មន្ត្រី​អាជ្ញាធរ​និង​សមត្ថកិច្ច​ដាស់តឿន​ពលរដ្ឋ​ជាថ្មី​ក្រោយ​រថភ្លើង​និង​រថយន្តបុក​គ្នា​និង​ការ​លួច​ដោះ​ប៊ូឡុង​ទ​ម្ព​ក់​រឹត​កំណល់​ឈើ​លើ​ស្ពាន​ផ្លូវដែក​

293
ចែករម្លែក

ដោយ:ប​.​ជ័យ/បន្ទាយមានជ័យ ៖ មន្ត្រី​អាជ្ញាធរ​និង​សមត្ថកិច្ច​ស្រុក​មង្គល​បូរី​នៅ​ថ្ងៃទី​៣១​ខែមករា​ឆ្នៃ​២០១៩ បាន​ដាស់តឿន​ផង ព្រមាន​ផង​ដល់​ពលរដ្ឋ​ជាថ្មី​ក្រោយ​រថភ្លើង​និង​រថយន្តបុក​គ្នា​កាលពី​ព្រឹក​ថ្ងៃទី​៣១​ខែមករា​និង​ការ​លួច​ដោះ​ប៊ូឡុង​ត​ម្ក​ក់​រឹត​កំណល់​ឈើ​លើ​ស្ពាន​ផ្លូវដែក​កាលពី​ថ្ងៃទី​២៨​ខែធ្នូ​ឆ្នៃ​២០១៨ ។​

លោក​រ័ត្ន ដា​ស៊ីណង់ អភិបាលស្រុក អភិបាលរង​ស្រុក លោក​មេបញ្ជាការ​កងរាជ​អាវុធហត្ថ​ស្រុក លោក​អធិការនគរបាល​ស្រុក​មង្គល​បូរី​បង្ហាញ​ខ្លឹមសារ​អប់រំ ដាស់តឿន​និង​ព្រមាន​នោះ​ទីទៃ​ពីគ្នា តែ​ក្នុងន័យ​អោយ​បងប្អូន​ប្រជាពលរដ្ឋ អ្នកបើកបរ​និង​អ្នកប្រើ​ប្រាស់​ផ្លូវថ្នល់​ទាំងឡាយ​ដែល​បើកបរ ធ្វើដំណើរ​លើ​បណ្តាញ​ផ្លូវជាតិ ផ្លូវ​ខេត្ត​ ផ្លូវ​នានា​និង​ឆ្លងកាត់​ផ្លូវដែក​ត្រូវតែ​ប្រុងប្រយ័ត្ន​ខ្ពស់បំផុត​។​

លោក​បន្តថា​ បើ​ធ្វេសប្រហែស នោះ​គ្រោះថ្នាក់​វា​កើតឡើង​តែ​ក្នុង​មួយ​វិនាទី តែ​ផលវិបាក​និង​ការខាតបង់​ធំធេង ហើយ​សោកស្តាយ​គ្មាន​ទីបញ្ចប់​។​

សូមបញ្ជាក់ថា កាលពី​ម៉ោង​៨​និង​២០​នាទី​ព្រឹក​ថ្ងៃទី​៣១​ខែមករា​ឆ្នៃ​២០១៩ លើផ្លូវ​ដែក​ក្បែរ​វិទ្យាល័យ​ភ្នំ​ធំ​នៅ​ភូមិ​ភ្នំ ឃុំ​អូរ​ប្រសាទ ស្រុក​មង្គល​បូរី ខេត្តបន្ទាយមានជ័យ​មាន​ករ​ណិ​រថភ្លើង​និង​រថយន្ត​បែន​មធុ​ន​ធំ​បុក​គ្នា។ រថភ្លើង​រត់​ក្នុងទិសដៅ​ពី​ជើង​ទៅ​ត្បួ​ង ហើយ​រថយន្ត​ធំ​ឆ្លងកាត់​ផ្លូវ​រត់​ភ្លើង​ពី​លិចទៅ​កើត​។​ រថភ្លើង​ខ្ទេច​ក្បាល។​ ឯ​រថយន្ត​ក្រឡាប់​ធ្លាក់​ពី​ថ្ឋ​ល់ ប៉ុន្តែ​មិនមាន​មនុស្ស​រងរបួស​ឬ​ស្លាប់​ទេ ។​

