មន្ត្រី​សុខាភិបាលៈ​ បើ​សង្ស័យថា មាន​ជំងឺគ្រុនចាញ់​កុំទៅ​ពេទ្យ​ឯកជន​ជាដាច់ខាត​

915

(​ភ្នំពេញ​)៖ លោក​វេជ្ជបណ្ឌិត លី សូ​វ៉ាន់ ប្រធាន​នាយកដ្ឋាន​ប្រយុទ្ធ នឹង​ជំងឺឆ្លង និង​ជា​អ្នកនាំពាក្យ ក្រសួង សុខាភិបាល​បានផ្តល់​អនុសាសន៍​ថា “​នៅពេល​មាន​គ្រុនក្តៅ​រងា​ញាក់ សង្ស័យថា កំពុងមាន​ជំងឺគ្រុនចាញ់ សូម​ប្រញាប់​ទៅ​មណ្ឌល​សុខភាព​រដ្ឋ ឬ​អ្នកស្ម័គ្រចិត្ត​ភូមិ ឬ​ទូរស័ព្ទ​ទៅ​លេខ ១១៥ ដើម្បី​បញ្ជូន​មន្ត្រី​ទៅ​ព្យាបាល ហើយ​សេវា​ទាំងនេះ ផ្តល់ជូន​ដោយ​ឥត គិត​តម្លៃ​ឡើយ​។ ដាច់ខាត​កុំ​ផ្សំ​ថ្នាំ​ដោយ ខ្លួនឯង ហើយ​ដាច់ខាត​មិនត្រូវ​ទៅរក ថ្នាំ​នៅ​គ្លីនិក​ឯកជន ឬ​ទិញ​ថ្នាំ​នៅ កន្លែង លក់​ថ្នាំ​ឯកជន​ឡើយ ព្រោះ​រហូតមក ដល់ពេលនេះ គ្មាន​គ្លីនិក​ឯកជន ឬ​ឱសថ ស្ថាន​ឯកជន​ណាមួយ​មាន​ថ្នាំ​សម្រាប់ ព្យាបាល​ជំងឺគ្រុនចាញ់​ឡើយ​”​។​
​ ​
​លោក​វេជ្ជបណ្ឌិត លី សូ​វ៉ាន់ ផ្តល់​ដំបូន្មាន​បែបនេះ ដោយសារ​នៅ រដូវវស្សា​នេះ នាយកដ្ឋាន ប្រយុទ្ធ​នឹង ជំងឺឆ្លង​នៃ​ក្រសួងសុខាភិបាល​បាន​រក ឃើញ​ជំងឺគ្រុនចាញ់ និង​ជំងឺ​ផ្តាសាយ​ជា ច្រើន​ករណី​។ ប៉ុន្តែ​មិនទាន់មាន​ករណី ស្លាប់​ដោយសារ​ជំងឺ​ទាំងនេះ​នៅឡើយ​ទេ ។​
​ ​
​ជំងឺគ្រុនចាញ់ គឺជា​ជំងឺ​ដែល អាច​ព្យាបាល​ឱ្យ​ជា​ដាច់​បាន ប៉ុន្តែ​ប្រសិន បើ​ទុកឱ្យ​យឺត​ពេលនោះ វា​អាចធ្វើឱ្យ គ្រោះថ្នាក់​ដល់​អាយុជីវិត​បាន ហើយ ប្រសិនបើ​ប្រើប្រាស់​ថ្នាំ​មិន​គ្រប់​តាម ចំនួន​វេជ្ជ បញ្ជា​ទេនោះ វា​ធ្វើឱ្យ​មេរោគ នៃ​ជំងឺគ្រុនចាញ់​ស៊ាំ​នឹង​ថ្នាំ ពោលគឺ ព្យាបាល​មិនជា​ដាច់​។ ដូច្នេះ​នៅ ពេល​ទទួលបាន​ថ្នាំ​ពី​អ្នកជំនាញ​ហើយ ត្រូវតែ​លេបថ្នាំ​នោះ​ឱ្យបាន​ត្រឹមត្រូវ និង​ទៀងទាត់​តាម ការណែនាំ ។​
​ ​
​លោក​វេជ្ជបណ្ឌិត លី សូ​វ៉ាន់ បាន​បន្ថែមថា ក្រសួងសុខាភិបាល​បាន បើក​យុទ្ធនា​ការចែក​មុង ជ្រលក់​ថ្នាំ​រាប់ លាន​ទៅដល់​ប្រជាពលរដ្ឋ​នៅ​តំបន់ ដែល​ទទួលស្គាល់ថា មាន​ជំងឺគ្រុនចាញ់ ដែល​រហូតមក​ដល់ពេលនេះ​មុង​ជ្រលក់ ថ្នាំ​ទាំងនោះ ត្រូវបាន​ចែក​ទៅដល់ គោលដៅ​ស្ទើរ​១០០ ភាគរយ​ហើយ ។ ប្រសិនបើ​បងប្អូន​ណា​មិនទាន់​ទទួលបាន មុង​ជ្រលក់​ថ្នាំ សូម​ទំនាក់ទំនង​នៅ មណ្ឌល​សុខភាព ឬ មន្ត្រី​សុខាភិបាល ដើម្បី​ទទួលបាន​មុង​ជ្រលក់​ថ្នាំ​។ អ្វីដែល​សំខាន់បំផុត​ពេល ទទួលបាន​មុង​ហើយ ត្រូវ​ប្រើប្រាស់​មុង​ទាំងនោះ​ឱ្យបាន ទៀងទាត់ គឺ​ត្រូវ​សម្រាន្ត​នៅក្នុង​មុង មិន​ថា​យប់ ឬ​ថ្ងៃ​ឡើយ ហើយ​មិនត្រូវ​នៅ ក្រៅ​មុង​ដល់​យប់​ពេក​ឡើយ ជាពិសេស​បងប្អូន​អ្នក ចំណាកស្រុក ។​
​ ​
​វិធី​បង្ការ​ជំងឺ​ទាំងនេះ គឺ​ត្រូវឱ្យ អ្នកជំងឺ និង​អ្នក​នៅ​ជុំវិញ​អ្នកជំងឺ​ពាក់ ម៉ាស់​ទាំងអស់គ្នា ហើយ ត្រូវ​ឧស្សាហ៍ លាងដៃ​នឹង​សាប៊ូ ឬ​ជែ​ល​។ ទីទៃ​នេះ​ធ្វើ យ៉ាងណា កុំឱ្យ​មូស​ខាំ គឺ​ទាំង​មូស​ខ្លា និង​មូស​ដែកគោល ដូចជា​ត្រូវ​សម្រាន្ត ក្នុង​មុង និង​លុបបំបាត់​ទឹក​ដក់ កុំឱ្យ​មូស​ពង​ញាស់​កូន ជាដើម ៕ ដោយ​៖ មេសា​

មូស គឹជា​ប្រ​ភេ​ព​ជំងឺគ្រុនចាញ់ និង គ្រុនឈាម ( មូស​)
លោក​វេជ្ជបណ្ឌិត លី សូ​វ៉ាន់ ប្រធាន​នាយកដ្ឋាន​ប្រយុទ្ធ​នឹង​ជំងឺឆ្លង និង ជា​អ្នក​ពាក្យ​ក្រសួង សុខាភិបាល ( លី សូ​វ៉ាន់ )