មន្ត្រី​អគ្គនាយកដ្ឋាន​កាំកុងត្រូល ចុះ​ត្រួត​ពិនិត្យមើល​ស្ថានីយ៍ និង​ដេប៉ូ​ប្រេងឥន្ធនៈ​មួយចំនួន ក្នុង​ខេត្តកោះកុង​

1212
ចែករម្លែក
  • 17
    Shares

កោះ​កុ​ងះ​ក្រុម​ត្រួត​ពិនិត្យមើល​គុណភាព​ប្រេង​ង​ឥន្ធនៈ​នៃ​អគ្គនាយដ្ឋាន​កាំកុងត្រូល ក្រសួងពាណិជ្ជកម្ម រួមសហការ​ជាមួយ​មន្ត្រី​សាខា​កាំកុងត្រូល ខេត្តកោះកុង និង​មន្ត្រី​មន្ទីរ​ពាណិជ្ជកម្ម​ខេត្ត កាលពី​ថ្ងៃទី​១៣ ខែមីនា ឆ្នាំ​២០១៨ បាន​ចុះ​ត្រួត​ពិនិត្យមើល បរិមាណ​និង​គុណភាព ប្រេងឥន្ធនៈ នៅតាម​ស្ថានីយ៍ និង​ដេប៉ូ​មួយចំនួន ដែលមាន​ទីតាំងនៅ​ក្រុង​ខេមរភូមិន្ទ​និង​ស្រុកស្រែ​អំបិល ខេត្តកោះកុង​។​

​លោក មាន ចំណាប់ អនុប្រធាននាយកដ្ឋាន កិច្ចការ​ការពារ​អ្នកប្រើប្រាស់ និង​បង្ក្រាប​ការ​ក្លែងបន្លំ បាន​ឲ្យ​ដឹងថា ការចុះ​ត្រួត​ពិនិត្យមើល បរិមាណ និង​គុណភាព​នេះ ផ្អែកលើ ឧបករណ៍​ត្រួតពិនិត្យ នៅនឹងកន្លែង មានដូចជា ធុង​ក្រិត ចំណុះ ៥ លីត្រ ១0 លីត្រ និង ២0 លីត្រ ។ ចំណែក អុក​តាន គឺ​ប្រើ​ឧបករណ៍ នៅក្នុង​រថយន្ត នៃ​មន្ទីរពិសោធន៍​។​

​លោក​បាន​បន្តថា ជា​លទ្ធផល ក្រោយពី​ធ្វើការ​ត្រួត​ពិនិត្យមើល ទៅលើ​ស្ថានីយ៍ និង​ដេប៉ូ​ប្រេងឥន្ធនៈ ចំនួន ៩ ទីតាំង មន្ត្រី​ជំនាញ បាន​រកឃើញថា ស្ថានីយ៍ និ​ដេប៉ូ​ចំនួន ៦ ទីតាំង រក្សា​គុណភាព និង​រង្វាស់រង្វាល់​បានល្អ​។ ២​ទីតាំង ខុស​បរិមាណ និង មួយ​ទីតាំង ខុស​ទាំង​បរិមាណ និង​គុណភាព មិន​គ្រប់​ស្តង់ដា​។​

​មន្ត្រី​ខាងលើ បាន​បញ្ជាក់ថា បន្ទាប់ពី​រកឃើញ ភាពមិនប្រក្រតី នៅតាម​ស្ថានីយ៍ មួយចំនួន​រួចមក សមត្ថកិច្ច​ជំនាញ របស់លោក បាន​ហៅ​ម្ចាស់​ស្ថានីយ៍ មក​ណែនាំ និង​ឱ្យធ្វើ​កិច្ចសន្យា កែតម្រូវ​ម៉ាស៊ីន ក៏ដូចជា​ការថែរក្សា​គុណភាព ឱ្យបាន​ត្រឹមត្រូវ ដើម្បី​ធានា​ផលប្រយោជន៍ ដល់​បងប្អូន​ប្រជាពលរដ្ឋ អ្នកប្រើប្រាស់​៕V/ ​ដោយ​៖ គឹម ចាន់​សាលី​

​រូប​ថ​តៈ​សកម្ម​ភាពចុះ​ត្រួត​ពិនិត្យមើល​បរិមាណ​និង​គុណភាព​ប្រេងឥន្ធនៈ​នៅតាម​ស្ថានីយ៍​និង​ដេប៉ូ​មួយចំនួន​ក្នុង​ខេត្តកោះកុង​របស់​មន្ត្រី​កាំកុងត្រូល​