មន្ត្រី NGO ថា កម្ពុជា​មោទនភាព​លើ​វិស័យ​អវយវៈ​សិប្បនិម្មិត និង រណប​

566
ចែករម្លែក
  • 205
    Shares

ដោយៈ មេសា​/​ភ្នំពេញៈ ប្រធាន​សមាគម​អ្នកបច្ចេកទេស​អវយវៈ​សិប្បនិម្មិត និង រណប​កម្ពុជា លោក ទៀប ឧ​ត្ត​ម បាន​ថ្លែងថា គឺជា​រឿង​គួរឱ្យ​មោទនភាព​មួយ ដោយ​កម្ពុជា គឺជា​ប្រទេស​ដ៏​ចាស់ទុំ​ជាងគេ​នៅក្នុង​តំបន់ លើ​វិស័យ​អយ​វៈ​សិប្បនិម្មិត និង រណប ហើយ​អ្នកបច្ចេកទេស​កម្ពុជា ក៏ត្រូវ​បាន​ប្រទេស​នានា ដូចជា​ប្រទេស ម៉ាឡេស៊ី ជាដើម​ឱ្យ​តម្លៃ​ខ្ពស់​ណាស់ ឱ្យតែ​ឮថា​អ្នកបច្ចេកទេស​ពី​កម្ពុជា បណ្តា​ប្រទេស​នានា​ចង់បាន​ណាស់ ហើយ​អ្នក​ទាំងនោះ​ទៅធ្វើ​ការ​ទាំង​ផ្នែក​បច្ចេកទេស​ស្តារ​លទ្ធភាព​ពលកម្ម កាយសម្បទា និង បង្រៀន​ឱ្យ​ពួកគេ​ចេះ​ផលិត​អវយវៈ​សិប្បនិម្មិត និង រណប​ទៀតផង


​លោក ទៀប ឧ​ត្ត​ម ថ្លែង​ប្រកបដោយ​មោទនភាព​បែបនេះ នៅក្នុង​ស​ន្និ​បាត្រ​លើក​ទី ១៦ របស់​សមាគម​អ្នកបច្ចេកទេស​អវយវៈ​សិប្បនិម្មិត និង រណប​កម្ពុជា ដែល​ប្រព្រឹត្តទៅ​នៅឯ​មន្ទីរពេទ្យ​កុមារ​ជាតិ រាជធានី​ភ្នំពេញ នា​ថ្ងៃទី ២១ និង ២២ ខែ ធ្នូ ឆ្នាំ ២០១៨ ក្រោមអធិបតីភាព លោក សែម សុខា រដ្ឋលេខាធិការក្រសួងសង្គមកិច្ច អតីតយុទ្ធជន និង យុវនីតិសម្បទា ដោយមានតំណាងមកពី ១៧ ប្រទេសចូលរួម ។​


​សូមជម្រាបថា សមាគម​អ្នកបច្ចេកទេស​អវយវៈ​សិប្បនិម្មិត និង រណប​កម្ពុជា បង្កើតឡើង​កាលពី​ឆ្នាំ ២០០២ ហើយ​រហូតមក​ដល់ពេលនេះ មាន​សមាជិក​មិនមែន​តែ​ក្នុងប្រទេស​ឡើយ ក៏មាន​សមាជិក​មកពី​ប្រទេស​ផ្សេងៗ​ចំនួន ១៦ ។​


​កម្ពុជា មាន​វិទ្យាស្ថាន​បណ្តុះបណ្តាល​ផលិត​អវយវៈ​សិប្បនិម្មិត និង រណប ក​ម្រឹត​បរិញ្ញាបត្រ ហើយ ក៏មាន​និស្សិត​បរទេស​មកពី​បណ្តា​ប្រទេស​ប្រមាណ​ជា ៣០ ប្រទេស ។​


​ទីទៃ​ពីនេះ​ទៅ កម្ពុជា ក៏មាន​រោងចក្រ​ផលិត​អវយវៈ​សិប្បនិម្មិត និង រណប ដោយ​ខ្លួនឯង ហើយ​អវយវៈ​សិ​ប្បិ​និម្មិត និង រណប ទាំងនោះ មិនមែន​គ្រាន់តែ​បម្រើឱ្យ​សេចក្តីត្រូវការ​ក្នុងប្រទេស​ឡើយ ក៏​ថែមទាំង​នាំយកទៅ​លក់​នៅ​បរទេស ក្នុង ១ ឆ្នាំ អាច​រកប្រាក់​ចំណូល​បាន​ក្រាស់ក្រែល​គួរសម​ដែរ ។


​ទោះយ៉ាងណា លោក ទៀប ឧ​ត្ត​ម យល់ថា កម្ពុជា ត្រូវតែ​បង្កើន​សមត្ថភាព​បន្ថែមទៀត ទាំង​ផ្នែក​បណ្តុះបណ្តាល​ឱ្យ​ដល់ក​ម្រឹត បណ្ឌិត ហើយក៏​ត្រូវធ្វើ​ទំនើបកម្ម​អវយវៈ​សិប្បនិម្មិត និង រណប ដើម្បី​ទាក់ទាញ​និស្សិត​ពី​បរទេស​កាន់តែច្រើន ក៏​ដើម្បី បម្រើ​សេចក្តីត្រូវការ​ជន​មាន​ពិការភាព​ឱ្យទទួល​បាន​សេវា​កាន់តែ​មានគុណ​ភព​ខ្ពស់ និង ទំនើប​ថែមទៀត ៕ Kh

លោក ទៀប ឧ​ត្ត​ម ប្រធាន​សមាគម​អ្នកបច្ចេកទេស​អវយវៈ​សិប្បនិម្មិត និង រណប​កម្ពុជា (​រូបៈ មេសា)