មន្ទីរជំនាញ​ទើប​ចេញ​សេចក្តីជូនដំណឹង​ខណៈ​រឿង​ចម្ការ​ស្រល់​កំពុង​ល្បី​ថា​សម្បូរ​អ្នករំលោភ​យក​

645
ចែករម្លែក
  • 72
    Shares

ដោយ​៖​សាត​ចាន់​បុត្រ​/​មណ្ឌលគិរី​៖​មន្ទីរ​រៀបចំ​ដែនដី​នគរូបនីយកម្ម​សំណង់​និង​សុរិយោដី​ខេត្តមណ្ឌលគិរី ទើប​ចេញ​សេចក្តីជូនដំណឹង ក្រោយពេល កាសែត​ក្នុងស្រុក ជាច្រើន​បានចេញ​ផ្សាយ​ពី​ការរំលោភបំពាន ដីចម្ការ​ស្រល់ ក្នុងភូមិ​សាស្ត្រ ស្រុក​អូររាំង ខេត្តមណ្ឌលគិរី ពី​សំណាក់ មន្ត្រី​ទុច្ចរិត មួយចំនួន​។​

​នៅក្នុង​សេចក្តីជូនដំណឹង​នៃ​មន្ទីរ ដែល​បាន បង្ហាញ​ជា​សាធារណៈ​កាលពី​ថ្ងៃទី ២២​ខែកុម្ភៈ​ឆ្នាំ​២០១៩ មាន​អត្ថន័យ​ជាអាទិ៍​ថា​៖ មន្ទីរ​រៀបចំ​ដែនដី នគរូបនីយកម្ម សំណង់ និង​សុរិយោដី​ខេត្តមណ្ឌលគិរី សូម​ជម្រាប​ជូនដំណឹង​ដល់​សាធារណៈជន​ឲ្យ​បាន​ជ្រាបថា​មន្ទីរ​បាននិងកំពុង​អនុវត្ត​នីតិវិធី​នៃ​ការចុះបញ្ជី​ដីធ្លី ផ្ដល់​កម្មសិទ្ធិ ជូន​ប្រជាពលរដ្ឋ ទូទៅ ដើម្បី​ផ្ដល់​ភាពសមស្រប ដោយ​គោរព​តាម​គោលការណ៍ នៃ​ការផ្ដល់​សេវាសាធារណៈ​ល្អ ។​

​កន្លងមក​ថ្មីៗ​នេះ មាន​សារព័ត៌មាន​កាសែត​ក្នុងស្រុក​គេហទំព័រ​មួយចំនួន​បាន​ចុះផ្សាយ​នូវ​ព័ត៌មាន​មិន​ពិត ថា​មាន​មន្ត្រី​ជំនាញ​បាន​ឃុបឃិត​ជាមួយ​អាជ្ញាធរ​ពាក់ព័ន្ធ​ក្នុង​ការផ្ដល់​កម្មសិទ្ធិ​ជូន​ឈ្មួញ​និង​អ្នកមានអំណាច ដែល​បាន​រំលោភ​យក​ដី​រដ្ឋ ឬ​ចម្ការ​ស្រល់​នានា​ក្នុង​ខេត្តមណ្ឌលគិរី​។​

​មន្ទីរ​សូមបញ្ជាក់ថា​កន្លងមក​ពិត​ជាមាន​ប្រជាពលរដ្ឋ​បាន​ស្នើសុំ​ចុះបញ្ជី​ដី​មាន​លក្ខណៈ​ដាច់​ដោយ​ដុំ​ប្រក​ដ​មែន​ដែល​ភ្ជាប់​មកជា​មួយ​នូវ​ពាក្យសុំ​កាន់កាប់​និង​លិខិត​ផ្ទេរសិទ្ធិ​កាន់កាប់​ដី​ព្រមទាំង​មានការ​បញ្ជាក់​ពី​អាជ្ញាធរ​មូលដ្ឋាន​។​តែ​រហូតមក​ដល់ពេលនេះ​មន្ទីរ​រៀបចំ​ដែនដី​នគរូបនីយកម្ម​សំណង់​និង​សុរិយោដី​ខេត្តមណ្ឌលគិរី​មិនទាន់​បានសម្រេច​អនុវត្ត​ការចុះបញ្ជី​ដីធ្លី​ជូន​ប្រជាព​រដ្ឋ​ណា​ម្នា​ក់ដោយ​ប្រាសចាក​ពី​គោលការណ៍​បច្ចេកទេស និង​នីតិវិធី​នោះឡើយ​។​

