មន្ត្រី​អង្គការ​សេ​ដាក​ម្នាក់​ដេកស្លាប់​នៅ​កាំជណ្តើរ​ក្នុងផ្ទះ​សំណាក់​ហង្ស​នាគ​

1050
ចែករម្លែក

(​ភ្នំពេញ​):​បុរស​ជាម​ន្ត្រី​អង្គការ​សេ​ដាក​ម្នាក់​ត្រូវបាន​គេ​ឃើញ​ដេកស្លាប់​នៅ​កាំជណ្តើរ​ក្នុងផ្ទះ​សំណាក់​ហង្ស​នាគ​បង្ក​ការភ្ញាក់ផ្អើល​កាលពី​ម៉ោងជាង​៩​យប់​ថ្ងៃទី​២​ខែកក្កដា​ឆ្នាំ​២០១៧​។​សព​រួម​នឹង​មិត្តភក្តិ​រួមការ​ងារ​មកពី​ខេត្តកំពត​ដើម្បី​ចូលរួម​សិក្ខាសាលា​ដោយ​ដេក​ស្នាក់នៅ​បន្ទប់​ផ្ទះសំណាក់​ហង្ស​នាគ ដែលមាន​ទីតាំង​ផ្ទះ​លេខ​១៦៣ ផ្លូវ​លេខ​២៦៥ សង្កាត់​ទឹកល្អក់​ទី​៣ ខណ្ឌទួលគោក​។​

​សមត្ថកិច្ច​មូលដ្ឋាន​បានឱ្យដឹងថា​សព​ឈ្មោះ​មិញ​ឈិន​អាយុ​៦៦​ឆ្នាំ​ជា​គ្រូ​បង្គោល​អង្គការ​សេ​ដាក​មកពី​ស្រុក​បន្ទាយមាស​ខេត្តកំពត​។​ស្ត្រី​ជា​ប្អូន​របស់​សព​ឈ្មោះ​ស៊ី​ណាត​បាន​ប្រាប់​សមត្ថកិច្ច​ថា​បងប្រុស​(​សព​)​របស់គាត់​មាន​ជំងឺ​ទឹក​ផ្អែម​និង​លើសឈាម​តែងតែ​លេបថ្នាំ​ជាប្រចាំ​។​សមត្ថកិច្ច​ពិនិត្យ​សាកសព​សន្និដ្ឋានថា​មន្ត្រី​អង្គការ​សេ​ដាក​រូបនោះ​ទំនងជា​ស្លាប់​ដោយសារ​គាំងបេះដូង​៕ ​ដោយ ៖កា​ម៉ាច​

​រូបថត​:​សព​មន្ត្រី​អង្គការ​សេ​ដាក​(​រូប​:​កា​ម៉ាច​)​