មន្ត្រី​សុខាភិបាល​ថា​អ្នក​ជំងឺឆ្លង​COVID -19 ចំនួន​២​នាក់​និង​ក្រុមគ្រួសារ​មាន​សុខភាព​ល្អ​ទេ​

42
ចែករម្លែក

ដោយ​៖​ភ្នំ​ស្វាយ​/​បន្ទាយមានជ័យ​៖​មន្ទីរ​សុខាភិបាល​ខេត្តបន្ទាយមានជ័យ​បាន​អះអាងថា​ពលរដ្ឋ​ខ្មែរ​កាន់សាសនា​អ៊ិ​ស្លាម​ម្នាក់​និង​ពលករ​ខ្មែរ​ម្នាក់​ដែល​ឆ្លង​និង​កំពុង​ស្ថិតនៅ​ដាច់ដោយឡែក​ក្នុង​បន្ទប់​ពិនិត្យ ព្យ​បាល​ជំងឺ​កូ​វីដ​១៩​ក្នុង​មន្ទីរពេទ្យ​ខេត្ត​មិត្តភាព​កម្ពុជា​ជប៉ុន​មង្គល​បូរី​។​សមាជិក​ក្រុមគ្រួសា​ចំនួន​១២​នាក់​របស់​ពួកគេ​មាន​សុខ​ភាពល្អ​ទេ​។​នេះ​បើតាម​លោក​វេជ្ជបណ្ឌិត​កែវ​សុ​ភ័​ក្ត្រា​ប្រធាន​មន្ទីរ​សុខាភិបាល​ខេត្តបន្ទាយមានជ័យ​ឱ្យដឹង​នៅ​ថ្ងៃទី​២៣​ខែមីនា​ឆ្នាំ​២០២០ ។​

​លោក​ឱ្យដឹង​ដូច្នេះ​ក្រោយពី​បានរួម​ដំណើរ​ជាមួយ​លោក​អ៊ុ​រាត្រី​អភិបាលខេត្ត​បន្ទាយមានជ័យ​និង​មន្ត្រី​ទៅ​ជួប​លោក​វេជ្ជបណ្ឌិត​ចន្ទ​វិ​ឌ្ឍី​ណា​វុ​ឌ្ឍ​ប្រធាន​មន្ទីរពេទ្យ​ខេត្ត​មិត្តភាព​កម្ពុជា​ជប៉ុន​មង្គល​បូរី​និង​គ្រូពេទ្យ​ជំនាញ​ក៏ដូចជា​លើកដៃ​រា​សួរសុខទុក្ខ​ពី​ក្រៅ​បន្ទប់​អ្នកជំងឺ​។​សម្រាប់​ខេត្តបន្ទាយមានជ័យ​ជា​លើកដំបូង​កាលពី​ថ្ងៃទី​១៧​ខែមីនា​ឆ្នាំ​២០២០​ក្រុមការងារ​ឆ្លើយតប​បន្ទាន់​នៃ​មន្ទីរ​បាន​ចុះទៅ​ប្រមូល​សំណាក​បន្ថែម​ទៅលើ​អ្នក​ដែល​ប៉ះពាល់​ផ្ទាល់​លើ​ជនជាតិខ្មែរ​ទាំង​២​នាក់​។​បញ្ជូន​សំណាក​ទៅពិនិត្យ​នៅ​វិទ្យាស្ថាន​ប៉ាស្ទ័រ កម្ពុជា ហើយ​រកឃើញ​វិជ្ជមាន (COVID-19)៕S/

​រូបថត ៖ មន្ត្រី​សុខាភិបាល​ថា អ្នក​ជម្ងឺឆ្លង​COVID -19 ចំនួន​២​នាក់​និង​ក្រុមគ្រួសារ​មាន​សុខា​ភាពល្អ​ទេ (​រូប​៖ ភ្នំ​ស្វាយ )​