​លោក​ម៉ៅ​ចំរើន​ប្រធាន​មន្ទីរ​សុរិយោដី​ខេត្តមណ្ឌលគិរី​បានឱ្យដឹងថា​ការចុះបញ្ជី​ដី​មាន​ពីរ​របៀប​។​១​ចុះបញ្ជី​មាន​លក្ខណៈ​ជា​ប្រព័ន្ធ​។​២​លក្ខណៈ​ដាច់​ដោយ​ដុំ​ចុះបញ្ជី​មាន​លក្ខណៈ​ជា​ប្រ​ព័​ន្ឋ​យើង​កំពុង​អនុវត្ត​នៅក្នុង​ក្រុង​សែន​មនោ​រម្យ​។​ចំពោះ​ចុះបញ្ជី​ដាច់​ដោយ​ដុំ​អនុវត្ត​ទូទាំង​ខេត្ត​ឱ្យតែ​ប្រជាពលរដ្ឋ​ដាក់ពាក្យ​ស្នើសុំ​ចុះបញ្ជី​។​

​ករណី​រំលោភបំពាន​ដី​ចំណុច​ចម្ការ​ស្រល់​កាលពី​ថ្ងៃទី​១៤ រហូតដល់​ថ្ងៃទី​១៦​ខែកុម្ភៈ​កន្លងទៅ មន្ទីរ​កសិកម្ម​រុក្ខាប្រមាញ់​និង​នេសាទ ខេត្តមណ្ឌលគិរី បាន​ចាត់តាំង​មន្ត្រីរដ្ឋបាល​ព្រៃឈើ​បី​រូប ចុះ​ធ្វើការ​អង្កេត​និង​ស្រាវជ្រាវ​ដល់​ចំណុចកើតហេតុ។​បាន​រកឃើញថា មាន​មន្ត្រី​ទុច្ចរិត មួយចំនួន បាន ធ្វើការ​ព័ទ្ធរបង រំលោភ​យក​ដីចម្ការ​ស្រល់ ជាច្រើន​រយ​ហិកតា ពិតប្រាកដ​មែន​។ ប៉ុន្តែ​រហូតមក​ដល់ពេលនេះ គេ​នៅ​ពុំទាន់​អាច​ដឹង អំពី​ចំណាត់ការ តាមផ្លូវ​ច្បាប់​ណាមួយ ទៅលើ​បុគ្គល មានអំណាច​ដែល​ព័ទ្ធរបង​យក​ដី​នោះ​នៅឡើយ​។

ជាមួយគ្នានេះ​នៅ​ប៉ុន្មាន​ថ្ងៃក្រោយ​ការផ្សាយ​ជា​បន្តបន្ទាប់ ពី​សំណាក់ សារព័ត៌មាន​ជាច្រើន បង្គោលរបង ឬ​លួស​សំណាញ់ នៅតាម​ក្បាលដី​មួយចំនួន ដែល​កន្លងមក ត្រូវគេ​ហ៊ុ​ព័ទ្ធ យក​ធ្វើជា​កម្មសិទ្ធិ​នោះ ត្រូវបាន​ដកចេញ​វិញ ជា​បណ្តើរៗ​ហើយ ។​ប៉ុន្តែ​គេ​ពុំ​អាច​ដឹងថា ជា​សមត្ថកិច្ច​ដក ឬ​ជា​ក្រុម​អ្នក រំលោភ​ដី ដក​នោះទេ​។​

អភិបាលខេត្ត​មណ្ឌលគិរី​លោក​ស្វាយ​សំ​អ៊ាង​នៅ​ប៉ុន្មាន​ថ្ងៃ​កន្លងទៅ​ថ្លែង​ទូរស័ព្ទ​ជាមួយ​រស្មី​កម្ពុជា​ថា​លោក​ពុំ​គាំទ្រ​លើ​ការព័ទ្ធ​របង​យក​ដី​រដ្ឋ​លក់​ឬ​យក​ជា​ប្រយោជន៍​ផ្ទាល់ខ្លួន​ទេ​លោក​និង​បង្កើត​ក្រុម​កា​ងារ​ចុះ​អង្កេត​លម្អិត​ករណីនេះ​៕S/