មន្ទីរ​កសិកម្ម​ខេត្ត​មាន​កម្មវិធី​ផ្សព្វផ្សាយ​បច្ចេកទេស​កសិកម្ម​ថ្មី​ដែល​ធន់​នឹង​ការប្រែប្រួល​អាកាសធាតុ

986
ចែករម្លែក

​ដោយៈ​សៅ​វ៉ាន់ឌី​/​ព្រះវិហារ​៖​លោក​ពឹង​ទ្រី​ដា​ប្រធាន​មន្ទីរ​កសិកម្ម​រុក្ខាប្រមាញ់​និង​នេសាទ​ខេត្តព្រះវិហារ​បានឱ្យដឹង​ថា​មន្ទីរ​កសិកម្ម​មានកម្ម​វិធី​ផ្សព្វផ្សាយ​បច្ចេកទេស​កសិកម្ម​ថ្មី​ដែល​ធន់​នឹង​ការប្រែប្រួល​អាកាសធាតុ​(ASPIRE)​។​របាយការណ៍​សង្ខេប​ពី​សកម្មភាព​ទីផ្សារ​កសិផល​កម្មវិធី​អាស​ស្ប៉ា​យ​នៃ​មន្ទីរ​កសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ​ខេត្តព្រះវិហារ​។

​លោក​ប្រធាន​បាន​បន្តថា​១,​កម្មវិធី​ផ្សព្វផ្សាយ​បច្ចេកទេស​កសិកម្ម​ថ្មី​ដែល​ធន់​និង​ការប្រែប្រួល​អាកាសធាតុ​(ASPIRE)​គឺជា​កម្មវិធី​មាន​រយៈពេល​៧​ឆ្នាំ​នៃ​រាជរដ្ឋាភិបាល​កម្ពុជា​ដែល​ដឹកនាំ​អនុវត្ត​ន៏​ដោយ​ក្រសួងកសិកម្ម​រុក្ខាប្រមាញ់​និង​នេសាទ​។​កម្មវិធី​នេះ​បានទទួល​ថវិកា​គាំទ្រ​រួមគ្នា​ពី​អង្ក​ការ​មូលនិធិ​អន្តរជាតិ​អភិវឌ្ឍ​ន៏​វិស័យ​កសិកម្ម​(IFAD)​និង​រាជរដ្ឋាភិបាល​កម្ពុជា​។​កម្មវិធី​អាស​ស្ប៉ា​យ​បា​ដាក់ឱ្យអនុវត្ត​ក្នុង​ឆ្នាំ​២០១៥​ហើយ​ក្នុង​ឆ្នាំ​២០១៩​កន្លងមក​កម្មវិធី​អាស​ស្ប៉ា​យ​បាន​ពង្រីក​និង​អនុវត្ត​ន៏​លើ​ខេត្ត​គោលដៅ​ចំនួន​២០​ខេត្ត​។


ដោយឡែក​ខេត្តព្រះវិហារ​ចាប់ផ្តើម​អនុវត្ត​ក្នុង​ឆ្នាំ​២០១៦​លើ​ស្រុក​គោលដៅ​ចំនួន​៦​រួមមាន​៖​ស្រុក​ជាំ​ក្សាន្ត​,​គូលែន​,​សង្គម​ថ្មី​,​រវៀង​,​ជ័យ​សែន​,​និង​ឆែប​និង​៣៦​ឃុំ​។​គោលដៅ​របស់​កម្មវិធី​អាស​ស្ប៉ា​យ​គឺ​កាត់បន្ថយ​ភាពក្រីក្រ​របស់​កសិករ​ដែលមាន​ដី​តិច​និង​បង្កើន​ភាព​ធន់​ទៅនឹង​ភាព​ងាយ​រងគ្រោះ​ដោយ​ការប្រែប្រួល​អាកាសធាតុ​។​


២,​កម្មវិធី​អាស​ស្ប៉ា​យ​អនុវត្ត​ន៏​ការងារ​ផ្តោតលើ​ឧ​បករ​ណ៏​ផ្សព្វផ្សាយ​កសិកម្ម​សំខាន់ៗ​ចំនួន ៥​រួមមាន​៖១-​កិច្ចសន្យាជួល​អ្នក​ក្រៅ (Contracting Out, CO)២- ភាពជា​ដៃគូ​រវាង​ស្ថាប័នរដ្ឋ & វិស័យ​ឯកជន​(Private Public Partnership, PPP)៣- ការគាំទ្រ​សហគមន៍​កសិកម្ម & អង្គការ​កសិករ ដែលមាន​ស្រាប់​(Support to Agriculture Cooperative & Farmer’s Organizations /Federation,AC)។៤,ការរៀនសូត្រ​ពី​កសិករ ទៅ​កសិករ (Farmer to Farmer Learning, F2F)៥,​សេវា​ផ្សព្វផ្សាយ​សាធារណៈ​(​ដោយ​មន្ទីរ​កសិកម្ម​ខេត្ត & ការិយាល័យ​កសិកម្ម​ស្រុក ផ្ទាល់​) (Direct Public Extension Services, DEPES)​។​

