មន្ត្រី​អាជ្ញាធរ​និង​សមត្ថកិច្ច​មូលដ្ឋាន​បើ​ការជួសជុល​សម្រួល​ផ្លូវ​ជនបទ​ស្វាយចេក​-​តា​ផូ​-​សារ​ង្គ​

898
ចែករម្លែក

ដោយ : ប​.​ជ័យ/ បន្ទាយមានជ័យ ៖ មន្ត្រី​អាជ្ញាធរ​និង​សមត្ថកិច្ច​ឬ​ជា​ក្រុមការងារ​គណបក្ស​ប្រជាជន​កម្ពុជា​ចុះ​មូលដ្ឋាន​ស្រុក​និង​ឃុំ ​បាន​បើ​ការជួសជុល​សម្រួល​ផ្លូវ​ជនបទ​ពី​បំបែក​ផ្លូវជាតិ​លេខ​៥​ទៅ ឃុំ​តា​ផូ និង​ឃុំ​សារ​ង្គ ។​

លោក​ឧ​ត្ត​ម​សេនីយ៍ អាត់ ខែម ប្រធាន​ក្រុមការងារ​គណបក្ស​ប្រជាន​កម្ពុជា​ថ្នាក់​ខេត្ត​ចុះជួយ​ស្រុក​ស្វាយចេក​អោយដឹង​ថ្ងៃទី​៤​ខែកក្កដា​ថា ផ្លូវ​ជនបទ​នេះ ប្រវែង​១៧​គម ជា​អំណោយ​លោក​ឧបនាយករដ្ឋមន្ត្រី កែ គឹមយ៉ាន និង លោកស្រី តាមរយ​:​លោក ។​

លោក​បន្តថា មន្ត្រី​ក្រុមការងារ​បាន​សម្រុក​ស​ម្រួ​ល​ជួសជុល​ផ្លូវ​នេះ ដើម្បីអោយ​បងប្អូន​ប្រជាពលរដ្ឋ​ងាយស្រួល​ធ្វើដំណើរ ដឹកជញ្ជូន​កសិផល នា​រដូវវស្សា ពិសេស​នៅ​រដូវ​បោះឆ្នោត​សាកល​នេះ ។​

នាពេល​បើក​ការដ្ឋាន​កាលពី​ថ្ងៃទី​៤​ខែកក្កដា ពលរដ្ឋ​រស់នៅ​ឃុំ​ស្វា​ចេក ឃុំ តា​ផូ​និង ឃុំ​សារ​ង្គ សម្តែង​ក្តីសប្បាយ​រីករាយ ថ្លែងអំណរគុណ ហើយ​ប្តេជ្ញា​ថា​នឹង​នាំគ្នា​ទៅ​បោះឆ្នោត​ជ្រើសរើស​អ្នកតំណាងរាស្ត្រ​អាណត្តិ​ទី​៦ ថ្ងៃទី​២៩​ខែកក្កដា​ឆ្នាំ​២០១៨​នេះ ឲ្យបាន​គ្រប់ៗ​គ្នា​។​

លោក ជា យុ​ទ្ធា​រុណ ប្រធាន​ម​ន្ទិ​រ​អភិ​ប​ឌ្ឍ​ន៍​ជនបទ​ខេត្តបន្ទាយមានជ័យ​ប្រាប់​កាសែត​រស្មី​កម្ពុជា​ថ្ងៃទី​៥​ខែកក្កដា​ថា​: ផ្លូវ​ជនបទ​ស្វាយចេក -​ស្វាយស​ដែល​បំបែក​ចេញពី​ផ្លូវជាតិ​លេខ​៥៦ ត្រង់​ឃុំ​ស្វាយចេក​(​ទីរួមស្រុក​ស្វាយចេក​)​ កាត់​ឃុំ​តា​ផូ ឃុំ​សារ​ង្គ ស្រុក​ស្វាយចេក​ទៅដល់​ភូមិ​ស្វាយស​ឃុំ​ពន្លៃ​ស្រុក​ភ្នំស្រុក​នេះ​មាន​ប្រវែង​៣០ គម​។​

ម​ន្ទិ​រ​និង​ក្រសួង​អភិវឌ្ឍន៍ជនបទ​បាន​ចាត់​អាទិភាព​ផ្លូវ​នេះ​ ចូលក្នុង​គម្រោង​ស្ថាបនា​ជា​ផ្លូវ​ក្រាល​បេតុង​ឬ​កៅស៊ូ​ដោយ​ប្រើ​ឥណទាន​ធនាគារ​អភិវឌ្ឍន៍​អា​ស៊ី​(ADB)​និង​ប្រភព​មូល​និ​ធី​ផ្សេង​ទៀតហើយៗ មន្ត្រី​ពាក់ព័ន្ធ​នៃ​ភាគី​ម្ចាស់​ឥណទាន​ក៏បាន​ចុះ​ពិនិត្យ សិក្សា​និង​ចាត់​អាទិភាព​រួចហើយ​ដែរ ។​ ពោល​គឺអាច​ស្ថាបនា​នៅ​ឆ្នាំ​២០១៩​ឬ​២០២០​ខាងមុខ​។ ពោលគឺ​ស្ថាបនា​ទៅតាម​ជំហាន​ក្នុងចំណោម​ផ្លូវ​ជនបទ​ជាច្រើន​ខ្សែ​ ដែល​បានស្នើ​ប​ញ្ជូ​ល​ក្នុង​គម្រោង​ដូចជា​ផ្លូវ​ជនបទ នៅ​ឃុំ​រហាត់ទឹក ឃុំ​គោ​កប​ល្ល័​ង្គ ឃុំ​ចំណោម​..​ស្រុក​មង្គល​បូរី ។​នៅ​ឃុំ​ឃុំ​សំរោង ឃុំ​សូ​ភី ឃុំ​សឹង្ហ ឃុំ​ច​ង្ហា​រ ឃុំ​គ​ត្ត​សត​..​ស្រុក​អូរជ្រៅ នៅ​ឃុំ​តា​គង់​ស្រុក​ម៉ាឡៃ ជាដើម​៕B