មន្ត្រី​អេ​ឌី​ប៊ី​ ចុះ​ពិនិត្យ​ការស្នើសុំ​គាំទ្រ​បន្ថែម​គម្រោង​កាត់បន្ថយ​ភាពក្រីក្រ​នៅ​ខេត្ត​ជុំវិញ​បឹង​ទន្លេសាប​

198
ចែករម្លែក
  • 20
    Shares

ដោយ​៖​ភ្នំ​ស្វាយ​/​បន្ទាយមានជ័យ​៖​ មន្ត្រី​អេ​ឌី​ប៊ី​ចុះ​ពិនិត្យ​ការស្នើសុំ​គាំទ្រ​បន្ថែម​គម្រោង​កាត់បន្ថយ​ភាពក្រីក្រ​និង​អភិវឌ្ឍន៍​កសិកម្ម​ខ្នាតតូច​នៅ​ខេត្ត​ជុំវិញ​បឹង​ទ​ន្លេសាប​។​

លោក​ហែម​ ចាន់ធូ ​អ្នក​គ្រប់​គ្រងគម្រោង​ធនាគារអភិវឌ្ឍន៍អាស៊ី​(ADB)​ថ្នាក់ជាតិ​លោក​ប្រាក់​ ជាតិ​ថូ ​អគ្គនាយករង​នៃ​អគ្គនាយកដ្ឋាន​កសិកម្ម​ក្រសួងកសិកម្ម​រុក្ខាប្រមាញ់​និង​នេសាទ​ប្រធាន​គម្រោង​កាត់បន្ថយ​ភាពក្រីក្រ​និង​អភិវឌ្ឍន៍​កសិកម្ម​ខ្នាតតូច​តំបន់​បឹង​ទន្លេសាប​(TSSDAF)​និង​មន្ត្រី​បាន​ចុះ​បេស​កកម្ម​ពិនិត្យមើល​គម្រោង​របស់​ធនាគារអភិវឌ្ឍន៍អាស៊ី​(ADB)​។ក្នុង​ក្របខ័ណ្ឌ​គម្រោង​កាត់បន្ថយ​ភាពក្រីក្រ​និង​អភិវឌ្ឍន៍​កសិកម្ម​ខ្នាតតូច​តំបន់​បឹង​ទន្លេសាប​(TSSDAF)​បាន​ចុះទៅ​វាល​នៃ​គោលដៅ​គម្រោង​និង​ប្រជុំ​ជាមួយ​មន្ត្រី​ក្រសួងកសិកម្ម​អាជ្ញាធរ​និង​សមត្ថកិច្ច​ជំនាញ​ខេត្ត ស្រុក​ក្រុង និង​មន្ត្រី​គម្រោង​នៅ​ខេត្តបន្ទាយមានជ័យ បាត់ដំបង សៀមរាប កំពង់ធំ កំពង់ចាម ត្បូងឃ្មុំ​ជាដើម ។​

​លុះដល់​ថ្ងៃទី​១៤/១៥​ខែមីនា​ឆ្នាំ​២០១៩​ បាន​ទៅដល់​ខេត្តបន្ទាយមានជ័យ​ ហើយ​ជួបប្រជុំ​ជាមួយ​លោក​អោម​ចន្ថា ​អភិបាលរង​ខេត្តបន្ទាយមានជ័យ​និង​មន្ត្រី​គ្រប់​គ្រង់​គម្រោង​ខេត្ត​មន្ត្រី​និង​អ្នកពាក់ព័ន្ធ​ទាក់ទិន​ការបន្ត​អនុវត្តន៍​គម្រោង​ដែល​គាំទ្រ​ដោយ​រាជរដ្ឋាភិបាល​តាមរយ​:​ក្រសួងកសិកម្ម ​ក្រសួង​មហាផ្ទៃ និង​ឥណទាន​ធនាគារអភិវឌ្ឍន៍អាស៊ី​។​មន្ត្រី​ក៏បាន​ស្នើ​និង​គាំទ្រ​លើ​គម្រោង​ក្នុង​គោលដៅ​កែលម្អ​ជីវភាព​តាមរយ​:​អភិវឌ្ឍន៍​កសិកម្ម​ខ្នាតតូច​ការ​អភិវឌ្ឃន៍​ហេដ្ឋារចនាសម្ព័ន្ធ​ជនបទ​ជាដើម ៕S/Ha

​រូបថត​:​មន្ត្រី​អេ​ឌី​ប៊ី​ចុះ​ពិនិត្យ​ការស្នើសុំ​គាំទ្រ​បន្ថែម​គម្រោង​កាត់បន្ថយ​ភាពក្រីក្រ​នៅ​ខេត្ត​ជុំវិញ​បឹង​ទ​ន្លរ​សាប (​រូប​: ភ្នំ​ស្វាយ​)​