មន្ទីរពេទ្យបង្អែក​ខេត្ត​ព្រះសីហនុ​បានទទួល​ថវិកា ជាង​ប្រាំមួយ​ពាន់​ដុល្លារពី​សប្បុរសជន ខ​ណៈ​ជម្ងឺគ្រុនឈាម​ផ្ទុះឡើង​

168
ចែករម្លែក

ដោ​យ:​វ​ណ្ណៈ/​ព្រះ​សីហ​នុ ៖ មន្ទីរពេទ្យបង្អែក​ខេត្ត​ព្រះសីហនុ បានទទួល​ថវិកាប្រមាណ 6485$ (ប្រាំមួយរយ​ពាន់​បួន​រយ​ប៉ែ​ត្រ​សិប​ប្រាំ​ដុល្លា​អា​មេ​រិច​) ពី​សប្បុរសជនក្រុម​បេះដូង​មនុស្សធម៌ នៅ​ព្រឹក​ថ្ងៃទី​១២ ខែមិថុនា ឆ្នាំ​២០១៩។​

​លោកស្រី សែម សុ​ភី តំណាង​ក្រុម​បេះដូង​មនុស្សធម៌​បានអោយដឹងថា​តំណាង ថវិកា​ចំនួន​6.485$ ផ្តល់​ជូនទៅ​មន្ទីរពេទ្យបង្អែក​ខេត្ត​ព្រះសីហនុ ដើម្បី​ចាត់ចែង​ទិញ​គ្រែពេទ្យ​ចល័ត​និង​ដង​សា​រ៉ូម សំរាប់​អ្នកជំងឺ​សំរាក​ព្យាបាល ក្នុងពេលដែល​តម្រូវកា​រ​ឧ​បករ​ណ៏​សម្រាប់​អ្នក​ជម្ងឺ​សម្រាក​ក្នុង​មន្ទីរពេទ្យ​កើនឡើង​ច្រើន​នា​រដូវវស្សា​ឆ្នាំនេះ ពិសេស​អ្នកជំងឺ​គ្រុនឈាម​។

​លោក​សេង ណុង​ប្រធាន​មន្ទីរពេទ្យបង្អែក​ថ្លែងថា បច្ចុប្បន្ន​អ្នក​ជ​ងឺ​មានការ​កើនឡើង​ខ្លាំង​ក្នុងការ​ចូលមក​សំរាក​ព្យាបាល​នៅ​មន្ទីរពេទ្យ ក្នុងនោះ​ដោយសារ​ក្នុង​បន្ទប់​ពេញ អ្នកជំងឺ​មួយចំនួន​ត្រូវបាន​រៀ​ចំ​អោយ​សម្រាក​នៅក្រៅ​បន្ទប់ ទើបមានកា​ខ្វះខាត​គ្រែ​និង​ដង​សា​រ៉ូមសម្រាប់​អ្នកជំងឺ ដែល​បច្ចុប្បន្ន​អ្នកជំងឺ​ភាគច្រើន​មក​សម្រាក​ព្យាបាល​គឺ​ជំងឺគ្រុនឈាម ។

​ក្រៅពី​ថ្លែងអំណរគុណ​ដល់​លោកស្រី​សែម សុ​ភី​និង​សប្បុរសជន​ដែល​ផ្តល់ជំនួយ​លើក​នេះ លោក​ប្រធាន​មន្ទីរពេទ្យបង្អែក​ខេត្ត​ព្រះសីហនុ បាន​អំពាវនាវ​រក​សប្បុរជន​បន្ថែមទៀត​ដើម្បី​ជួយ​ដល់​មន្ទីរពេទ្យ សម្រាប់​ជួយ​ពលរដ្ឋ​យើង​ដែលមាន​ជំងឺ មិនមាន​ថវិកា​ច្រើន​ដើម្បី​ទៅរក​សេវា​ព្យាបាល​នៅតាម​មន្ទីរពេទ្យ​ឯកជន ហើយ​បាន​មករក​សេវា​ព្យាបាល​នៅ​មន្ទីរពេទ្យបង្អែក​ខេត្ត​៕B/