មន្ទីរ​ធនធានទឹក​នាំយក​អំណោយ​របស់​ថ្នាក់ដឹកនាំ​និង​មន្ត្រីរាជការ​គ្រប់លំដាប់​ថ្នាក់​នៃ​ក្រសួង​ជូន​កងទ័ព​ឧ​ត្ត​រ​មានជ័យ

929
ចែករម្លែក

​ដោយៈ បា​យ៉ង់/​​ភ្នំពេញៈ​លោក ញី​ន កួន ប្រធាន​មន្ទីរ​ធនធានទឹក​និង​ឧតុនិយម ខេត្ត​ឧ​ត្ត​រ​មានជ័យ រួមទាំង​ក្រុមការងារ​បាន​នាំយក​នូវ ​ថវិកា គ្រឿងឧបភោគ បរិភោគ មួយចំនួន​ដែលជា​អំណោ​យ​របស់​ថ្នាក់ដឹកនាំ​និង​មន្ត្រីរាជការ​គ្រប់លំដាប់​ថ្នាក់ នៃ​ក្រសួង​ធនធានទឹក និង​ឧតុនិយម បាន​ឧបត្ថម្ភ​ជូន​ទ័ព​ នៃ​តំបន់​ប្រតិបត្តិការ​សឹក​រង ​ខេត្ត​ឧ​ត្ត​រ​មានជ័យ​ ដែល​កំពុង​តែ​ឈរជើង​ការពារ​ទឹកដី ​នៅតាម​ខ្សែបន្ទាត់​ព្រំដែន កាលពី​រសៀល​ថ្ងៃ​ព្រហស្បតិ៍ ១២​រោច ខែចេត្រ ឆ្នាំរកា នព្វស័ក ព​.​ស​២៥៦១ ត្រូវ​នឹង​ថ្ងៃទី​១២ ខែមេសា ឆ្នាំ២០១៨​។​

​នៅក្នុង​ពិធី​សំណេះសំណាល​នេះ​លោក​ប្រធាន​មន្ត្រី​និង​មន្ត្រីរាជការ​គ្រប់លំដាប់​ថ្នាក់​ក៍​ដូច​បងប្អូន​ពលរដ្ឋ​កម្ពុជា​ទាំងអស់​សូម​សំដែង​នូវ​ការដឹងគុណ​ចំពោះ​មេបញ្ជាការ ​មេបញ្ជា​ការរង​ នៃ​តំបន់​ប្រតិបត្តិការ​សឹក​រង ​ខេត្ត​ឧ​ត្ត​រ​មានជ័យ​ បានធ្វើ​ពលិកម្ម​គ្រប់បែបយ៉ាង​ ដើម្បី​ការពារ​ សុខសន្តិភាព សេចក្តីសុខក្សេមក្សាន្ត និង​សុវត្ថិភាព ​ដល់​ពលរដ្ឋ​ក៍​ដូច​ជាតិ​មាតុភូមិ​កម្ពុជា​។​
​ ​
​ដោយសារ​សុខសន្តិភាព​នេះហើយ​ធ្វើឱ្យ​លោក​ប្រធាន​មន្ទីរ​គិ​តថា ​កងទ័ពបានបង្កលក្ខណៈ​ឱ្យ​កម្ពុជា​ធ្វើការ​  សន្តិភាព ទប់ស្កាត់​នូវ​រាល​ល្បិចកល​នានា​ក្នុងការ​ផ្តួលរំលំ​រាជរដ្ឋាភិបាល​ស្របច្បាប់​ដឹកនាំ​ដោយ​សម្តេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា​។

​ក្នុងនាម​ជា​សមរភូមិ​ក្រោយ​ក៍​ដូចជា​សម្ព័ន្ធមេត្រីភាព​លោក​ប្រធាន​មន្ទីរ​នូវតែ​បន្ត​ការឧបត្ថម្ភ​គាំទ្រ​ដល់តំបន់​ប្រតិបត្តិការ​សឹក​រង ខេត្ត​ឧ​ត្ត​រ​មានជ័យ ​ទាំង​ស្មារតី​សម្ភារ​និង​ថវិកា​ សម្រាប់​ជួយ​លើកកម្ពស់​នូវ ​ជីវភាព​របស់​កងទ័ពនិងគ្រួសារ​កងទ័ព​។

​ ​​ក្នុង​ជា​អ្នក​សមរភូមិ​ក្រោយ​លោក​ប្រធាន​មន្ទីរ​ធនធានទឹក​ខេត្ត​ប្រគល់​អំណោយ​ទាំងនោះ​រួមមាន​ថវិកា​ពីរលាន​រៀល​ឧបត្ថម្ភ​ដល់​វរ​លេខ​១​និង​លេខ​២​ថវិកា​ពីរលាន​រៀល ឧបត្ថម្ភ​ដល់​កងទ័ព​១០០​នាក់ ​ដោយ​ក្នុង​ម្នាក់ៗ​ទទួល បាន​ថវិកា​ចំនួន​ពីរម៉ឺន​រៀល​,​អង្ករ​ចំនួន​ប្រាំមួយ​តោន​,​ស្រា​បៀ​៤០​កេស​,​ទឹកក្រូច​១០​កេស​និង​មី​៥០​កេស​៕​P

#