មន្ទីរជំនាញ​គូស​គំនូស​ចរាចរណ៍ លើ​កំណត់​ផ្លូវជាតិ​លេខ​៥៧ និង​ដាក់​លួ​រំដោះ​ទឹក​ចេញ​ក្រៅ​ក្រុង​ដើម្បី​អបអរ​បុណ្យ​ទន្លេ​

111
ចែករម្លែក

ដោយ​: គ្រញូង / បាត់ដំបង​: ដើម្បី​លើកកម្ពស់​សោភ័ណភាព​ទីក្រុង​បាត់ដំបង ឱ្យ​កានតែ​ស្រស់បំព្រង​មុន​ទន្លេ​មកដល់​នាពេល​ខាងមុខនេះ រដ្ឋបាលខេត្ត​បាន​បញ្ជា​ឱ្យ​មន្ទីរជំនាញ​សាធារណការ និង​ដឹកជញ្ជូន​ខេត្ត​វៀប​ចំ​គូស​គំនូរ ចរាចរណ៍ នៅតាម កំណាត់ ផ្លូវ ជាតិ​លេខ​៥៧​និង​ជីករណ្តៅ​ដាក់លូ​ទំហំ​ធំៗ​ដើម្បី​រំដោះ​ទឹក​ចេញ​ក្រៅ​ក្រុង​ដើម្បី​កុំឱ្យ​ពេល​ភ្លៀង​អំ​ម្តងៗ​ទឹក​ជន់​លិច​ផ្លូវ​នៅ​រដូវវស្សា​។​

​លោក ចាន់ សំបូរ ប្រធាន​មន្ទីរ​សាធារណការ និង​ដឹកជញ្ជូន​ខេត្ត បាន​សំណូមពរ​សុំឱ្យ​អ្នកបើកបរ​យានយន្ត​ទាំងអស់ ក៏ដូចជា ប្រជាពលរដ្ឋ​ទូទៅ​ត្រូវគោរព​ភ្លើង​សញ្ញា​ចរាចរណ៍ ស្លាក​សញ្ញា​ចរាចរណ៍ និង​គំនូស​ចរាចរណ៍​ពណ៌​ស​នេះ ដើម្បី​ឲ្យ​បងប្អូន​មើលឃើញ​កាន់តែច្បាស់​ចៀសវាង​ការ​ជិះ​ចូល​គន្លង​ផ្លូវ​របស់គេ នាំឱ្យមាន​គ្រោះថ្នាក់​ចរាចរណ៍​។​

​លោក​ប្រធាន​មន្ទីរ​បាន​បាន​បន្តថា ក្រៅពី​គូស​គំនូស​ផ្លូវ​ថ្មី​មន្ទីរ​នូវបាន​ជីករណ្តៅ​ដាក់លូ​ធំៗ ដើម្បី​រំដោះ​កុំឱ្យ​ទឹក​ជន់​លិច​ផ្លូវ​ពេល​មាន​ភ្លៀង​ធំ​ម្តងៗ​។​

​លោក ចាន់ សំបូរ បាន​បញ្ជាក់ថា ការរៀបចំ​គូស​គំនូស​លើផ្លូវ​ជាតិ​លេខ​៥៧ និង​ជិ​ករ​ណ្តៅ​ដាក់លូ​រំដោះ​ទឹក​ចេញពី​ទីក្រុង​នាពេលនេះ គឺ​ដើម្បី​កែលម្អ​សោភ័ណភាព​ទីក្រុង​ឱ្យ​កានតែ​ស្រស់បំព្រង និង​ចូលរួម​អបអរសាទរ​បុណ្យ​ទន្លេ​លើក​ទី​៦ ដែល​ខេត្តបាត់ដំបង​ធ្វើជា​ម្ចាស់ផ្ទះ​៕ ល​