មន្ទីរសាធារណការ និងដឹកជញ្ជូន​ខេត្តសៀមរាប បានថែទាំផ្លូវខួប​ ​និងថែទាំផ្លូវជាប្រចាំចំនួន៣ខ្សែ​

208
ចែករម្លែក

ដោយ:គូលែន/សៀមរាប ៖ ក្រុមការងារបច្ចេកទេសរបស់មន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តសៀមរាប បច្ចុប្បន្នបានសាងសង់ ថែទាំផ្លូវខួប និងថែទាំផ្លូវជាប្រចាំចំនួន ៣ខ្សែ។នេះគឺជាការបញ្ជាក់អោយដឹងពីមន្ត្រីនៃ មន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តសៀមរាប បានអោយដឹងនៅថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០១៩នេះ។

មន្ត្រីនៃ មន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តសៀមរាប បាននិយាយថា កាលពីថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០១៩ ក្រុមការងារបច្ចេកទេសរបស់មន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តសៀមរាបបានសាងសង់ ថែទាំផ្លូវខួប និងថែទាំផ្លូវជាប្រចាំចំនួន៣ខ្សែ នៅស្រុកបន្ទាយស្រី, ស្រុកសូទ្រនិគម, និងស្រុកពួក។

មន្ត្រីដដែលបានបន្តថា ផ្លូវទាំង៣ខ្សែដែលបាន ថែទាំផ្លូវខួប និងថែទាំផ្លូវជាប្រចាំ គឺ ទី១-បន្តការងារចាក់បេតុងតួផ្លូវ គម្រោងថែទាំខួបផ្លូវខេត្តលេខ២៦៦C គ.ម១0+២00 ដល់គ.ម១0+៦00 (ចំណុចបំបែកផ្សារព្រះដាក់) ស្ថិតក្នុងភូមិព្រះដាក់ ឃុំព្រះដាក់ ស្រុកបន្ទាយស្រី, ទី២-បានបន្តធ្វើការជួសជុលបំពេញចិញ្ចើមផ្លូវដោយគ្រួសក្រហម ការងារថែទាំប្រចាំផ្លូវខេត្តលេខ២៦៥C(ថ្នល់ចែក-កំពង់ឃ្លាំង) ចន្លោះគ.ម១ ដល់គ.ម២ ស្ថិតក្នុងភូមិគោកអណ្ដូង ឃុំដំដែក ស្រុកសូទ្រនិគម, និងទី៣-បានបន្តធ្វើការស្រោចទឹកជាប្រចាំថែទាំស្រទាប់គ្រឹះចាស់ លើគម្រោងជួសជុលខួបផ្លូវខេត្តលេខ២៦៦F ចន្លោះ​គ.ម00+000 ដល់គ.ម៣+២៧0 ស្ថិតក្នុងភូមិសសរស្ដម្ភ ឃុំសសរស្ដម្ភ ស្រុកពួក៕B/