មន្ទីរវប្បធម៌ខេត្តក្រចេះ រកឃើញប្រាសាទបុរាណចំនួន៦ នៅស្រុកសំបូរ

1770
ចែករម្លែក
  • 38
    Shares

(ខេត្តក្រចេះ​) ៖ មន្ទីរវប្បធម៌និងវិចិត្រសិល្បៈខេត្តក្រចេះ ​បាន​រកឃើញ​ទីទួល​ប្រសាទ​បុរាណ​ចំនួន​៦​កន្លែង នៅក្នុង​ស្រុក​សំបូរ ក្នុងនោះ​មាន ទីទួល​ប្រសាទ​ទូក​មាស​, ទីទួល​ប្រសាទ ទួល​វិហារ​, ទីទួល​ប្រសាទ​នាង​ម្លិ​ច​, ទីទួល​ប្រសាទ​ក្របី​ខោល​, ទីទួល​ប្រសាទ​អន្លង​ក្រពើ និង​ទីទួល​ប្រសាទ​ត្រពាំង​បន្ទាយ​។ ក្រៅពីនោះ មន្ទីរ​វប្បធម៌​ខេត្ត បាន​យក​ផ្ទាំងសិលា​ច​រឹក ១​ផ្ទាំង ទេព​រូប​បដិមា​ព្រះ​វិស្ណុ លឹ​ង្គ​ព្រះ​ឥសូរ យកមក​រក្សាទុក​នៅ​មន្ទីរ​វប្បធម៌​ខេត្ត​។​ នេះបើតាមការអះអាងរបស់លោក លោក ទេព វាសនា ប្រធាន​មន្ទីរ​វប្បធម៌ និង​វិចិត្រសិល្បៈ​ខេត្តក្រចេះ នៅក្នុង​ឱកាស​ប្រារព្ធ​ទិវា​វប្បធម៌​ជាតិ ៣​មិនា លើក​ទី​២០ នា​ព្រឹក​ថ្ងៃទី​១៣ ខែ​មិនា ឆ្នាំ​២០១៨ ។

 

លោក សរ ចំរុង អភិបាល​នៃ​គណៈ​អភិបាល​ខេត្តក្រចេះ បាន​មានប្រសាសន៍ថា ទិវា​វប្បធម៌​ជាតិ ៣​មិនា លើក​ទី​២០ ឆ្នាំ​២០១៨​នេះ គឺជា​ទិសដៅ​ដ៏​សំខាន់​មួយ ដែល​រាជរដ្ឋាភិបាល​កម្ពុជា​តែងតែ​យកចិត្តទុកដាក់ រៀបចំ​ធ្វើ​ឡើងជា​រៀងរាល់ឆ្នាំ ក្នុង​គោលបំណង​រំលឹក​ដល់​គុណូបការៈ​ដ៏​សម្បូរបែប សម្រាប់ យើង​គ្រប់គ្នា​ជា​កូនចៅ​ជំនាន់​ក្រោយ និង​ជា​ទិវា​បង្កើត​នូវ​សេចក្តីស្រលាញ់ ព្រមទាំង​លើក កំពស់​តម្លៃ​វ​សីលធម៌​។

ដោយឡែក លោក ឃឹម សា​រឹទ្ធ រដ្ឋលេខាធិការ​ក្រសួង​វប្បធម៌ និង​វិចិត្រសិល្បៈ បាន​មានប្រសាសន៍​កោត​ស​សើរ​ដល់​មន្ទីរ​វប្បធម៌ និង​វិចិត្រសិល្បៈ ខេត្តក្រចេះ ដែល​បាន​ខិតខំ​ប្រឹងប្រែង​អនុវត្ត​ការងារ ទៅតាម​យុទ្ធសាស្ត្រ​បទ​ដ្ធា​ន​នានា របស់​រាជរដ្ឋាភិបាល​ទទួលបាន​លទ្ធផល​ល្អប្រសើរ ជាពិសេស​បាន​ចូលរួមចំណែក​ការ​ថែ​ក្សា​ការពារ​វប្បធម៌ និង​ចូលរួម​លើក​កពស់​តម្លៃ​វប្បធម៌​អោយ​កាន់តែ​ល្អ​ថែមទៀត​។

លោកបន្ដថា ​រដ្ឋលេខាធិកា​រ​បាន​បន្តថា គ្រប់​ស្ថាប័ន​ពាក់ព័ន្ធ អាជ្ញាធ​ដែនដី អង្គការ​ជាតិ អន្តរជាតិ និង​វិស័យ​ឯកជន​នានា ក្នុង​ខេត្តក្រចេះ ទាំងអស់ មេត្តា​រួមគ្នា​រិះរក​វិធី​ជំរុញ​លើកទឹកចិត្ត​ដល់​យុវជន ដែលជា​អ្នក​បន្ត វេន អោយមាន​ការចូលរួម​ដោយ​ស្មារតី​ស្រឡាញ់​សិល្បៈ​វប្បធម៌​ជាតិ​ខ្លួន​ទាំង​វ័យ​កុមារ រហូតដល់​យុវវ័យ ដើម្បី​ធ្វើអោយ​សិល្បៈ​វប្បធម៌​យើង​មាន​កិត្យានុភាព និរន្ត​ភាព​ក្នុង​ផ្នត់គំនិត​យុវជន និង​មហាជន​គ្រប់លំដាប់​ថ្នាក់​ក្នុងន័យ (​អប់រំ​ដើម្បី​វប្បធម៌​) និង (​វប្បធម៌​ដើម្បី​អប់រំ​)​៕ ដោយ ៖ វិបុល

តំបន់ទេសចរណ៍ សរសរស្តំ (តោថ្ម) ឃុំស្រែជិះ