មូលហេតុ​នៃ​គ្រោះថ្នាក់​នេះ​មកពី​រថយន្ត​ធំ​ឆ្លងកាត់​ផ្លូវ​រថភ្លើង​ខ្វះ​ការប្រុងប្រយ័ត្ន ។​រថយន្ត​ធុន​ធំ​នោះ​ម៉ាក់​CNHTC ពណ៍​ឈាមជ្រូក ផលិត​នៅ​ប្រទេស​ចិន ស្លាក​លេខ​ក្រុមហ៊ុន​AT 3-0798 ។​ចំណែក​រថភ្លើង​ម៉ាក​BB អូស​ទូរ​អ្នកដំណើរ​២​និង​ទូរ​ការ​១ ។​

សូម​រំលឹក​ដែរ​ថា យោង​លិខិត​ក្រសួង​សាធារណការ​និង​ដឹកជញ្ជូន ឲ្យដឹងថា កាលពី​ថ្ងៃទី​២៦​ខែធ្នូ​ឆ្នាំ​២០១៨ មាន​ករណី​អំពើចោរកម្ម​នៅ​ស្ពានដែក​នៃ​ផ្លូវដែក​ទិស​ខាងជើង​(​ចំណុច​PK 314 -060 ភូមិ​-​ឃុំ​ភ្នំ​តូច​ស្រុក​មង្គល​បូរី​ខេត្តបន្ទាយមានជ័យ ក្រុមចោរ​បាន​លួច​ដោះយក​ប៊ូឡុង​ត​ម្ក​ក់​រឹត​កំណល់​ឈើ​លើ​ស្ពាន​ផ្លូវដែក​អ​ស៉​ចំនួន​២៤​ភាគ ដែល​ការបាត់បង់​នេះ​បង្កអោយមាន​គ្រោះថ្នាក់​ធ្ងន់ធ្ងរ​ដល់​ខ្សែ​រថភ្លើង​។​

ក្នុង​លិខិត​ខាងលើ​ចុះ​ថ្ងៃទី​១១​ខែមករា​ឆ្នាំ​២០១៩ លោក​តូច ចាន់​កុសល រដ្ឋលេខា​ធិការ​​ក្រសួង​សាធារណការ​និង​ដឹកជញ្ជូន​បានស្នើ​ដល់​លោក​អភិបាលខេត្ត​បន្ទាយមានជ័យ​ជួយ​សហការ ទប់ស្កាត់​និង​បង្ក្រាប​លើ​ចោរកម្ម​លើ​ទ្រព្យសម្បត្តិ​ផ្លូវដែក​ក្នុង​ដែនដី​ខេត្តបន្ទាយមានជ័យ​ជា​ចាំបាច់ ។​

នៅឯ​ស្រុក​មង្គល​បូរី​វិញ មន្ត្រី​សមត្ថកិច្ច​បាន​បន្ត​ស្រាវជ្រាវ​រកមុខ​សញ្ញា​ក​រ​ណី​ចោរកម្ម​នេះ តែ​មិនទាន់បាន​លទ្ធផល​ទេ។​ សមត្ថកិច្ច អាជ្ញាធរ​និង​ពលរដ្ឋ​ខ្លះ​ដាក់​ការសង្ស័យ​លើ​ជនល្មើស​ជា​ក្មេង​ទំនើង​ញៀន​គ្រឿងញៀន​ផង និង​លើ​ពលរដ្ឋ​ជា​ម្ចាស់​គោយន្ត​ឬ​ត្រាក់ទ័រ​ផង ៕B/