើម្បី​ទុក​លទ្ធភាព​ឲ្យ​ម្ចាស់​ដី និង​អ្នក​ដែល​ពាក់ព័ន្ធ​ធ្វើការ​ផ្ទៀងផ្ទាត់ ឈ្មោះស្ថានភាព​គ្រួសារ និង​ទំហំ​ក្បាលដី​របស់ខ្លួន ព្រមទាំង​ធ្វើការ​តវ៉ា​ក្នុងករណី​មានការ​ខុសឆ្គង​។ នៅពេល​ផុត​រយៈពេល​កំណត់​នៃ​ការបិទ​ផ្សាយ​ប្រជាពលរដ្ឋ​មិនអាច​ជំទាស់​តវ៉ា​បានឡើយ​។​

ហើយ​សម្រាប់​ទិន្នន័យ​ក្បាលដី​នៅក្នុង​ភូមិ​ក្បាលស្ពាន​២ នេះ​មាន​ចំនួន​១,៨៤៨​ក្បាលដី​។ ក្នុងនោះ​រូបភាព​ប្រើប្រាស​ដី​មាន​ដី លំនៅឋាន១.៧២៥​ក្បាលដី ដី​កសិកម្ម​០០​ក្បាលដី ដី​គ្មាន​ទិន្នន័យ​១១២​ក្បាលដី​និង​ដី​ទំនាស់​មានតែ​១១​ក្បាលដី​ប៉ុណ្ណោះ។

លោក លី សារី អភិបាលរង​ខេត្ត​បន្ទាយ មានជ័យ​ថ្លែងថា​៖ ម្ចាស់​ក្បាលដី​ដែល​គ្មាន​ទំនាស់​មក​ផ្ទៀងផ្ទាត់​ទិន្នន័យ​អោយទាន់ពេល​កំណត់​១៥​ថ្ងៃ។ ​ឯ​ម្ចាស់​ក្បាលដី​ទំនាស់​តិចតួច និង​ក្បាលដី​គ្មាន​ទិន្នន័យ សូម​ខិតខំ​ដោះស្រាយ​ជាមួយ​ភាគី​ទំនាស់ ​ដើម្បី​បានចេញ​ប័ណ្ណ​សម្គាល់​អចលនវត្ថុ​ជូន​៕B/

#