មន្ត្រី​៥​នាក់​និង​អ្នកទោស​ម្នាក់​ស្លាប់​ក្នុង​ការបះបោរ​នៅក្នុង​គុក​នៅ​ឥណ្ឌូនេស៊ី​

807
ចែករម្លែក

​មន្ត្រី​ម្នាក់​បាន​និយាយ​នៅ​ថ្ងៃ​ពុធ​ទី​៩​ខែ​ឧសភា​ថា​មន្ត្រី​៥​នាក់​និង​អ្នកទោស​ម្នាក់​ត្រូវបាន​សម្លាប់​នៅក្នុង​កុបកម្ម​នៅ​មណ្ឌល​ឃុំឃាំង​របស់​ប៉ូលីស​នៅ​ទីក្រុង​មួយ​នៅក្បែរ​ទីក្រុង​ហ្សា​ការតា​ប្រទេស​ឥណ្ឌូនេស៊ី ដែល​អាជ្ញាធរ​បាន​ចោទប្រកាន់ ទៅលើ​ពួក​សកម្មប្រយុទ្ធ​អ៊ីស្លាម​។​

​កុបកម្ម​នេះ​បាន​កើតឡើង​នៅ​ទីក្រុង​Depok នៅ​ជាយក្រុង​ភាគខាងត្បូង​នៃ​ទីក្រុង​ហ្សា​ការតា​ជា​កន្លែង​ដែល​ប៉ូលិស​បាន​ចាប់ខ្លួន​ជន​សកម្មប្រយុទ្ធ​ឥស្លាម​ចំនួន​៣​កាល​​ពី​៤​ថ្ងៃមុន​នេះ ដែល​ប៉ូលិស​និយាយថា​មាន​ផែនការ​វាយប្រហារ​លើ​ទី​បញ្ជាការ​និង​លើ​ស្ថានីយ​ប៉ូលីស​ផ្សេងទៀត​នៅ​ទីក្រុង​Depok នេះ​។​

​ភ្នាក់ងារ​ព័ត៌មាន Amaq​របស់​ក្រុម​រដ្ឋ​អ៊ីស្លាម​បាន​ចេញផ្សាយ​របាយការណ៍​មួយ​ដោយ​និយាយថា​ការប្រយុទ្ធ​គ្នា​ដែល​បាន​កើតឡើង​នៅក្នុង​គុក​កាលពី​ថ្ងៃ​អង្គារ​នោះ ​គឺ​រវាង​ក្រុម​យុទ្ធជន​របស់ខ្លួន និង​ក្រុមប៉ូលិស​ប្រឆាំង​ភេរវកម្ម​។​

​ក្រុម​អ្នក​ស៊ើបអង្កេត​បាន​និយាយថា​” មន្ត្រី​៦​នាក់ ត្រូវបាន​ចាប់​ធ្វើ​ជា​ចំណាប់ខ្មាំង ដោយ​ពួក​អ្នកទោស​ហើយ​៥​នាក់​ក្នុងចំណោម​ពួក​គេ​នេះ ត្រូវបាន​សម្លាប់​។ មន្ត្រី​​ម្នាក់ទៀត កំពុង​ត្រូវបាន​ចាប់​ធ្វើ​ជា​ចំណាប់ខ្មាំង​នៅឡើយ​ទេ​”​។​

​ក្រុម​អ្នក​ស៊ើបអង្កេត​បាន​និយាយថា មន្ត្រីប៉ូលិស​៤​នាក់ បាន​រងរបួស ។​

​តាម​សេចក្តីរាយការណ៍​ផ្សេង​ពី​នេះ បាន​និយាយថា កុបកម្ម​នេះ​ចាប់ផ្តើម​កើតឡើង នៅពេល​ដែល​ពួក​អ្នកទោស​ភេរ​វករ​មួយចំនួន បាន​ព្យាយាម​ដណ្តើម​កាំភ្លើង​​ពី​ពួក​អ្នក​យាមគុក ដែលនាំឱ្យ​មាន​ការបាញ់​គ្នា​រវាង​ពួក​អ្នកទោស​និង​ក្រុម​មន្ត្រីប៉ូលិស​៕ដោយ៖សុខា/sn

ប៉ូលិសដើរល្បាតក្រុងDepok​ ក្រោយមានកុបកម្មសម្លាប់ប៉ូលិសក្នុងគុក

#