មន្ទីរ​បញ្ច​កោណ​ណែនាំ​កុំឱ្យ​ដឹក​យន្តហោះ F-35 ឱ្យ​តួ​ក​គី ប្រសិនបើ​រដ្ឋាភិបាល​ក្រុង​អង់កា​រ៉ា​ទិញ​ប្រព័ន្ធ​ការពារ​អាកាស​រុស្ស៊ី S-400

411
ចែករម្លែក
  • 297
    Shares

​សមាជិកសភា​អាមេរិក​បាន​ព្យាយាម​រារាំង​ការទិញ​ប្រព័ន្ធ​ការពារ​អាកាស​រុស្ស៊ី S-400 របស់​តួ​ក​គី​ចាប់តាំងពី​ប្រទេស​នេះ​បាន​ចុះហត្ថលេខា​កាលពី​ខែធ្នូ​ឆ្នាំ ២០១៧​។ ព្រឹទ្ធសមាជិក​ខ្លះ​បានស្នើ​ផ្អាក​ការដឹកជញ្ជូន​យន្តហោះ F-35 ទៅកាន់​ទីក្រុង​អង់កា​រ៉ា​ដើម្បី​ជា​វិធាន​ការរារាំង​តួ​ក​គី​កុំឱ្យ​ទិញ​អាវុធ​រុស្ស៊ី​។​

​លោក​ឧ​ត្ត​ម​សេនីយ៍ ខ​ត​ធី​ស ស្កា​ផា​រ៉ូ​តទី (Curtis Scaparrotti) បាន​ប្រាប់​ព្រឹទ្ធសមាជិក​នៅក្នុង​គណៈកម្មាធិកា​រ​ទីភ្នាក់ងារ​យោធា​របស់​ព្រឹទ្ធសភា​ថា លោក​មិន​ផ្តល់​អនុសាសន៍​ឱ្យ​ដឹក​យន្តហោះ​ចម្បាំង F-35 ទៅ​ទីក្រុង​អង់កា​រ៉ា​ទេ ប្រសិនបើ​តួ​ក​គី​មិន​បោះបង់ចោល​កិច្ចព្រមព្រៀង​ទិញ​ខែល​ការពារ​អាកាស S-400 ជាមួយ​រុស្ស៊ី​។ លោក​ស្កា​ផា​រ៉ូ​តទី​គឺជា​មេបញ្ជាការ​អាមេរិក​ប្រចាំ​នៅ​ទីបញ្ជាការ​ក្នុង​ទ្វីបអឺរ៉ុប​នាពេល​បច្ចុប្បន្ន​។​

​ឧ​ត្ត​ម​សេនីយ៍​រូបនេះ​បាន​កត់សម្គាល់ថា​គាត់​ក្នុងនាម​ជា​មន្ត្រី​យោធា​មិន​ណែនាំ​ឱ្យប្រើ​យន្ដហោះ​កំពូល​របស់​អាមេរិក​នៅ​ក្នុងប្រទេស​ណា​ដែល​ធ្វើ​ប្រតិបត្តិការ​ជាមួយ​ប្រព័ន្ធ​អាវុធ​របស់​រុស្ស៊ី​នោះទេ ជាពិសេស​ប្រព័ន្ធ​ការពារ​អាកាស​។​

​លោក​និយាយថា “​ប្រសិនបើ​ពួកគេ​ទទួលយក​ប្រព័ន្ធ S-400 និង​ដាក់​វា​នៅក្នុង​ប្រទេស​តួ​ក​គី គឺ​ច្បាស់​ជាមាន​បញ្ហា [… ] ដែល​ទាក់ទង​នឹង​យន្តហោះ​ចម្បាំង​ធុន F-35 ។ វា​បង្ហាញ​ពី​បញ្ហា​ចំពោះ​រាល់​យន្ដហោះ​ទាំងអស់​របស់​យើង ជាពិសេស​គឺ​យន្តហោះ F-35 តែម្តង​”​។ លោក​បាន​និយាយថា “​ការផ្តល់​ដំបូន្មាន​យោធា​របស់ខ្ញុំ​គឺ យើង​មិនត្រូវ​ដឹកជញ្ជូន​យន្តហោះ F-35 ហោះហើរ​ឬ​ធ្វើការ​ជាមួយ​សម្ព័ន្ធមិត្ត​ណា ដែល​ធ្វើការ​ជាមួយ​ប្រព័ន្ធ​អាវុធ​របស់​រុស្ស៊ី​ឡើយ ជាពិសេស​ប្រព័ន្ធ​ការពារ​ដែនអាកាស​”៕ ដោយ៖ កញ្ញាដាលីស

យន្តហោះ F-35