មន្ទីរទេសចរណ៍ខេត្តជ្រើសរើសវត្ត​ចំណាសដែលមានអាយុកាលជាង​​១០០ឆ្នាំធ្វើជាគោលដៅទេសចរផ្នែក​សាសនា និងវប្បធម៌

84
ចែករម្លែក

ដោយ:គ្រញូង/បាត់ដំបង ៖ ថ្នាក់ដឹកនាំមន្ទីរទេសចរណ៍ខេត្តបាត់ដំបងបានឲ្យដឹងថានៅក្នុងពិធីបុណ្យទន្លេបុណ្យចូលឆ្នាំខ្មែរប្រពៃណីជាតិនិងបុណ្យសាសនាសំខាន់ៗក្នុងខេត្តមន្ទីរបានជ្រើសរើសវត្តចំនួន១០ដែលមានវ័យចំណាស់ជាង១០០ឆ្នាំឡើង ដើម្បីធ្វើជាគោលដៅទេសចរណ៍ផ្នែកសាសនានិងវប្បធម៌សម្រាប់ទាក់ទាញភ្ញៀវទេសចរណ៍ជាតិនិងអន្តរជាតិឲ្យមកចូលរួមទស្សនា ស្រាវជ្រាវនិងដើរលេងកម្សាន្តផងដែរ។

លោក អ៊ុក អ៊ុភីនីហ្សារ៉ា ប្រធានមន្ទីរទេសចរណ៍ខេត្តបាត់ដំបងបានឲ្យដឹងថាដើម្បីទាក់ទាញភ្ញៀវទេសចរណ៍ជាតិនិងអន្តរជាតិឲ្យមកទស្សនាខេត្តបាត់ដំបងឲ្យកាន់តែច្រើនថែមទៀតមន្ទីរបានជ្រើសរើសយកវត្តចំនួន១០ដែលមានអាយុកាលជាង១០០ឆ្នាំក្នុងនោះមាន:១វត្តដំរីសមានអាយុ១១៣ឆ្នាំ ២វត្តសំរោងក្នុងមានអាយុជាង២០០ឆ្នាំ ៣វត្តកែវនៅស្រុកឯកភ្នំ ៤វត្តកំផែង ៥វត្តកណ្តាល ៦វត្តពិភិទ្ធារាម ៧វត្តគរ ៨វត្តពោធិវាល ៩វត្តសង្កែនិង១០វត្តឈើខ្មៅនៅតាមផ្លូវទឹកឆ្ពោះទៅជំរំសត្វស្លាបទឹកក្នុងឃុំកោះជីវាំងស្រុកឯកភ្នំនិងមានអតីតសាលាខេត្ត ស្ពានថ្មចាស់ដែលមានអាយុលាលជាង១០០ឆ្នាំដូចគ្នាកសាងឡើងក្នុងជំនាន់លោកម្ចាស់កថាថនឈុំនិងសម័អាណានិគមនិយមបារាំង។

លោកន្រធានមន្ទីរទេសចរណ៍បានបន្តថា គោលបំណងនៃការជ្រើសរើសយកវត្តដែលមានអាយុកាលើសពី១០០ទៅ៣០០ឆ្នាំនេះគឹជាប្រភពផ្តល់ចំណូលដល់ប្រជាពលរដ្ឋដែលរស់នៅជិតទីតាំងវត្តទាំងនេះអាចរកចំណូលបានពីការលក់ដូរម្ហូបអាហារ នំចំណី…ដោយ
លោកបានចាត់ឲ្យមន្ត្រីជំនាញចុះពង្រឹងសេវាកម្មលក់ដូរត្រូវមានអនាម័យនិងមានគុណភាពផងហើយមិនត្រូវលក់ឡើងថ្លៃស្រេចតែចិត្តជាហេតុធ្វើឲ្យភ្ញៀវរាងចាល កន្លែងលក់ដូរនីមួយៗត្រូវមានធុងសម្រាម ត្រូវចេះរាក់ទាក់ភ្ញៀវ។ ចំណែកនៅតាមសណ្ឋាគារ ផ្ទះសំណាក់ត្រូវចេះធ្វើពិធីបដិសណ្ឋារកិច្ចចំពោះភ្ញៀវដែលចូលមកស្នាក់នៅហើយក៍មិនត្រូវឡើងថ្លៃបន្ទប់ហួសហេតុ។បើយើងនាំគ្នាធ្វើបែបនេះបានតាមការណែនាំរបស់មន្ត្រីជំនាញនោះខេត្តរបស់យើងនឹងទាក់ទាញភ្ញៀវឲ្យចូលមកស្នាក់នៅច្រើនជាងខេត្តដទៃទៀតដូចប្រសាសន៍របស់លោកទេសរដ្ឋមន្ត្រីបានបញ្ជាក់ថាខេត្តបាត់ដំបងជាខេត្តធំហើយជាខេត្តចំណាស់អាចទាក់ទាញភ្ញៀវឲ្យចូលមកទស្សនាបុណ្យទន្លេនិងបុណ្យជាតិផ្ដេងៗរាប់លាននាក់៕/b