មន្ទីរអភិវឌ្ឍជនបទផ្សព្វផ្សាយខ្លឹមសាសន្និបាត បូកសរុបលទ្ធផលការ ងារឆ្នាំ២០១៩ និងលើកទិសដៅការងារឆ្នាំ២០២០

65
ចែករម្លែក

ដោយៈគ្រញូង/បាត់ដំបង ៖ លោកស័ក្ត វិសាល រដ្ឋលេខាធិការក្រសួងអភិវឌ្ឍជនបទនិងលោក សឿម ប៊ុនរិទ្ធ អភិបាលរងខេត្តកាលពីព្រឹកថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២០ បានអញ្ជើញចូលរួមក្នុងពិធីផ្សព្វផ្សាយខ្លឹមសារសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០១៩ និងលើកទិសដៅការងារឆ្នាំ២០២០ នៅអឋការB2 នៃសាលប្រជុំសាលាខេត្តបាត់ដំបង។

លោក វ៉ាន់ ថុលប្រធានមន្ទីរអភិវឌ្ឍន៍ជនបទខេត្តបានអានខ្លឹមសារទាំងស្រុងនៃសន្និ​បាតបូកសរុបលទ្ធផលការងារឆ្នាំ២០១៩ និងលើក ទិសដៅ ការងារ ឆ្នាំ២០២០ របស់ក្រសួងអភិវឌ្ឍន៍ជនបទ។

គួរបញ្ជាក់ថា ក្រសួងអភិវឌ្ឍន៍ជនបទបានដាក់ចេញនូវចក្ខុវិស័យរយៈពេលវែងនៅក្នុងឆ្នាំ២០២៥ ប្រជាពលរដ្ឋទាំងអស់គ្រប់រូបនៅសហគមន៍ជនបទ ត្រូវមាន សេវាផ្គត់ផ្គង់ទឹកស្អាត និងអនាម័យ គ្រប់គ្រាន់ ព្រមទាំងរស់នៅក្នុងបរិស្ថានដែលមានអនាម័យប្រកបដោយនិរន្តរភាព ដើម្បី ឲ្យ សម្រេចបាន នូវចក្ខុវិស័យនេះ ក្រសួងបាន ដាក់ ចេញនូវគោលការណ៍ចំនួន ៣៖ ១-ការប្រើប្រាស់បង្គន់អនាម័យ ឲ្យបានគ្រប់គ្នា ២-មានទម្លាប់​លាងសម្អាតដៃនឹងសាប៊ូក្រោយពេលបន្ទោបង់និងមុនបរិភោគអាហារ៣-ហូបទឹកដែលមានសុវត្ថិភាព ។

សូមបញ្ជាក់បន្ថែមថា ជារៀងរាល់ឆ្នាំរាជរដ្ឋាភិបាលតាមរយៈក្រសួងអភិវឌ្ឍន៍ជនបទបានចំណាយថវិការ ប្រមាណជាង ២លានដុល្លារអាមេរិកដើម្បីរៀបចំកម្មវិធីទិវាទឹកស្អាត និង អនាម័យ នៅតាមសហគមន៍ជនបទ ហើយបើយោងតាមរបាយការណ៍សូចនាករទឹកស្អាត និងអនាម័យជនបទបានបង្ហាញឲ្យឃើញថា ទឹកស្អាត នៅជនបទបានកើនឡើងដល់ ៥៨ភាគរយនិងអនាម័យកើនឡើងដល់៧១ភាគរយនៅឆ្នាំ២០១៧ និងតាម ការប៉ាន់ស្មានក្នុងឆ្នាំ២០១៩នេះ។អត្រាគ្របដណ្តប់ទឹកស្អាតបានកើនឡើងដល់៦៥ភាគរយនិងអនាម័យបានកើនដល់៨០ភាគរយផងដែរ៕B/