មន្ត្រី​អាជ្ញាធរ សមត្ថកិច្ច​ជំនាញ​និង​មន្ត្រី​សង្ឃ​ទទួលស្គាល់​ការរីកចម្រើន​ផ្នែក​ពុទ្ធចក្រ ប៉ុន្តែ​ចាំបាច់​កែលម្អ​ចំណុច​អ​វិ​ជ្ជ​មា​នសេសសល់​

343
ចែករម្លែក

ដោយ​: ភ្នំ​ស្វាយ / បន្ទាយមានជ័យ​: មន្ត្រី​អាជ្ញាធរ សមត្ថកិច្ច​ជំនាញ​និង​មន្ត្រី​សង្ឃ​ទទួលស្គាល់​ការរីកចម្រើន​ផ្នែក​ពុទ្ធចក្រ ប៉ុន្តែ​ចាំបាច់​កែលម្អ​ចំណុច​អ​វិ​ជ្ជ​មា​សេសសល់​។ នេះ​បើ​យោង​ខ្លឹមសារ​ស្មា​តី​ថ្លែង​ក្នុង​ពិធី​បើក​អនុសំវច្ឆរៈ​មហា​ស​និ្ន​បាត​មន្ត្រី​សង្ឃ​ទូរ​ទាំង​ខេត្តបន្ទាយមានជ័យ​លើក​ទី ២៧ កាលពី​ថ្ងៃ​ពុធ ១០ រោច ខែបុស្ស ឆ្នាំ ច សំរិទ្ធ​ស័ក ព​.​ស ២៥៦២ ត្រូវ​នឹង​ថ្ងៃទី ៣០ ខែ មករា ឆ្នាំ​២០១៩ របស់​មន្ទីរ​ធម្មការ និង​សាសនា​ខេត្ត សហការ​ជាមួយ​មន្ត្រី​សង្ឃ ព្រះសង្ឃ អាចារ្យ គណៈកម្មការ​ធ្វើ​នៅ​វត្ត​សមិទ្ធិ​មុនី​សោភ័ណ​សង្កាត់​កំពង់ស្វាយ​ក្រុង​សិរីសោភ័ណ ដែល​មានការ​និមន្ត​និង​អ​ញ្ញើញ​មកពី​ខេត្ត បណ្តា​ស្រុក ក្រុង ទាំង​៩ ចូលរួម​ចំនួន ៨៦១ អង្គ​/​នាក់​។​

​លោក យិន យឿន ប្រធាន​មន្ទីរ​ធម្មការ​និង​សាសនា​ខេត្តបន្ទាយមានជ័យ​បានអោយដឹងថា អនុសំវច្ឆរៈ​មហា​សន្ដិ​បាត​មន្ដ្រី​សង្ឃ​ទូទាំង​ខេត្ត​លើក​ទី ២៧ នា​ឆ្នាំនេះ​គឺ សំដៅ​ពង្រឹង​បន្ថែម​រចនាសម្ព័ន្ធ ដឹកនាំ​គ្រប់គ្រង និង​លិខិតបទដ្ឋាន​គតិយុត្ត​ដែលមាន​ស្រាប់ ធ្វើអោយ​វិស័យ​ព្រះពុទ្ធសាសនា​មាន​ភាព​តី​ក​ចម្រើន ស័​ក្ត​សម​ជាទីគោរព​បូជា​រប​ស់​ព្រះ​ពុទ្ធបរិស័ទ​។ ធានា​ដល់​ការ​គង់វង្ស​ស្ងិ​ត​ស្ថេ​រ​យូរអង្វែង នៃ​ព្រះ​ពុទ្ធបរិស័ទ ពង្រឹងគុណភាព​ពុទ្ធិក​សិក្សា​ដើម្បី​អភិវឌ្ឍន៍​ធនធាន​បព្វជិត ពុទ្ធសាសនិក​លើក​កំពស់​កិត្យានុភាព​ពុទ្ធិកសិក្សា សាសនា​របស់​រដ្ឋ ពង្រឹង​តួនាទី​ភារៈកិច្ច​របស់​ព្រះសង្ឃ និង​វត្ត​អារាម ។​

​លោក​បន្តថា ជាការ​ពិតណាស់​ការរីក​ចម្រើន​របស់​ព្រះ​ពុទ្ធចក្រ និង​អាណាចក្រ ត្រូវ​ទន្ទឹមគ្នា និង​ផ្ដល់​ដល់​គ្នា ទៅវិញទៅមក ជាការ​ចាំបាច់​ជាក់ស្ដែង​ព្រះពុទ្ធសាសនា បាន​ចូលរួមចំណែក​យ៉ាងច្រើន ក្នុងការ​លើកកម្ពស់ ការអប់រំ​ចរិយា​ធម៌​សីលធម៌​សង្គម និង​កសាង​សមិទ្ធផល​ផ្សេងៗ ជូន​សង្គមជាតិ​។​