៣,​ការងារ​ទីផ្សារ​កសិផល​៖​ការងារ​ទីផ្សារ​កសិផល​គឺជា​ការងារ​គ​ន្លឹៈ​សំខាន់បំផុត​របស់​កម្ម​វិធី​អាស​ស្ប៉ា​យ ដែល​ឧ​បករ​ណ៏​ទាំង​៥ របស់​កម្មវិធី​អាស​ស្ប៉ា​យ គឺ​អនុវត្ត​ន៏​ផ្តោតជាសំខាន់​ទៅលើ​ការដាំដុះ និង ចិញ្ចឹមសត្វ​តាម​បច្ចេកទេស​កសិកម្ម​ថ្មី​ធន់​នឹង​ការប្រែប្រួល​អាកាសធាតុ​និង​ស្របទៅនឹង​តម្រូវការ​ទីផ្សារ​។​

ក្នុង​រយៈពេល​នៃ​ការអនុវត្ត​ន៏​កម្មវិធី​អាស​ស្ប៉ា​យ ក្នុង​ខេត្តព្រះវិហារ មន្ទីរ​កសិកម្ម រុក្ខាប្រមាញ់ និង នេសាទ​ខេត្ត​និង​ការិយាល័យ​កសិកម្ម​ស្រុក​បាន​ខិតខំ​ជំរុញ​-​ពង្រីក​ផលិតកម្ម​និង​លើក​កំពស់​គុណភាព​កសិផល ដើម្បី​ធានា​ឲ្យ​ស្របទៅនឹង​បរិមាណ និង គុណភាព ដែល​ទីផ្សារ​ត្រូវការ​។​មន្ទីរ បាន​ដឹកនាំ និង សម្របសម្រួល​ជាមួយ​ក្រុមហ៊ុន និង អ្នកប្រមូល​ទិញ សំខាន់ៗ និង សក្តានុពល នៅក្នុង​ខេត្ត និង ក្រៅ​ខេត្ត​ដើម្បី​បង្កើត​កិច្ចសន្យា​ទិញ​-​លក់​កសិផល​ដើម្បី​ជំរុញ​និង​លើក​កំពស់​ការអនុវត្ត​ផលិតកម្ម​កសិកម្ម​តាម​កិច្ចសន្យា​។​


​លោក​បាន​បន្តថា​សកម្ម​ភាព​នេះ​បាន​ជំរុញ​បង្កើន​បរិមាណ​នៃ​ការផលិត​និង​លើក​កំពស់​គុណភាព​កសិផល​ឱ្យស្រប​ទៅ​និង​តម្រូវការ​ទីផ្សារ​និង​បាន​ដោះស្រាយ​បញ្ហា​ទីផ្សារ​កសិផល​ជូន​កសិករ​បាន​កាន់តែ​ធំ​ទូលាយ​និង​ល្អប្រសើរ​។​ក្នុង​ឆ្នាំ​២០១៩​កន្លងមក​កសិផល​បាន​លក់​ចេញទៅ​កាន់​ទីផ្សារ​មាន​បរិមាណ​កាន់តែច្រើន​ហើយ​តម្លៃ​កសិផល​មានការ​កើនឡើង​ខ្ពស់ បើ​ប្រៀបធៀប​ជាមួយ​ឆ្នាំមុនៗ​។

​ក្រៅពី​ការសម្របសម្រួល​បង្កើត​កិច្ចសន្យា​ទិញ​-​លក់ កសិផល រវាង​ក្រុមហ៊ុន​-​អ្នកប្រមូល​ទិញ និង កសិករ​មន្ទីរ​កសិក​ម្ម​ក៏បាន​សម្របសម្រួល​ឲ្យ​មាន​តូប​លក់​បន្លែ​សុវត្ថិភាព​ដែល​ផលិត​ដោយ​កសិករ​សមាជិក​ប​ណ្តុំ​អាជីវកម្ម​បន្លែ​នៅតាម​ស្រុក​គោលដៅ​មួយចំនួន​។​

សម្រួល​និង​ពង្រីក​ទីផ្សារ​បន្លែ​សុវត្ថិភាព​ជូន​កសិករ​ឱ្យ​កាន់តែ​សម្បូ​បែប និង​ធំ​ទូលាយ​។​ម្ចាស់​តូប​បន្លែ​ដែល​មន្ទីរ​បាន​សម្របសម្រួល​បង្កើត​នោះ គឺ​គាត់​និង​ប្រមូល​ទិញ​បន្លែ​ដែល​ផលិត​ដោយ​កសិករ​ដើម្បី​លក់​ក្នុង​តំបន់​និង​នាំ​ចេញទៅ​លក់​នៅ​តំបន់​ផ្សេងៗ​ទៀត​ក្នុងពេលដែល​បរិមាណ​ប​ន្លែ​ប្រើប្រាស់​ដោយ​អតិថិជន​ក្នុង​តំបន់​មិន​អស់​។

