មន្ទីរ​កសិកម្ម​និង​មន្ទីរ​បរិស្ថាន​ខេត្ត​ព្រះសីហនុ​សហការ​សំអាត​ឆ្នេរសមុទ្រ​

461
ចែករម្លែក

ដោយ​៖​វណ្ណៈ​/​ព្រះសីហនុ​៖​កាលពី​ព្រឹក​ថ្ងៃទី​២០​ខែមករា​ឆ្នាំ​២០១៩​នេះ​លោក​នេន​ចំរើន​ប្រធាន​មន្ទីរ​កសិកម្ម​ខេត្ត​ព្រះសីហនុ​បាន​ដឹកនាំ​មន្ត្រីក្រោមឱវាទ​សហការ​ជាមួយ​មន្ត្រី​មន្ទីរ​បរិស្ថាន​ចុះជួយ​រើស​សំរាម​សំអាត​ឆ្នេរសមុទ្រ​នៅ​ឆ្នេរ​ឯករាជ្យ​។​
​បន្ទាប់ពី​មានការ​ណែនាំ​ពី​លោក​អភិបាលខេត្ត​ព្រះសីហនុ​បាន​ចាត់​អោយ​មន្ត្រីជលផល​មន្ទីរ​កសិកម្ម​រុក្ខាប្រមាញ់​និង​នេសាទ​ប្រើ​អូ​ប​រ័​ច​ល​ត័​ជួយប្រមូល​កាកសំណល់​សំរាម​ផ្សេងៗ​ក្បែរ​ឆ្នេរសមុទ្រ​មានដូចជា​ស្បោង​ផ្លា​ស្ទិ​ក​ជាដើម​ដែលមាន​រសាត់អណ្តែត​លើទឹក​សមុទ្រ​។​

​បើតាម​លោក​នេន​ចំរើន​និង​លោក​អនុប្រធាន​មន្ទីរ​បរិស្ថាន​ខេត្ត​ថ្លែងថា​សកម្មភាព​នេះ​ធ្វើឡើង​តាម​គោលការណ៍​របស់​ឯកឧត្តម​យន្ត មីន​អភិបាលខេត្ត​ព្រះសីហនុ ដើម្បី​រួមគ្នា​សំអាត​បរិស្ថាន​៕S/​

#