មន្ទីរ​ទេសចរណ៍​ខេត្តមណ្ឌលគិរី​: បុណ្យ​ភ្ជុំបិណ្ឌ​ឆ្នាំនេះ អ្នក​ទេសចរ​កើន​៣០,៤១ភាគរយ

1862
ចែករម្លែក
  • 170
    Shares

ដោយ​: សាត​ចាន់​បុត្រ / មណ្ឌលគិរី​: ភ្ញៀវ​ទេសចរណ៍​មកលេង​នៅ​មណ្ឌលគិរី​ឆ្នាំ​២០១៨ នាឱកាស​បុណ្យ​ភ្ជុំបិណ្ឌ​នេះ សម្រុក​នាំគ្នា​មកលេង​ខេត្តមណ្ឌលគិរី កើនឡើង​រហូតដល់​ជាង​៣០​ភាគរយ ខណៈ​ខេត្ត​ភាគ​ឥ​សាន្ត​នេះ ផ្លូវ​មាន​ស្ថាន​ល្អប្រសើរ បូករួម​និង​ទេសភាព​ដ៏​ល្អឆើត​។​

​ជាក់ស្តែង​មន្ទីរ​ទេសចរណ៍​ខេត្តមណ្ឌលគិរី បានបញ្ជាក់​ប្រាប​ល​រស្មី​កម្ពុជា នា​ព្រលប់​ថ្ងៃទី​១០​ខែតុលា​ឆ្នាំ​២០១៨​នេះ​ថា ភ្ញៀវ​ទេសចរណ៍​បើ​គិត​ត្រឹមតែ​បី​ថ្ងៃ គឺ​ចាប់ពី​ថ្ងៃទី​៨, ៩ និង​ទី​១០ ឃើញថា មាន​ចំនួន​១១,៣៤៦​នាក់ ក្នុងនោះ​ភ្ញៀវ​ជាតិ ១១,១១៤​នាក់ អន្តរជាតិ​២៣២​នាក់​។ បើ​ធៀប​និង​ឆ្នាំ​២០១៧ រយៈពេល​ដូចគ្នា គឺ​កើនឡើង​ចំពោះ​ភ្ញៀវ​ជាតិ​៨៧០០​នាក់ អន្តរជាតិ​២១៥​នាក់ កើន​សរុប​៣០,៤១​ភាគរយ​។​

​លោក ងិន សុ​វិមាន ប្រធាន​មន្ទីរ​ថ្លែង​ស្រប​ជាមួយ​របាយការណ៍​ថា ភ្ញៀវ​ទេសចរណ៍ អញ្ជើញ​មកលេង​ខេត្តមណ្ឌលគិរី ស្របពេល​ខេត្ត​មួយ​នេះ​អំណោយផល ដល់​អ្នកទេសចរ នូវ​ទេសភាព​ស្រស់ស្អាត សម្បូរ​រមណីយដ្ឋាន ផ្លូវ​ស្អាត បូក​រួមទាំង​សេវាកម្ម​ល្អប្រសើរ ពិសេស​គឺ​សេវា​សន្តិសុខ​របស់​កង​កម្លាំង​ប្រចាំការ​២៤​ម៉ោង​លើ​២៤​ម៉ោង​។​

​ជាមួយគ្នា​នោះ កងកម្លាំងប្រដាប់អាវុធ​ក៏​ថ្លែង​ដែរ​ថា ពុំមាន​កើត​បញ្ហា​អសន្តិសុខ ឬ​គ្រោះថ្នាក់​ចរាចរណ៍​គួរឱ្យកត់សម្គាល់​នោះទេ​៕ ល​