​លោកប្រធានមន្ទីរបានបន្តថាជារួម​៖​ក្នុង​ឆ្នាំ​២០១៩​កម្មវិធី​អាស​ស្ប៉ា​យ​នៃ​មន្ទីរ​កសិកម្ម​រុក្ខាប្រមាញ់​និង​នេសាទ​ខេត្តព្រះវិហារ​បាន​សម្រប​សម្រួល​សាងសង់​តូប​លក់​បន្លែ​សុវត្ថិភាព​បាន​ចំនួន​០២​កន្លែង​(​ស្រុក​ឆែប​១​កន្លែង​និង​ស្រុក​ជ័យ​សែន​១​កន្លែង​)​។​ក្នុង​ឆ្នាំ​២០២០​និង​ឆ្នាំ​បន្តបន្ទាប់​ទៀត​មន្ទីរ​កសិកម្ម​មាន​ផែនការ​និង​ពង្រីក​ការសាងសង់​តូប​លក់​បន្លែ​សុវត្ថិភាព​នេះ​ឲ្យ​បាន​គ្រប់​ស្រុក​និង​ឃុំ​គោលដៅ​ដែលមាន​បណ្តុំ​អាជីវកម្ម​បន្លែ​។

​ដោយឡែក​មន្ទីរ​កសិក​ម្ម​ក៏បាន​សហការ​ជាមួយ​គម្រោង​ឈែ​ន​(Chain)​បង្កើតបាន​តូប​លក់​បន្លែ​សុវត្ថិភាព បាន​ចំនួន​១​កន្លែង​ទៀត នៅក្នុង​ផ្សារ​កំពង់​ប្រណាក ទី​រួម​ខេត្តព្រះវិហារ និង ជាមួយ​អង្ក​ការ​ការី​តាស (Caritas) កម្ពុជា បាន​១​កន្លែង​បន្ថែមទៀត នៅតាម​បណ្តោយ​ផ្លូវ​កោះ​កេ​រ្កិ៏ ចម្ងាយ​ប្រហែល ៣០០​ម ពី​ផ្សារ​កំពង់​ប្រណាក​ទី​រួម​ខេត្តព្រះវិហារ​។​

​សូមបញ្ជាក់​ជូន​ថា​៖​បណ្តុំ​អាជីវកម្ម​បន្លែ​សុវត្ថិភាព​ដែល​បាន​បង្កើតឡើង​ដោយ​កម្មវិធី​អាស​ស្ប៉ា​យ​នៃ​មន្ទីរ​កសិកម្ម​រុក្ខាប្រមាញ់​និង​នេសាទ​ខេត្តព្រះវិហារ​មាន​ចំនួនៈ​១១​បណ្តុំ​ដែលមាន​សមាជិក​សរុប​ចំនួន​១៩២​នាក់​។​ក្នុងនោះ​ស្ត្រី​មាន​ចំនួន​១១០​នាក់​ដោយឡែក​សម្រាប់​ស្រុក​ជ័យ​សែន​មាន​ចំនួន​១​បណ្តុំ​ដែលមាន​សមាជិក​សរុប​ចំនួន ២១​នាក់ ក្នុងនោះ​ស្ត្រី​មាន​ចំនួន ៩​នាក់​។

​លទ្ធផល​ខាងលើនេះ​ជាការ​ខិតខំ​ប្រឹងប្រែង​និង​មោទនភាព​ដ៏​ធំធេង​របស់​កម្មវិធី​អាស​ស្ប៉ា​យ​នៃ​មន្ទីរ​កសិកម្ម រុក្ខាប្រមាញ់ និង នេសាទ ខេត្តព្រះវិហារ និង ដៃគូ​ពាក់ព័ន្ធ​។ ទោះបី​មន្ទីរ បាន​ខិតខំ​ប្រឹងប្រែង និង អនុវត្ត​ន៏​ការងារ​បានទទួល​លទ្ធផល​ល្អ​ដ៏​ធំធេង​។​

ដូច​បាន​រៀបរាប់​និង​ជម្រាបជូន​ខាងលើ​ក៏ដោយ​ក៏​មន្ទីរ​នៅតែមាន​ម​ហិ​ច្ឆិ​តា​និង​គោលដៅ​ធំៗ​ជាច្រើន​ទៀត​ដែល​ត្រូវបំពេញ​និង​យក​ជោគជ័យ​ឱ្យ​ខាន​តែ​បាន​នៅ​ឆ្នាំ​បន្តបន្ទាប់​ទៀត​។​ជាពិសេស​ខិតខំ​ប្រឹងប្រែង​អភិវឌ្ឍ​ន៏​វិស័យ​កសិកម្ម​នៅក្នុង​ខេត្តព្រះវិហារ​ឱ្យស្រប​ទៅ​និង​គោលដៅ​យុទ្ធសាស្ត្រ​របស់​ក្រសួងកសិកម្ម​រុក្ខាប្រមាញ់​និង​នេសាទ​និង​រាជរដ្ឋាភិបាល​កម្ពុជា​៕S/
​ ​ ​