មន្ត្រី​អាមេរិក​និយាយថា រុស្ស៊ី​កំពុង​ដាក់ពង្រាយ “​ប្រព័ន្ធ​ឡាស៊ែរ​ប្រយុទ្ធ​” ដែល​អាចធ្វើឱ្យ​ផ្កាយរណប​របស់​អាមេរិក​លែង​ដំណើរការ​

1045
ចែករម្លែក
  • 455
    Shares

​មន្ត្រីជាន់ខ្ពស់​អាមេរិក​ម្នាក់​បាន​ព្រមាន​អង្គការសហប្រជាជាតិ​ថា​សកម្មភាព​មិនធម្មតា​នៅក្នុង​ទី​អវកាស​ដោយ​ប្រទេស​រុស្ស៊ី​អាចជា​ភស្តុតាង​ថា ប្រទេស​នេះ​កំពុង​ត្រៀមខ្លួន​ជាស្រេច​ដើម្បី​ដាក់ពង្រាយ “​ប្រព័ន្ធ​ឡាស៊ែរ​ប្រយុទ្ធ​”​។​

​លោកស្រី អ៊ី​លីម ប៉ូ​ប្លេ​ត ឧបការី​ក្រសួងការបរទេស​អាមេរិក​ផ្នែក​ត្រួតពិនិត្យ​អាវុធ ផ្ទៀងផ្ទាត់​និង​អនុលោម​តាមច្បាប់​បាន​ប្រាប់​អង្គការសហប្រជាជាតិ​ថា សហរដ្ឋអាមេរិក​ព្រួយបារម្ភ​អំពី​ឥរិយាបថ​របស់ “​យាន​មើល​គ្រឿង​ម៉ាស៊ីន​នៅ​លំហ​អវកាស​” របស់​រុស្ស៊ី និង​សកម្ម​ភាពមិនប្រក្រតីរ​ប​ស់វា​។​

​មន្ត្រី​រូបនេះ​បាន​បន្ត​ព្រមាន​នៅ​ការជួបជុំ​របស់​អ​.​ស​.​ប ថា រុស្ស៊ី​បាន​ដឹកជញ្ជូន “​ប្រព័ន្ធ​ឡាស៊ែរ​ប្រយុទ្ធ​” ដែល​អាចមាន​លទ្ធភាព​ផ្តាច់​ផ្កាយរណប​របស់​អាមេរិក​ពី​អ៊ី​ន​ធឺ​ណេ​ត​។​

​លោកស្រី​បណ្ឌិត​ប៉ូ​ប្លេ​ត​បាន​អះអាងថា នេះ​គឺជា​ភស្តុតាង​នៃ​ភាពខុសគ្នា​រវាង​វោហា​សាស្ត្រ​ការទូត​រុស្ស៊ី​និង​សកម្មភាព​យោធា​របស់ខ្លួន​។​

​លោកស្រី​ប៉ូ​ប្លេ​ត​បាន​ស្បថ​ចូលកាន់​តំណែង​ជា​ឧបការី​ក្រសួងការបរទេស​ទទួល​បន្ទុក​លើ​ការត្រួតពិនិត្យ​អាវុធ ការផ្ទៀងផ្ទាត់ និង​ការអនុលោម​តាមច្បាប់ កាលពី​ថ្ងៃទី ៣០ ខែមេសា​ឆ្នាំ ២០១៨​។​

​កាលពីមុន​លោកស្រី​បាន​សម្តែង​ការព្រួយបារម្ភ​អំពី​ឥរិយាបថ​ចម្លែក​របស់​ផ្កាយរណប​រុស្ស៊ី​ដែល​បាញ់​បង្ហោះ​កាលពី​ខែតុលា​ឆ្នាំ​២០១៧ ដោយ​និយាយថា ឥរិយាបថ​នេះ​គឺ​មិន​ស្របតាម​អ្វីដែល​ធ្លាប់​បានឃើញ​ពីមុនមក​ទេ​។​

​លោកស្រី​បណ្ឌិត​ប៉ូ​ប្លេ​ត​បាន​និយាយថា​នេះ​គឺជា​ការចង្អុលបង្ហាញ​ពី​បំណង​របស់​រុស្ស៊ី​ក្នុង​ការធ្វើ​យោ​ធូប​និ​យក​ម្ម​នៅ​លំហ​អាកាស​ដោយ​ប្រើ​អាវុធ​សម្រាប់​ប្រយុទ្ធ ហើយ​បាន​និយាយថា​ភាពខុសគ្នា​រវាង​រូបរាង​ជា​សាធារណៈ​របស់​រុស្ស៊ី​និង​គោលបំណង​ពិត​របស់​ពួកគេ​កំពុងតែ​លេចឡើង​ខ្លាំង​៕ ដោយ៖ កញ្ញាដាលីស

មន្ត្រី​អាមេរិក​សង្ស័យ​ផ្កាយរណប​របស់​រុស្ស៊ី​ជា​ប្រព័ន្ធ​ឡាស៊ែរ​ប្រយុទ្ធ​ដើម្បី​កម្ចាត់​ផ្កាយរណប​អាមេរិក