មន្ត្រី​អាម៉េរិក​ព្រមាន​អំពី​ការផ្ទុះ​សង្គ្រាម​ ក្រោយ​អ៊ីរ៉ង់​បង្ហាញ​មូលដ្ឋានទ័ព​សម្ងាត់​ (វីដេអូ)

1007
ចែករម្លែក

​យោធា​អាម៉េរិក​កំពុង​ប្រុង​ជើង​ការប្រយុទ្ធ​ខ្ពស់ ក្រោយ​ពី​អ៊ីរ៉ង់​បញ្ចេញ​វីដេអូ​បង្ហាញ​អំពី​មូលដ្ឋាន​យោធា​សម្ងាត់​នៅក្រោម​ដី​មួយ ដែល​ផ្ទុក​ដោយ​កាំ​ជ្រួច​ដ៏​សែន​ច្រើន ចំពេល​​មានការ​បារម្ភ​អំពី​ការវាយប្រហារ​លើ​ទាហាន​អាម៉េរិក​។​

ភាព​តានតឹង​កើន​ឡើង​រវាង​អ៊ីរ៉ង់​និង​អាម៉េរិក ក្រោយ​វីដេអូ​បង្ហាញ​មូលដ្ឋាន​សម្ងាត់​ក្រោម​ដី​ផ្ទុក​ដោយ​រថយន្ត​ដឹក​កាំជ្រួច​ត្រៀម​ចេញ​ប្រតិបត្តិការ​

​រូបភាព​នៃ​មូលដ្ឋានទ័ព​សម្ងាត់​នៅ​អ៊ីរ៉ង់​នេះ​បង្ហាញ​សាធារណរដ្ឋ​អ៊ីស្លាម​(​អ៊ីរ៉ង់​)​សាកល្បង​កាំជ្រួច​Qiam-1 ជា​អាវុធ​ដែល​ត្រូវបាន​បំពាក់​លើ​កាំជ្រួច​បណ្តែត​របស់​កូរ៉េខាងជើង​។​រូប​​ភាព​នេះ​ត្រូវ​បាន​បញ្ចេញ​នៅពេល​តែ​ប៉ុន្មាន​ថ្ងៃ​ក្រោយ​ពី​អាម៉េរិក​សម្រេច​បញ្ជូន​ទាហាន​១.៥០០​បន្ថែម​ទៅ​កាន់​តំបន់​មជ្ឈិមបូព៌ា​ដើម្បី​ការពារ​ទល់នឹង​«​ការឈ្លានពាន​របស់​អ៊ីរ៉ង់​»​។​

​រដ្ឋការ​អាម៉េរិក​កាលពីពេល​ថ្មីៗ​បាន​ចោទប្រកាន់​អ៊ីរ៉ង់​ថា​ត្រៀម​វាយប្រហារ​លើ​កងកម្លាំង​អាម៉េរិក​នៅ​មជ្ឈិមបូព៌ា​ ចំ​ពេល​សមាជិក​សភា​អាម៉េរិក​ ​លោក ម៉ៃ​ឃើ​ល ម៉ាក​ខូល បាន​បញ្ចេញ​ព័ត៌មាន​ចារកម្ម​ដែល​ចង្អុលបង្ហាញ​អំពី​ការវាយប្រហារ​លើ​កងកម្លាំង​អាម៉េរិក​ដែល​អាច​កើត​មាន​ឆាប់ៗ​។​

​ការបញ្ជូន​ពលទាហាន​អាម៉េរិក​បន្ថែម​ក៏​ជា​ការឆ្លើយតប​នឹង​ការសង្ស័យ​ថា​កង​ឆ្មាំ​បដិវត្តន៍​អ៊ីរ៉ង់​ពាក់ព័ន្ធ​ក្នុង​ការវាយប្រហារ​នាវា​ដឹក​ប្រេង​នៅអេ​មីរ៉ា​ត​អា​រ៉ាប់រួម​។​សូមបញ្ជាក់​ថា នា​​វា​ដឹក​ប្រេង​៤​គ្រឿង​ជា​របស់​អា​រ៉ាប៊ីសាអូឌីត ន័រ​វេស្ស​និង​របស់​យោធា​អេ​មី​រ៉ា​ត​អារ៉ាប់​រួម ត្រូវបាន​បំផ្លាញ​នៅឯនា​យក​ឆ្នេ​រអេមី​រ៉ាត​អា​រ៉ាប់រួម​។​

​ចំ​ពេល​មាន​ការប្រឈមមុខគ្នា​ដ៏​តានតឹង នាយទាហានជាន់ខ្ពស់​ម្នាក់​របស់​អ៊ីរ៉ង់​បាន​អះអាង​កាលពី​ថ្ងៃ​សៅ​រ៍ថា អ៊ីរ៉ង់​អាច​ពន្លិច​នាវាចម្បាំង​អាម៉េរិក​ដែល​ត្រូវបាន​បញ្ជូន​មកកាន់​​តំបន់​ឈូង​សមុទ្រ​ពែ​ក្ស ដោយ​ប្រើ​កាំជ្រួច​និង​«​អាវុធ​សម្ងាត់​»៕ដោយ៖វាសនា /Ha

ឧត្តមសេនីយ៍ Morteza Qorbani ទីប្រឹក្សាយោធា​អ៊ីរ៉ង់ បាន​ព្រមាន​ថា អ៊ីរ៉ង់​នឹង​វាយប្រហារ​នាវា​អាម៉េរិក​ដោយ​ប្រើ​កាំជ្រួច​និង​សព្វាវុធ​សម្ងាត់ បើ​«​ពួកគេ​ប្រព្រឹត្ត​អំពើល្ងីល្ងើ​»