មន្ទីរពេទ្យ​កាល់ម៉ែត​ដាក់​ដំណើរការ​ម៉ាស៊ីន​ថត​ស​សៃ​ឈាម​បេះដូង​តំលៃ​ជិត​១​លាន​ដុល្លារ​

906

(​ភ្នំពេញ​)៖ មន្ទីរពេទ្យ​កាល់ម៉ែត​បានដាក់​ឲ្យ​ដំណើរការ​ម៉ាស៊ីន​ថត​ពង្រីក​ស​សៃ​ឈាម​បេះដូង​តំលៃ​ជិត​១​លាន​ដុល្លារ​សហរដ្ឋអាមេរិក​នៅ​អាគារ​ពិនិត្យ​និង​ព្យាបាល​ជំងឺ​បេះដូង​។​

បើតាមលោក ឈាង រ៉ា​ នាពេលបច្ចុប្បន្ននេះមន្ទីរពេទ្យកាល់ម៉ែត មានបុគ្គលិកសរុប ១,២៩៩នាក់ ក្នុងនោះស្រី៦០៤នាក់

​ក្នុង​ពិធី​សម្ភោ​ធ​ដាក់​ឲ្យ​ដំណើរការ​ម៉ាស៊ីន​ថ្មី​នេះ​កាលពី​ថ្ងៃទី​១០​សីហា លោក​សាស្ត្រាចារ្យ​ឈាង រ៉ា​អគ្គនាយក​មន្ទីរពេទ្យ​កាល់ម៉ែត​បាន​​ថ្លែងអំណរគុណ​ដល់​ម្ចាស់ជំនួយ និង​បាន​ថ្លែងថា​មន្ទីរពេទ្យ​កាល់ម៉ែត​បានក្លាយ​ជា​គ្រឹះស្ថាន​រដ្ឋបាល​សាធារណៈ​ដែល​បាននិងកំពុង​​ពង្រីក​សេវាកម្ម និង​ពង្រឹងគុណភាព និង​ប្រ​សិ​ទ្ឋ​ភាព​នៃ​ការព្យាបាល​អ្នកជំងឺ​ឲ្យ​កាន់​តែមាន​ប្រ​សិ​ទ្ឋ​ភាព​ខ្ពស់​។​


​ ​
​លោក​បន្តថា ជា​មធ្យម​ក្នុង​មួយថ្ងៃ​មន្ទីរពេទ្យ​កាល់​ម៉ែត្រ​បានទទួល​ពិនិត្យ​ព្យាបាល​អ្នកជំងឺ​ប្រមាណ​៧០០​នាក់ និង​មាន​សាស្ត្រាចារ្យ គ្រូពេទ្យ គិលានុបដ្ឋាក និង​អ្នកជំនាញ​ថែ​រទាំ​ព្យាបាល​ជាង​១.០០០​នាក់​។​
​ ​
​ក្នុង​ពិធី​នេះដែរ​ ​លោក​វេជ្ជបណ្ឌិត ម៉ម ប៊ុនហេង រដ្ឋ​ម​ន្រី្ត​ក្រសួងសុខាភិបាល​ថ្លែងថា ការថែរក្សា​គាំពារ​សុខមាលភាព​សង្គម​ជា​ភារកិច្ច​​សំខាន់ ដែល​យើងទាំងអស់គ្នា​ត្រូវ​យកចិត្តទុកដាក់​ខ្ពស់​អភិវឌ្ឍ​ឲ្យ​កាន់តែ​ប្រសើរ សំដៅ​ថែរក្សា​ការពារ​និង​ព្យាបាល​ជំងឺ​ជូន​ប្រជារាស្ត្រ​​នៅ​ទូទាំងប្រទេស​។ តាមរយៈ​ការព្យាយាម និង​យកចិត្តទុកដាក់​ការងារ​របស់​ថ្នាក់ដឹកនាំ ម​ន្រី្ត​រាជការ​បុគ្គលិក​ទាំងអស់​របស់​ម​នី្ទ​រ​ពេទ្យ​​កាល់​ម៉ែត្រ ក្រសួងសុខាភិបាល​បាន​ពិនិត្យឃើញ​ពី​ការរីកចំរើន ដោ​យម​នី្ទ​រ​ពេទ្យ​បាន​កសាង​មជ្ឈមណ្ឌល​ឯកទេស​វេជ្ជសាស្ត្រ​ព្រមទាំង​អភិវឌ្ឍ​បានជា​បន្តបន្ទាប់​នូវ​បច្ចេកវិទ្យា​វេជ្ជសាស្ត្រ ស្របតាម​ការអភិវឌ្ឍ​ធនធានមនុស្ស​គ្រប់​កំរិត ជាពិសេស​គ្រូពេទ្យ​ឯកទេស​គ្រប់​ជំនាញ ដើម្បី​ពិនិត្យ​ព្យាបាល​ជំងឺ​អមដោយ​ឧបករណ៍​វេជ្ជសាស្ត្រ​ទំនើប ក្នុង​ការធ្វើ​រោគវិនិច្ឆ័យ​បាន​ជាក់ច្បាស់​និង​ទាន់ពេលវេលា​ប្រកប​​ដោយ​សុ​វ​តិ្ថ​ភាព និង​ប្រសិទ្ធភាព និង​គុណភាព​ខ្ពស់​៕ ដោយ​ច្រាយ ចំណាន​/sn