មន្ទីរ​កសិកម្ម​ខេត្តព្រះវិហារ​បញ្ជា​មេព្រៃ ចុះបង្ក្រាប​រថយន្ត​ធន់​ធំ​ដឹកឈើ​បែក​កង់​មួយគ្រឿង ដែល​ទៅមុខ​មិន​រួច​

899
ចែករម្លែក

(​ព្រះវិហារ​): ឈ្មួញ​មកពី​ខេត្តតាកែវ​តែងតែ​លួច​ដឹកឈើ ដោយ​គ្មាន​ការអនុញ្ញាត​ពី​សមត្ថកិច្ច​មេព្រៃ ហើយ​តែងតែ​យក​លះ​បន្លំ​ថា ជា​ឈើ​ផ្ទះ​ចាស់​តែ​លើក​នេះ មិនមាន​សំណាងល្អ​ដូច​មុនៗ​ទេ ដោយ​ពលរដ្ឋ​សង្ស័យថា​មានការ​ឃុបឃិត​ជាមួយ​មន្ត្រី​បរិស្ថាន​អភិរ​សត្វព្រៃ​ព្រះ​រកា និង​ជំនាញ​មេព្រៃ​សង្កាត់​ត្បែងមានជ័យ​មួយចំនួន​តូច ដែលមាន​សិទ្ធិ​ដើរ​មើល​ក្នុង​តំបន់​ខ្លួន​ជាប្រចាំ​នោះ​។​

​ជាក់ស្តែង​កាលពី​វេលា​ម៉ោង​៨​និង​៣០​នាទី​យប់​ថ្ងៃទី​១៧​ខែសីហា​ឆ្នាំ​២០១៧ គេ​បាន​ប្រទះឃើញ​រថយន្ត​ធន់​ធំ​ដឹកឈើ​អារ ដែល​គេ​សង្ស័យថា ឈើ​នោះ​ជា​ឈើ​អា​យកចេញ​មកពី​ជំរក​សត្វ​អភិរ​ព្រៃ​ព្រះ​រកា ភ្លាមៗ​នោះ​ត្រូវបាន​អភិបាលខេត្ត​បញ្ជា​ទៅ​ប្រធាន​មន្ទីរ​កសិកម្ម​ខេត្ត ហើយ​មន្ទីរ​កសិកម្ម​ខេត្ត​បាន​បញ្ជា​មន្ត​ទៅ​ផ្នែក​រដ្ឋបាល​ព្រៃឈើ​ត្បែងមានជ័យ ព្រោះ​រថយន្ត​ដែល​ដឹកឈើ​នោះ មិនទាន់​ទៅណា​រួច​នោះទេ ដោយសា​ដឹក​លើស​ចំណុះ​បណ្តាលអោយ​បែក​កង់​នៅតាម​បណ្តោយ​ផ្លូវជាតិ​លេខ​៩ ជាប់​នឹង​គល់ស្ពាន​ស្ទឹងសែន​ភូមិ​កំពង់ចំឡង សង្កាត់​កំពង់​ប្រណាក ក្រុង​ព្រះវិហារ​។​

​ប្រភពពី​ពលរដ្ឋ​បាន​និយាយថា ឈើ​ដែល​ក្រុម​ឈ្មួ្ម​ញ​ប្រមូល​ទិញ​នោះ មុន​លើក​ឈើ​ដាក់​រថយន្ត​គេ​បាន​យក​ឈើ​នោះ ទៅ​ត្រាំ​ទឹក​ទុក​បន្លំ​ភ្នែក​សមត្ថកិច្ច ហើយ​ឈ្មួញ​បាន​យក​ដែកគោល​ទៅ​ដំ​លើ​ឈើ​នោះ រួច​លើកដាក់​ឡាន​ហើយ​បន្លំ​ថា ជា​ឈើ​ផ្ទះ​ចាស់ៗ​ទៅវិញ តាមពិត​បើ​យើង​មើល​ពី​ខាងក្រោយ​ឃើញ​ឈើ​នោះ​ឡើង​ខ្មៅ តែ​ពេលដែល​ទំលាក់​ចុះមក​ខាងក្រោម​ឈើ​នោះ​សុទ្ធ​ជា​ឈើ​អារ​ថ្មីៗ​ទាំងអស់ ដែល​ពលរដ្ឋ​សង្ស័យថា ជា​ឈើ​ចេញពី​ជំរក​សត្វ​អភិរ​ព្រៃ​ព្រះ​រកា​។​

​កាលពី​ព្រឹក​ថ្ងៃទី​១៨​ខែសីហា​ឆ្នាំ​២០១៧ អ្នកយក​ព​ត៏​មាន​យើង​បាន​សួ​តាម​ទូរស័ព្ទ​ទៅ​លោក ពឹង ទ្រី​ដា ប្រធាន​មន្ទីរ​កសិកម្ម​ខេត្តព្រះវិហារ លោក​បាន​ឆ្លើយថា រថយន្ត​ដែល​ឃាត់​ចាប់​យប់​ម៉ិ​ញ​នោះ យកមក​រក្សាទុក​នៅឯ​ណា​លោក​បាន​ឆ្លើយថា ខាង​ប៉េអឹម​ឃាត់​ចាប់​នោះទេ ហើយ​បាន​ទុក​នៅក្នុង​បន្ទាយ​ឯណោះ តែ​ផ្ទុយទៅវិញ​អ្នកសារព័ត៌មាន​បាន​ចុះទៅ​ថត​ព្រោងព្រាត​រថយន្ត​នោះ ឃើញ​នៅក្នុង​មន្ទីរ​កសិក្ម​នោះទេ​៕L ដោយ​: សៅ​វ៉ាន់ឌី​

#