​លោកស្រី ប៉ុក ណា​ឌី អភិបាលខេត្ត​ស្តីទី​ខេត្តបន្ទាយមានជ័យ មានប្រសាសន៍​កោតសរសើ​រ ចំពោះ​ព្រះសង្ឃ អាចារ្យ គណៈកម្មការ សីលវន្ដ​សីល​វ​ត្តី អារាមិកជន ដែល​បាន​ខិតខំ​ប្រតិបត្តិ​ខ្លួន និង​ជួយ​អប់រំ​ដល់​ពុទ្ធបរិស័ទ តាម​លំ​អាន​ខ្លឹមសារ​ពុទ្ធ​វនៈ មាន​ព្រះ​ត្រៃបិដក​ជា​គោល​ជម្រះ​នូវ​សេចក្ដី​សៅ​ម្មង​ទាំងឡាយ​ពួ​ង តាម​គន្លង​ព្រះធម៌​។ ហើយ​មាន​សេចក្ដី​ជ្រះថ្លា ការប្រមូលផ្ដុំ​កម្លាំង​ថែរក្សា​ការពារ សន្តិសុខ ស្ថេរភាព សាមគ្គីភាព ជម្រុញ​ការកសាង​ជាតិ ឆ្ពោះទៅរក​ភាព​ថ្គុំ​ថ្កើង​រុងរឿង​។ ទន្ទឹម​និង​ការរីកចម្រើន ក៏​នៅមាន​បញ្ហា​ជាច្រើន ត្រូវ​បន្ដ​ដោះស្រាយ ដោយ​ឈរលើ​ទស្សនៈ​ថា ៖ ព្រះពុទ្ធសាសនា​ជា​កម្លាំង​ដឹកនាំ​ចរិយា​ធម៌​សង្គម ការពិភាក្សា​លើ​បញ្ហា​បច្ចុប្បន្នភាព​នេះ បន្ដ​ការដោះស្រាយ​អធិករណ៍​ក្នុង​ព្រះពុទ្ធសាសនា ត្រូវ​ផ្អែកទៅលើ​ព្រះសង្ឃ​ប្រកាស និង​លិខិតបទដ្ឋាន​ពាក់ព័ន្ធ​ជៀសវាង​ការប្រើ​ឥ​ទ្ធ​ពល​ណាមួយ មិន​សមស្រប​ធ្វើអោយ​បាត់ចង់​ក្រមសីលធម៌​។ ពិនិត្យ​សកម្មភាព​ធ្វើ​អាជីវកម្ម​លើ​សាសនា ករង​ប្រវ័ញ្ច​ដើម្បី​ផលប្រយោជន៍ លាភសក្ការៈ​តាម​គ្រប់​រូបភាព​ដូចជា ឃោសនា រៃអង្គាស តាម​ទីប្រជុំជន​សាធារណៈ ធ្វើអោយ​បាត់ចង់​តម្លៃ​ព្រះពុទ្ធសាសនា​។​

​ចំណែក​ព្រះគ្រូ​រាជាគណ​: ធុល សុធា ព្រះ​មេគុណ​ខេត្ត​ខាង​គណ​:​មហានិកាយ​បាន​បិណ្ឌ​បាត្រ​សុំ​បន្ដ​ការពង្រឹង គ្រប់​វត្ត​អារាម ផ្នែក​រដ្ឋបាល​គណនេយ្យ​ភាព ប្រកបដោយ​តម្លាភាព លើ​ការងារ​គ្រប់គ្រង​ស្ថិតិ គរុ​ភ័ណ​លហុ​ភ័ណ អចលនទ្រព្យ​អោយបាន​ត្រឹមត្រូវ​។ ចូលរួម​ផ្សព្វផ្សាយ​អប់រំ ទប់ស្កាត់​អំពើហិង្សារ​ក្នុង​គ្រួសារ លើ​ស្ដ្រី និង កុមារ​។ ហើយ​សូម​ថែរក្សា​ការពារ​សម្បត្តិ​គរុ​ភ័​ណ្ឌ​វត្ត កាយ​ឬ​ធ្វើ​របង​ព័​ទ្ទ​រក្សា​ដី​វត្ត​, ដាំ​ដើមឈើ ធ្វើ​សួន សម្អាត​បរិស្ថាន​វត្ត សង់​សំណង់​តាម​រចនាបថ​វប្ប​ធ​ម៍ ស្ថាបត្យកម្ម​ខ្មែរ កា​សាង​វត្ត​តាម​លទ្ធភាព​បច្ច័យ កុំ​ជំពាក់​គេ​ហើយ​មិន​សង​រហូត​មាន​ប្តឹងផ្តល់​ដូច​វត្ត​ខ្លះ​, កុំអោយ​សង់​ចេតិយ​និង​កប់​សព​ច្រើនពេក​ក្នុង​វត្ត​, កុំ​សង់​វត្ត​បន្ថែម​លើ​ភ្នំ លើ​តំបន់​មាន​រ៉ែ ,​ព្រះសង្ឃ​ចៀស​អោយបាន​រឿង​ស្រូវ​ដូចជា​ករណី​នៅ​សង្ឃ​បែរជា​មាន​ស្រី បែរជា​សេព​គ្រឿងញៀន ផឹកស្រា ចូល​ច្រៀង​ខារ៉ាអូខេ​,​បែរជា​បង្ករ​បទល្មើស​ឧក្រិដ្ឋ​….​ពិសេស​ព្រះសង្ឃ​មេវត្ត​ឬ​ចៅអធិការ​វត្ត​ត្រូវ​ដឹកនាំ ទទួលខុសត្រូវ​ក្នុង​វត្ត ហើយ​អាចារ្យ គណកម្មការ ត្រូវតែ​ស្តាប់​មេវត្ត​ដែល​ត្រឹមត្រូវ ,​ត្រូវ​ចូលរួម​ទប់ស្កាត់​ជន​ក្លែង​ជា​ព្រះសង្ឃ​។ ឬ​បើ​បុគ្គល​សង្ឃ​ណា​ដឹងខ្លួន​ថា​នឹងមាន​រឿងអាស្រូវ​ហើយ សូម​ប្រញាប់​ដើរចេញ​កុំអោយ​ខូច​ឈ្មោះ ស្អុយ​កេរ​ព្រះសង្ឃ​និង​ពុទ្ធសាសនា​ដែល​ល្អ​ផូរផង់​ជាដើម​៕ ល​