មន្ត្រី​៖ មិនមាន​ផែនការ​នាំ​ក្មេង​ទាំងនេះ​និង​គ្រូ​របស់គេ​ចេញពី​រូង​ភ្លាម​ទេ​

2973
ចែករម្លែក

​ក្មេងៗ​ប្រុស​ថៃ​ដែល​កំពុង​ជាប់​ក្នុង​ល្អាង​ភ្នំ​ដែល​ទឹក​ជន់​លិច​បិទ​រូង​នោះ មិនទាន់​ត្រៀមខ្លួន​សំរាប់​ការធ្វើដំណើរ​ចេញពី​រូង​នៅឡើយ​ទេ នេះ​បើតាម​មេបញ្ជាការ​បេសកកម្ម​​ជួយសង្គ្រោះ​បាន​និយាយ​កាលពីដើម​ថ្ងៃ​សៅរ៍​ទី​៧​កក្កដា ទោះជា​ការព្យាករណ៍​បប​ង្ហា​ញ​ថា​ភ្លៀង​ខ្លាំង​អាច​ចាប់ផ្តើម​ធ្លាក់​នៅ​ថ្ងៃ​សៅរ៍​នេះ​។​

​ណា​រ៉ុង​សាក់ អូ​សុ​ត​តា​ណា​ខន អភិបាលខេត្ត​ឈៀង​ម៉ៃ​ដែល​ដឹកនាំ​ប្រតិបត្តិការ​នេះ បាន​ប្រាប់​អ្នកយកព័ត៌មាន​ក្រោយ​កណ្តាលយប់​បន្តិច​ថា “​ក្មេងៗ​ទាំងនេះ​មិនទាន់​​ត្រៀមខ្លួន​…​ពួកគេ​មិនអាច​មុជទឹក​នៅពេលនេះ​។​ឥឡូវ​បញ្ហា​គឺ​ការត្រៀមខ្លួន​របស់​ក្មេង​ទាំងនេះ​ដើម្បី​មុជ​ហែល​ទឹក​”​។​

​ណា​រ៉ុង​សាក់​បាន​បន្ថែមថា មិនមាន​ផែនការ​នាំ​ក្មេង​ទាំងនេះ​និង​គ្រូ​របស់គេ​ចេញពី​រូង​នៅ​យប់​នេះ​ទេ តែបើ​ភ្លៀង​ធ្លាក់​និង​ទឹក​ឡើង​នៅក្នុង​ល្អាង​ថាំ​លួង​នៅ​ប៉ុន្មាន​ថ្ងៃ​ខាងមុខ​​គេ​អាច​ផ្លាស់ប្តូរ​ផែនការ​។​

​មុននេះ មេបញ្ជាការ​ទ័ពជើងទឹក​ថៃ​បាន​និយាយថា ពួក​អ្នក​ជួយសង្គ្រោះ​មាន​”​ពេល​កំណត់​” សំរាប់​នាំ​ក្មេង​ទាំងនេះ​ចេញ តែ​ផ្លូវ​មកកាន់​ក្រៅ​ល្អាង​ពោរពេញ​ដោយ​គ្រោះ​​ថ្នាក់​សំរាប់​ក្មេងៗ​ដែល​ខ្លះ​មិនចេះ​ទាំង​ហែល​ទឹក​និង​គ្មាន​បទពិសោធន៍​មុជទឹក​ក្នុង​បរិយាកាស​ទឹក​អាច​មើលឃើញ​ជិតៗ ដែល​ទាមទារ​អ្នក​មុជទឹក​មាន​ជំនាញ​ខ្ពស់​។​

​អ្នក​មុជទឹក​មាន​ជំនាញ​ម្នាក់ ដែល​ធ្លាប់ជា​ទាហានជើងទឹក​ថៃ បាន​ស្លាប់​ក្នុង​ទឹក​កាលពី​ថ្ងៃ​សុក្រ​ក្រោយ​អស់​ឧស្ម័ន​អុកស៊ីសែន​ក្នុង​ដំណើរ​នាំ​ធុង​ខ្យល់​ទៅ​ដាក់​ក្នុង​ល្អាង ដូ​​ច្នេះ​ការប៉ុនប៉ង​នាំ​ក្មេង​ទាំងនេះ​ចេញ​វា​គ្រោះថ្នាក់​ណាស់​៕​ដោយ​:​វាសនា​

​ណា​រ៉ុង​សាក់ អូ​សុ​ត​តា​ណា​ខន អតីត​អភិបាលខេត្ត​ឈៀង​ម៉ៃ​ដែល​ដឹកនាំ​ប្រតិបត្តិការ​នេះ បាន​និយាយ​ទៅកាន់​អ្នកយកព័ត៌មាន​

​ដំណើរ​ចូល​ដើម្បី​ទៅដល់​កន្លែង​ក្មេង​ទាំងនេះ​នៅ​និង​ចេញ​មកវិញ​សំរាប់​អ្នក​មុជទឹក​មាន​ជំនាញ​ទាមទារ​ពេល​១១​ម៉ោង

​អ្នក​មុជទឹក​មាន​ជំនាញ​ម្នាក់ ដែល​ធ្លាប់ជា​ទាហានជើងទឹក​ថៃ បាន​ស្លាប់​ក្នុង​ទឹក​កាលពី​ថ្ងៃ​សុក្រ​ក្រោយ​អស់​ឧស្ម័ន​អុកស៊ីសែន​ក្នុង​ដំណើរ​នាំ​ធុង​ខ្យល់​ទៅ​ដាក់​ក្នុង​ល្អាង។លោក Saman Gunanស្លាប់ក្នុងល្អាងថាំលួង ក្នុងពេលបំពេញបេសកកម្មកាលពីថ្ងៃសុក្រ