មន្ទីរ​បញ្ច​កោណ​ធ្វើការ​តវ៉ា បន្ទាប់ពី​យន្តហោះ​ចម្បាំង​អាមេរិក​ហោះ​ប្រដេញ​ស្ទាក់​យន្តហោះ​ទម្លាក់​គ្រាប់បែក​រុស្ស៊ី​

2907
ចែករម្លែក

មន្ទីរបញ្ចកោណធ្វើការតវ៉ាបានបន្ទាប់ពីយន្តហោះចម្បាំងអាមេរិកច្រើនគ្រឿងបានហោះប្រដេញយន្តហោះទម្លាក់គ្រាប់បែករុស្ស៊ី២គ្រឿងនៅភាគខាងលិចនៃរដ្ឋ អាឡាស្កា(Alaska )។ នេះជាឧបទ្ទវហេតុចុងក្រោយបំផុតបន្ទាប់ពីមានហេតុការណ៍បែបនេះជាច្រើនលើកមកនោះ។

បញ្ជាការដ្ឋានរួមអាមេរិក-កាណាដា បាននិយាយថា​” យន្តហោះចម្បាំងអាមេរិកF-22 Raptor ជាច្រើនគ្រឿង មកពីអង្គភាពកងទ័ពអាកាសអាមេរិក-កាណាដាNORAD បានហោះប្រដាញស្ទាក់យន្តហោះទម្លាក់គ្រាប់បែកTupolev Tu-95 “Bear ចំនួន២គ្រឿងរបស់រុស្ស៊ីនេះកាលពីយប់ថ្ងៃអង្គារ។

អង្គភាពកងទ័ពអាកាស អាមេរិក-កាណាដានេះ បាននិយាយនៅក្នុងសេ​ចក្តីថ្លែងការណ៍កាលពីថ្ងៃព្រហស្បតិ៍ទី១៣កញ្ញាថា ​យន្តហោះទម្លាក់គ្រាប់បែករុស្ស៊ីទាំងនេះ ត្រូវបានហោះអមការពារ ដោយយន្តហោះចម្បាំងរុស្ស៊ីSu-35 ចំនួន២គ្រឿង។ យន្តហោះចម្បាំងមកពីអង្គភាពកងទ័ពអាកាស អាមេរិក-កាណាដានេះ បានហោះប្រដេញ់តាមពីក្រោយយន្តហោះរុស្ស៊ីទាំងនេះ រហូតដល់ពួកវាបានហោះចេញពីតំបន់ការពារដែនអាកាសដែលនៅចម្ងាយប្រហែល៣២០គីឡូម៉ែត្រពីរដ្ឋអាឡាស្កា។

ហេតុការណ៍នេះ បានកើតឡើងក្នុងអំឡុងពេល មានសមយុទ្ធយោធា”Vostok-2018 ” ដ៏ធំរបស់រុស្ស៊ីនៅតំបន់ស៊ីប៊ឺរី(Siberia) ភាគខាងកើត៕ដោយ៖សុខា/sn

យន្តហោះទម្លាក់គ្រាប់បែករុស្ស៊ីTupolev Tu-95 “Bear” ត្រូវបានគេឃើញហោះពីលើវិមានគ្រឹមឡាំងក្នុងពិធីមួយនៅរុស្ស៊ី (រូបឯកសារ)