មន្ទីរ​ផែនការ​ខេត្តកំពង់ឆ្នាំង​ផ្សព្វផ្សាយ​ស្តីពី​ការចាប់ផ្តើម​ដំណើរការ​អនុវត្ត​អត្ត​សញ្ញា​ ​ណ​កម្ម​គ្រួសារ​ក្រីក្រ​ឆ្នាំ​២០១៩

182
ចែករម្លែក

ដោយ​:​សន​សក្តា​/​កំពង់ឆ្នាំង​:​មន្ទីរ​ផែនការ​ខេត្តកំពង់ឆ្នាំង​បាន​ផ្សព្វផ្សាយ​ស្តីពី​ការចាប់​ផ្តើម​ដំណើរការ​អនុវត្ត​អត្តសញ្ញាណ​កម្ម​គ្រួសារ​ក្រីក្រ​ឆ្នាំ​២០១៩​ដើម្បី​ផ្សព្វផ្សាយ​ដល់​អាជ្ញាធរ​អង្គការ​អ្នកផ្តល់​សេវា​ឲ្យ​បានដឹង​កាន់តែច្បាស់​និង​ចូលរួម​ឲ្យ​មាន​ប្រសិទ្ធិភាព​។​
​សិក្ខាសាលា​ផ្សព្វផ្សាយ​នេះ​ធ្វើឡើង​កាលពី​ព្រឹក​ថ្ងៃទី​១១ ខែកក្កដា ឆ្នាំ​២០១៩ ក្រោម​អធិបតីភាព​លោក​ប៉ាន ប៊ុនធឿន រដ្ឋលេខា​ក្រសួងផែនការ​និង​លោក​អម សុភា អភិបាលរង​ខេត្តកំពង់ឆ្នាំង ។​


​គោលបំណង​នៃ​ការអនុវត្ត​អត្តសញ្ញាណ​កម្ម​គ្រួសារ​ក្រីក្រ ដើម្បី​ជំរុញ​ការអភិវឌ្ឍ​សេដ្ឋកិច្ច សង្គមកិច្ច លើកកម្ពស់​កម្រិតជីវភាព​របស់​ប្រជាជន​ឲ្យ​មាន​ភាពប្រសើរឡើង​សំដៅ​ឆ្ពោះទៅរក​ការកាត់បន្ថយ​ភាពក្រីក្រ​តាមរយៈ​ការផ្តល់​សេវាសាធារណៈ ការ​យកចិត្តទុកដាក់​ជា​អាទិភាព​បង្កើន​សុខុមាលភាព​របស់​ប្រជាជន​ជា​ ​ពិសេស​​​ប្រជាជន​ក្រីក្រ ជន​ងាយ​រងគ្រោះ ដើម្បី​ឲ្យ​អ្នកក្រីក្រ​ទាំងនោះ​ងើប​ផុតពី​ភាពក្រីក្រ ហើយ​គាំពារ​ប្រជាជន​ក្រីក្រ​រួចផុត​ពី​វិបត្តិ​ចៃដន្យ​ដែល​អាចធ្វើ​ឲ្យ​ភាពក្រីក្រ​របស់​ពួកគាត់​កាន់តែ​ធ្ងន់ធ្ងរ​។


​នៅ​ឆ្នាំ​២០១៩​នេះ​រាជរដ្ឋាភិបាល​បាន​ដំណើរ​ការធ្វើ​បច្ចុប្បន្ន​កម្ម​ទិន្នន័យ​អត្តសញ្ញាណ​កម្ម​គ្រួសារ​ក្រីក្រ​ជុំ​ទី​១៣​ចំនួន​៨​ខេត្ត​គឺ ខេត្តកណ្តាល ខេត្តតាកែវ ខេត្តកំពង់ឆ្នាំង ខេត្តពោធិសាត់ ខេត្តបាត់ដំបង ខេត្ត​ប៉ៃលិន ខេត្តព្រះវិហារ និង ខេត្ត​រតនគីរី ៕​សរន​