មន្ទីរ​បញ្ច​កោណ​យល់ព្រម​លក់​ខែល​ការពារ​អាកាស THAAD តម្លៃ ២,៤ ពាន់​លាន​ដុល្លារ​ដល់​អា​រ៉ា​ប៊ី​សា​អូឌីត​

323
ចែករម្លែក
  • 1
    Share

​ក្រសួងការពារជាតិ​អាម៉េរិក​បាន​និយាយ​នៅក្នុង​សេចក្តីប្រកាស​ព័ត៌មាន​មួយ​ថា ក្រុមហ៊ុន Lockheed Martin បានទទួល​កិច្ចសន្យា​ជាង ២,៤ ពាន់​លាន​ដុល្លារ​ពី​ទីភ្នាក់ងារ​ការពារ​មី​ស៊ី​ល​អាម៉េរិក (MDA) ដើម្បី​ផ្តល់​ខែល​ការពារ​អាកាស THAAD ដល់​ប្រទេស​អា​រ៉ា​ប៊ី​សា​អូឌីត​។​

​សេចក្តីប្រកាស​ព័ត៌មាន​បាន​និយាយ​កាលពី​ថ្ងៃ​ចន្ទ​ទី​១​មេសា​ថា “​ក្រុមហ៊ុន Lockheed Martin Corporation Missiles and Fire Control of Dallas (LM MFC) នៅ​រដ្ឋ​តិច​សាស់​ កំពុង​ទទួលបាន​កិច្ចសន្យា​តម្លៃ ២.៤៥៧.៣៩០.៥៦៦ ដុល្លារ​សម្រាប់​ការផលិត​ខែល​ការពារ​អាកាស THAAD ដើម្បី​គាំទ្រ​ដល់​រដ្ឋាភិបាល​សហរដ្ឋ​អាម៉េរិក​និង​ព្រះរាជាណាចក្រអា​រ៉ា​ប៊ី​សា​អូឌីត​”​។​

​នៅ​ខែវិច្ឆិកា​ឆ្នាំ ២០១៨ អា​រ៉ា​ប៊ី​សា​អូឌីត​បាន​ចុះហត្ថលេខា​លើ​លិខិត​ផ្តល់ជូន​និង​ការទទួលយក​ជាមួយ​សហរដ្ឋ​អាម៉េរិក​សម្រាប់​ការទិញ​ប្រព័ន្ធ​ការពារ​មី​ស៊ី​ល THAAD ។ កិច្ចព្រមព្រៀង​តម្លៃ ១៥ ពាន់​លាន​ដុល្លារ​នេះ​ត្រូវបាន​គេ​មើលឃើញថា​ជាការ​ត្រួស​ត្រាយផ្លូវ​សម្រាប់​ការលក់​ជើង​ទម្រ​បាញ់ THAAD គ្រាប់​មី​ស៊ី​ល និង​និង​គ្រឿង​បរិក្ខារ​ចំនួន ៤៤​។​

​កិច្ចព្រមព្រៀង​នេះ​ត្រូវបាន​បញ្ចុះបញ្ចូល​ឱ្យធ្វើ​ឡើង​យ៉ាង​ឈ្មុសឈ្មុល​ដោយ​សេត​វិមាន ​រួមទាំង​ការ​ទូរស័ព្ទ​ដោយផ្ទាល់​រវាង​ប្រធានាធិបតី​អាម៉េរិក​លោក ដូ​ណា​ល់ ត្រាំ និង​ស្តេច​អា​រ៉ា​ប៊ី​សា​អូឌីត សាល់​ម៉ាន់ ប៊ី​ន អាប់​ដេ​ឡា​ហ្ស៊ី​ស​៕ ដោយ៖ កញ្ញាដាលីស/Ha

ខែល​ការពារ​អាកាស THAAD
#