មន្ត្រី​ស្ថានទូត​នៅ​កូរ៉េ​៖​ពលករ​ខ្មែរ​ណា​គ្មាន​កន្លែង​ស្នាក់នៅ​សូម​ទាក់ទង​មក​មន្ត្រី​ស្ថានទូត​ខ្មែរ​នៅ​កូរ៉េ

51
ចែករម្លែក

ដោយ​៖​រ៉ា​ម៉ន​/​ភ្នំពេញ​៖​ស្ថានទូត​កម្ពុជា​ប្រចាំ​នៅ​សាធារណរដ្ឋ​កូរ៉េ​នៅ​ថ្ងៃទី​២៦ ខែមីនា ឆ្នាំ​២០២០​នេះ បាន​ជូនដំណឹង​ថ្មី​មួយ​ដល់​បងប្អូន​ពលករ​ខ្មែរ​ដែល​កំពុងស្នាក់នៅ​ប្រទេស​កូរ៉េ​ថា​ដោយសារតែ​បញ្ហា​ការឆ្លង​វីរុស​កូ​រ៉ូ​ណា​។​ក្រសួង​ការងារ​នៃ​សាធារណរដ្ឋ​កូរ៉េ​បានចេញ​ច្បាប់​ថ្មី​សម្រាប់​ពលករ​គំរូ​អាច​ពន្យារ​សុពលភាព​បន្ត​ស្នាក់នៅ​កូរ៉េ​បាន​រហូតដល់​៥០​ថ្ងៃ​។​ខណៈដែល​ពីមុន​បានតែ​ជនជាតិ​ថៃ​,​ចិន​,​និង​វៀតណាម​តែប៉ុណ្ណោះ​។​ប៉ុន្តែ​ឥឡូវ​គឺអាច​ពន្យា​បាន​ទាំង​១៦​ប្រទេស​ដែល​បញ្ជូន​ពលករ​មក​បម្រើ​ការងារ​នៅ​កូរ៉េ​រួមទាំង​ប្រទេស​កម្ពុជា​ផងដែរ​។​

ស្ថានទូត​កម្ពុជា​ប្រចាំ​នៅ​សាធារណរដ្ឋ​កូរ៉េ​បញ្ជាក់ទៀតថា​៖​ពលករ​គំរូ​ដែល​ចប់​៤​ឆ្នាំ​១០​ខែ​អាចដាក់​ពាក្យស្នើសុំ​ពន្យារ​ការ​ស្នាក់នៅ​បន្ត​ក្នុង​រយៈពេល​១​ខែ គិត​ត្រឹម​ថ្ងៃ​ចាក​ចេញទៅ​ស្រុកកំណើត​។​ជាមួយគ្នានេះ​ក្នុងករណី​បងប្អូន​ពលករ​គ្មាន​កន្លែង​ស្នាក់នៅ សូម​ទំនាក់ទំនង​មក​មន្ត្រី​ស្ថានទូត​ខ្មែរ ប្រចាំ​សាធារណរដ្ឋ​កូរ៉េ​ដើម្បី​ដោះស្រាយ​ជូន​បងប្អូន​ឱ្យបាន​ស្នាក់នៅ​បណ្តោះអាសន្ន​ដែលមាន​ទីតាំង​ស្ថិតនៅ តំបន់​ស៊ូ​វ៉ុ​ន អាន​សាន ក្វាង​ជូ​ធំ និង​សា​សាង​ជាដើម​៕S/​