មន្ត្រី​អប់រំៈ MOU រវាង SAIT និង ផា​រ៉ា​ហ្ក​ន ធ្វើឱ្យ​សិស្ស​និស្សិត​និង​សាស្ត្រាចារ្យ​ខ្មែរ​មានតម្លៃ​ស្មើ​កាណាដា​

277
ចែករម្លែក

ដោយៈ មេសា​/​ភ្នំពេញៈ ប្រធានកិត្តិយស​ក្រុមប្រឹក្សា ផា​រ៉ា​ហ្ក​ន Education លោក អ៊ាង សុផល្លែត បាន​មានប្រសាសន៍​ប្រក​ដោយ​មោទនភាព​ថា ការចុះហត្ថលេខា​លើ​អនុស្សារណៈ យោគយល់​គ្នា ឬ ការយក​គ្នា​ជា​ដៃគូ រវាង​គ្រឹះស្ថាន​អប់រំ ផា​រ៉ា​ហ្ក​ន នៃ ប្រទេស​កម្ពុជា និង វិទ្យាស្ថាន Southern Alberta Institute of Technology នៃ ប្រទេស កាណាដា ហៅ​កាត់​ថា SAIT គឺជា​ជម្រើស​ដ៏​ល្អ​បំផុត​មួយ ព្រោះ​វា​អាច ធ្វើឱ្យ​សិស្ស​និស្សិត និង សាស្ត្រាចារ្យ ខ្មែរ មានគុណ​តម្លៃ​ស្មើគ្នា​ទៅនឹង​សិស្ស​និស្សិត និង សាស្ត្រាចារ្យ កាណាដា ។ មានគុណ​តម្លៃ​ស្មើគ្នា​ទៅនឹង​សិស្ស​និស្សិត និង សាស្ត្រាចារ្យ កាណាដា ដោយហេតុថា សិស្ស និស្សិត ខ្មែរ អាច​ទៅ សិក្សា​នៅ​ប្រទេស​កាណាដា បន្ត​ពី​កម្រិត​ដែល​ពួកគេ​បាន សិក្សា​នៅ ប្រទេស​កម្ពុជា ពោលគឺ​ពួកគេ​មិន​ខាត​ឆ្នាំ​ឡើយ ។ ចំណែក​សិស្ស​និស្សិត​មកពី កាណាដា ក៏​អាចមក​សិក្សា​នៅ​ស្រុក​ខ្មែរ ហើយនឹង​ត្រូវ​បានទទួល​ស្គាល់​ស្មើនឹង​ការសិក្សា​នៅ​ប្រទេស កាណាដា ដែរ


​លោក អ៊ាង សុផល្លែត បា​ន្ថែ​ម​ថា តាមរយៈ​ការចុះហត្ថលេខា​ជាមួយគ្នា នៃ គ្រឹះស្ថាន​អប់រំ នៃ ប្រទេស​ទាំង​ពិរ​នេះ ក៏​អាចឱ្យ សាស្ត្រាចារ្យ កណា​ដា អាចមក​បង្រៀន​នៅ​ប្រទេស​កម្ពុជា ហើយ​សាស្ត្រាចារ្យ កម្ពុជា អាច​ទៅ​បង្រៀន​នៅ​ប្រទេស កាណាដា ដោយ​មានគុណ​តម្លៃ​ស្មើៗ​គ្នា ។​


​សូមជម្រាបថា វិទ្យាស្ថាន ពហុ​បច្ចេកវិជ្ជា SAIT នៃ ប្រទេស កាណាដា ត្រូវបាន​បង្កើតឡើង​តាំងពី​ឆ្នាំ ១៩១៦ ដោយមាន​ឯកទេស​ជាង ១០០ មុខ ហើយ​វិទ្យាស្ថាន​នេះ បណ្តុះបណ្តាល​ផង រក​ការងារ​ជូន​សិស្ស​និស្សិត​របស់ខ្លួន​ផង ដោយ​វិទ្យាស្ថាន​ដែល​វ័យ​ជាង ១០០ ឆ្នាំនេះ មាន​ក្រុមហ៊ុន​ចក្រ សហគ្រាស ជា​ដៃគូ ជាង ១ ម៉ឺន នៅ​ទូទាំង​ពិភពលោក ហេតុនេះ​ទើប​ឯកឧត្តម ឯកឧត្តម អ៊ាង សុផល្លែត ពន្យល់ថា សិស្ស​និស្សិត សាស្ត្រាចារ្យ​ខ្មែរ ដែល​សិក្សា និង ពង្រៀ​ន​ជាមួយនឹង​វិទ្យាស្ថាន SAIT នឹងត្រូវ​បានទទួល​ស្គាល់​ជា​លក្ខណៈ​ពិភពលោក​ទៀតផង ។​


​ពិធី​ចុះហត្ថលេខា MOU រវាង គ្រឹះស្ថាន ផា​រ៉ា​ហ្ក​ន និង វិទ្យាស្ថាន SAIT នោះ​ប្រព្រឹត្តទៅ​ក្រោម​អធិបតីភាព​លោក ហង់ ជួនណា​រ៉ុ​ន​រដ្ឋមន្ត្រីក្រសួង​អស់​រំ និង តំណាង​ស្ថានទូត​កាណាដា ប្រចាំ​ប្រទេស​កម្ពុជា ៕ Kh

ពិធី​ចុះហត្ថលេខា​រវាង ផា​រ៉ា​ហ្ក​ន និង វិទ្យាស្ថាន SAIT ( រូបៈ មេសា )
លោក អ៊ាង សុផល្លែត ផ្តល់​បទសម្ភាសន៍​ដល់​អ្នកសារព័ត៌មាន ( រូបៈ​មេសា )