មន្ត្រី : បើ​មនុស្ស​មិន​កម្ទេច​សំរាមៗ​នឹង​កម្ទេច​មនុស្ស​វិញ

923
ចែករម្លែក

ដោយ : ប​.​ជ័យ /​បន្ទាយមានជ័យ : មន្ត្រី​ជំនាញ​បរិស្ថាន​អះអាង​ថាបើ​មនុស្ស​មិន​កម្ទេច​សំរាម​ជាមុន​ទេ មិនយូរ​មិនឆាប់​សំរាម​នឹង​ក​ម្ទេ​ខម​នុស្ស​យើង​វិញ​។​ដូច្នេះ​សូម​ចាប់អារម្មណ៍​ហើយ​យកចិត្តទុកដាក់​ក្នុងការ​សម្អាត​និង​គ្រប់គ្រង​សំរាម​។​ក្នុងនោះ​មាន​ហាមឃាត់​ក្នុងការ​នាំចូល​ដូចជា​សម្បក​ស្នោរ​សំរាប់​ដាក់​ចំណីអាហារ គ្រឿង​បរិភោគ​គ្រប់មុខ​និង​ច​ង្គឹះ​ដែលមាន​ជាតិគីមី ។​

​មន្ត្រី​ថ្លែង​ដូច្នេះ​នៅក្នុង​ពិធី​បើក​យុទ្ធនាការ​អនាម័យ​បរិស្ថាន​កាលពី​ថ្ងៃទី​៥​ខែមិថុនា​ឆ្នាំ​២០១៨​នៅ​សាលា​បឋម​សិក្សា​និង​អនុវិទ្យាល័យ​កំពង់ស្វាយ ក្រុង​សិរីសោភ័ណ​ខេត្តបន្ទាយមានជ័យ ។​

លោក​យឹម​លី​ប្រធាន​ម​ន្ទិ​រ​បរិស្ថាន​ខេត្ត​បន្ទាយ​មាន​ជ៍យបាន​ឲ្យ​ដឹងថា​:​ពិធី​នេះ​ដើម្បី​ដាស់សតិ​អារម្មណ៍​ប្រជាពល​រដ្ឋ យុវជន យុវនារី​ឲ្យ​បានដឹង​ឲ្យ​កាន់​ច្បាស់​ថាស​ម្រាម​គេ​សំដៅលើ​វត្ថុ​រឹង​រាវ​ដូចជា​វត្ថុ​សល់​ពី​មនុស្ស​ហូប​ពី​ហូប​មានដូចជា បន្លែបង្ការ​សល់​ពី​ម្ហូប​ពិសេស​ចាប់អារម្មណ៍​បំផុត​នោះ​គឺ​សំបក​ស្នោរ​និង​ចង្កឹះ​ដែល​គេ​ផលិត​សុទ្ធតែ​ដាក់​ជាតិគីមី​យកទៅដាក់​នំចំណី​។​

លោក​បន្តថា​យើង​ចង់​ប្រ​ចា​ជន​យល់ដឹង​ច្រើន ចេះ​សម្អាត​នៅ​ទីធ្លា​ផ្ទះ ចេះ​វេច​ខ្ចប់​សំណល់​រឹង​រាវ ចែក​ពីគ្នា​ដាច់​ហើយ​យកទៅដាក់​ក្នុង​ធុង ។​
ចំណែក​លោក​អ៊ុំ រាត្រី អភិបាល​ស្តីទី​ខេត្តបន្ទាយមានជ័យ​និយាយថា​ផលវិបាក​អំពី​បញ្ហា​សំរាម​ដែល​កើតឡើង​កន្លងមក និង​ឥទ្ធិពល​អាក្រក់​ដែល​អាច​កើតឡើង​នាពេល​អនាគត​នោះ សូម​ជនរួមជាតិ មន្ត្រីរាជការ កងកម្លាំង​ប្រដាប់អាវុធ លោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស ព្រះសង្ឃ ចូលរួម​ក្នុង​កិច្ចការពារបរិស្ថាន​តា​ម​សម្ថ​ភាព លទ្ធភាព និង​ភារកិច្ច​ជំនាញ​របស់ខ្លួន​៕​មន​

#