មន្ត្រី​-​បុគ្គលិក​នៃ​នាយកដ្ឋាន​ផ្សព្វផ្សាយ​ទទួល​ការបណ្ដុះបណ្ដាល​លើ​ជំនាញ​ថតរូប​

377
ចែករម្លែក

ដោយ:​បាយ័ន​/​សៀមរាប ៖ មន្ត្រី​-​បុគ្គលិក​នៃ​នាយកដ្ឋាន​ផ្សព្វផ្សាយ​របស់​អាជ្ញាធរ​ជាតិ​អប្សរា ទទួល​ការបណ្ដុះបណ្ដាល​លើ​ជំនាញ​ថតរូប ដែល​រៀបចំឡើង​រយៈពេល​៣​ថ្ងៃ គឺ​ចាប់ពី​ថ្ងៃទី​៨ ដល់​ថ្ងៃទី​១០ ខែមេសា នៅ​មជ្ឈមណ្ឌល​បណ្ដុះបណ្ដាល​អ​ង្គ​រ​នៃ​អា​ជ្ញ​ធរ​ជាតិ​អប្សរា​។

វគ្គ​បណ្ដុះបណ្ដាល​នេះ ធ្វើឡើង​ក្នុង​បំណង​ដើម្បី​ផ្តល់ឱកាស​ដល់​បុគ្គលិក​ទទួលបន្ទុក​ផ្នែក​ព័ត៌មាន​និង​ថតរូប ឱ្យមាន​ចំណេះដឹង​បន្ថែម​អំពី​របៀប​ថតរូប​។ ជាមួយគ្នានេះដែរ វគ្គ​សិក្សា​នេះ​គឺជា​ចំណេះដឹង​បន្ថែម សម្រាប់​បុគ្គលិក​នៃ​នាយកដ្ឋាន​ផ្សព្វផ្សាយ ឱ្យមាន​គំនិត​ចេះ​ថត ដើម្បី​យកមក​ផ្សព្វផ្សាយ​បម្រើ​ដល់​ស្ថាប័ន​អាជ្ញាធរ​ជាតិ​អប្សរា​។​

គ្រូ​បង្គោល​នៃ​វគ្គ​សិក្សា​នេះ គឺ​លោក ម៉ក់ រ៉េមី​ស្សា អ្នក​ថតរូប​អាជីព បម្រើ​ការងារ​ឱ្យ​ទីភ្នាក់ងារ EPA របស់​អឺរ៉ុប និង​មានបទពិសោធន៍​ផ្នែក​ថតរូប​រយៈពេល​ជាង ២០​ឆ្នាំ​មកហើយ​។ ជាការ​ចាប់ផ្តើម​នៃ​ការបង្រៀន​នេះ លោកគ្រូ ម៉ក់ រ៉េមី​ស្សា បាន​បង្រៀន​និង​ណែនាំ​ពី​របៀប​ប្រើការ​កាមេរ៉ា គោលការណ៍​នៃ​ការថតរូប ក៏ដូចជា​គោល​គំនិត​ទូទៅ​នៃ​សារព័ត៌មាន​រូបភាព​។​ល​។ សម្រាប់​លោកគ្រូ ម៉ក់ រ៉េមី​ស្សា រូបភាព​ពិតជា​សំខាន់​សម្រាប់​ការផ្សព្វផ្សាយ​ទូទៅ និង​ទុកជា​ឯកសារ​ទៅ​ថ្ងៃក្រោយ​។​

កញ្ញា ហ៊ីង ស្រីរ័ត្ន ដែល​បាន​ចូលរួម​ក្នុង​វគ្គ​បណ្ដុះបណ្ដាល​ខាងលើ បានឱ្យដឹងថា វគ្គ​សិក្សា​នេះ ជួយ​ឱ្យ​ខ្លួន​នាង ដឹង​ពីមុខ​ងារ​របស់​កាមេរ៉ា ពេលវេលា​ល្អ​ចំពោះ​ការថតរូប ពិសេស​ដឹង​ពី​ភាពខុសគ្នា​រវាង​ការថតរូប​ឯកសារ និង​រូប​សម្រាប់​ព័ត៌មាន​។ លើស​ពីនោះ វគ្គ​សិក្សា​នេះ ឱ្យ​នាង​ដឹង​ពី​ធាតុ​សំខាន់ៗ​ក្នុងការ​ថតរូប​ឲ្យ​ស្អាត មានគុណ​ភាព សោភ័ណភាព និង​មានការ​ទាក់ទាញ​៕B/

​រូ​ផ្សព្វផ្សាយ​ទទួល​ការបណ្ដុះបណ្ដាល​លើ​ជំនាញ​ថត​(​រូប​ថ​តៈ​អប្សរា​)​