មន្ទីរសាធារណការ និងដឹកជញ្ជូន​ខេត្តសៀមរាបចុះ អនុវត្តការថែទាំ​ផ្លូវខួប និងថែទាំផ្លូវប្រចាំចំនួន ​៤ខ្សែ

135
ចែករម្លែក

ដោយ:គូលែន/សៀមរាប ៖ ក្រុមការងារបច្ចេកទេសរបស់មន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តសៀមរាប បាននិយាយថា បច្ចុប្បន្នយើងបានចុះអនុវត្តការថែទាំផ្លូវខួប និងថែទាំផ្លូវប្រចាំ ចំនួន ៤ខ្សែ។ នេះគឺជាការលើកឡើងរបស់មន្ត្រីនៃ ក្រុមការងារបច្ចេក​ទេសរបស់មន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តសៀមរាប បានបញ្ជាក់អោយដឹងនៅថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០១៩នេះ។

មន្ត្រីនៃ ក្រុមការងារបច្ចេកទេសរបស់មន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តសៀមរាប បានបន្តថា បច្ចុប្បន្នយើងបានចុះអនុវត្តការថែទាំផ្លូវខួប និងថែទាំផ្លូវប្រចាំចំនួន ៤ខ្សែដូចខាងក្រោម ទី១ បន្តការងាររៀបពុម្ពដើម្បីចាក់បេតុងតួផ្លូវ គម្រោងថែទាំខួបផ្លូវខេត្តលេខ២៦៦C គ.ម១0+២00 ដល់គ.ម១0+៦00 (ចំណុចបំបែកផ្សារព្រះដាក់) ស្ថិតក្នុងភូមិព្រះដាក់ ឃុំព្រះដាក់ ស្រុកបន្ទាយស្រី ,ទី២ បានបន្តធ្វើការជួសជុលនិងតម្រង់ចិញ្ចើមកៅស៊ូ ការងារថែទាំប្រចាំផ្លូវខេត្តលេខ២៦៤១ (ស្រុកសូទ្រនិគម-ស្រុកបន្ទាយស្រី) ចន្លោះគ.ម២ ដល់គ.ម៣ ស្ថិតក្នុងភូមិវត្តព្រះបាត ឃុំពពេល ស្រុកសូទ្រនិគម។

មន្ត្រីដដែលបានបន្តទៀតថា ទី៣ បានបន្តការងារកៀរកិនបង្ហាប់គ្រឹះចាស់ លើគម្រោងជួសជុលខួបផ្លូវខេត្តលេខ២៦៦F ចន្លោះគ.ម00+000 ដល់គ.ម៣+២៧០ ស្ថិតក្នុងភូមិសសរស្ដម្ភ ឃុំសសរស្ដម្ភ ស្រុកពួក ,និងទី៤គម្រោងជួសជុលបន្ទាន់ស្ពានឈើចំនួន៤កន្លែង លើផ្លូវខេត្តលេខ២៦៤១B ស្ពានទី4ស្ថិតនៅគ.ម២0+២២0 ក្នុងភូមិកន្ទួត ឃុំកន្ទួត ស្រុកស្វាយលើ និងបានបន្តការងារជួសជុលតួស្ពានផងដែរ៕B/