មន្ត្រី​ស្រី​វ័យក្មេង​របស់​រុស្ស៊ី​ត្រូវ​បណ្តេញ​ពី​តំណែង​ បន្ទាប់ពី​ថត​ស្រាត​ឱ្យ​ទស្សនា​វ​ដ្តី Playboy

1629
ចែករម្លែក

​នាង អាន​ណា អា​នូ​ហ្វ្រ៊ី​វ៉ា (Anna Anufrieva) ជា​មន្ត្រី​រុស្ស៊ី​ម្នាក់​មកពី​ទីក្រុង​ទុយ​មែន (Tyumen) ត្រូវបាន​បណ្តេញ​ចេញពី​តំណែង​ចំពោះ​ការពាក់ព័ន្ធ​នឹង​ការថតរូប​ស្រាត​សម្រាប់​ការប្រកួតប្រជែង​រូប​ស្រាត​ប្រចាំឆ្នាំ​របស់​ទស្សនា​វ​ដ្តី Playboy Russia​។ នេះ​បើ​យោងតាម​បណ្តាញ​ផ្សព្វផ្សាយ​រុស្ស៊ី ដែល​ដកស្រង់​ប្រភព​ទីភ្នាក់ងារ​ជាច្រើន​របស់​រដ្ឋាភិបាល​។

​នាង​អា​នូ​ហ្វ្រ៊ី​វ៉ា​អាយុ ២៧ ឆ្នាំ​បានបញ្ជាក់​នៅក្នុង​បទសម្ភាសន៍​មួយ​ថា នាង​បាន​ចាក​ចេញពី​តំណែង​របស់​នាង​ហើយ​។​

​នាង​បាន​និយាយថា “​ខ្ញុំ​បានសម្រេច​ចិត្ត​ចាកចេញ​ហើយ​។ វា​ជា​រឿង​អសីលធម៌​ដែល​ពិភាក្សា​អំពី​មូលហេតុ​។ ខ្ញុំ​គោរព​មេ​របស់ខ្ញុំ​ ហើយ​មិន​ចង់​ពិភាក្សា​រឿងនេះ​ទេ​”​។​

​នៅក្នុង​ទំព័រ Playboy Russia របស់​នាង នាង​អា​នូ​ហ្វ្រ៊ី​វ៉ា​ត្រូវគេ​និយាយថា​ជា “​មន្ត្រី​រដ្ឋាភិបាល​”​។ ប៉ុន្តែ​នៅក្នុង​គណនី Instagram របស់​នាង នាង​បានបង្ហាញ​អត្ត​សញ្ញា​ណថា​ជា “​អ្នកជំនាញ​ខាង​ជម្រុះ​រោម​លើ​ដងខ្លួន​”​។​

​កាលពីដើម​ខែឧសភា នាង​អា​នូ​ហ្វ្រ៊ី​វ៉ា​បាន​បង្ហោះ​រូប​ស្រាត​ជាច្រើន​នៅលើ​វេ​ប​សាយ​ប្រកួតប្រជែង​របស់ Playboy Russia​។ ក្នុង​ប្រវត្តិរូប​របស់​នាង នាង​បាន​កត់សម្គាល់ថា នាង​ចាប់អារម្មណ៍​ខាង​តន្ត្រី ការអាន​សៀវភៅ កំណាព្យ កីឡា ប្រវត្តិសាស្ត្រ និង ភាពយន្ត​។ នាង​ក៏បាន​បញ្ជាក់​ផងដែរ​ថា នាង​មាន​ក្តី​សុបិន​ចង់​ផ្លាស់​ទៅ​រស់នៅ​អឺរ៉ុប​៕ ដោយ៖ កញ្ញាដាលីស/Ha

នាង អាន​ណា អា​នូ​ហ្វ្រ៊ី​វ៉ា ដែលជា​មន្ត្រី​ក្រុង​ទុយ​មែន ត្រូវបាន​បណ្តេញ​ចេញពី​តំណែង​ដោយសារតែ​ថត​ស្រាត