មន្ទីរ​រៀបចំ​ដែនដី​ខេត្តបាត់ដំបង ធ្វើ​សន្និបាត​បូកសរុប​លទ្ធផល​ការងារ​ប្រចាំឆ្នាំ​២០១៨ និង​លើក​ទិសដៅ​ការងារ​បន្ត​ឆ្នាំ​២០១៩

422
ចែករម្លែក
  • 10
    Shares

ដោយ​: ប៊ុន​ណាត / បាត់ដំបង​: នៅ​សាលប្រជុំ​ជាន់​ទី​៣ នៃ​សាលាខេត្ត​បាត់ដំបង កាលពី​ព្រឹក​ថ្ង​ទី​២១ ខែមករា ឆ្នាំ​២០១៩ មាន​រៀបចំ​សន្និបាត​បូកសរុប​លទ្ធផល​ការងារ​ប្រចាំឆ្នាំ​២០១៨ និង​លើក​ទិសដៅ​ការងារ​បន្ត​ឆ្នាំ​២០១៩ របស់​មន្ទីរ​រៀបចំ​ដែនដី​នគរូបនីយកម្ម​សំណង់ និង​សូ​រិ​យោ​ដី​ខេត្តបាត់ដំបង ក្រោម​អធិបតីភាព​លោក ងួន រតនៈ អភិបាលខេត្ត​បាត់ដំបង និង​លោក គឹម កុសល​ ​ទីប្រឹក្សា​ក្រសួង​រៀបចំ​ដែនដី​នគរូបនីយកម្ម​សំណង់ និង​សូ​រិ​យោ​ដី​តំណាង​លោក​ឧបនាយករដ្ឋមន្ត្រី ជា សុផារ៉ា រដ្ឋមន្ត្រីក្រសួង​រៀបចំ​ដែនដី​នគរូបនីយកម្ម​សំណង់ និង​សូ​រិ​យោ​ដី​។​

​លោក អ៊ូ ដា​រី ប្រធាន​មន្ទីរ​រៀបចំ​ដែនដី​នគរូបនីយកម្ម​សំណាង់ និង​សូ​រិ​យោ​ដី​ខេត្តបាត់ដំបង បាន​ថ្លែង​ស្វាគមន៍​ដោយ​គូសបញ្ជាក់ថា ការងារ​ដោះស្រាយ​វិវាទ​ដីធ្លី​របស់​គណៈកម្មាធិកា​រ​សូ​រិ​យោ​ដី​ទទួលបាន​៣៤​ករណី បូកសរុប​បន្តបន្ទាប់​រហូត​បាន​៤៨២​ករណី​។ ក្នុងឆ្នាំនេះ​ដែរ ដោះស្រាយ​វិវាទ​ចប់​បាន​៣០​ករណី ច្រានចោល​៤​ករណី និង​កំពុង​ដោះស្រាយ​ក្នុង​ដែន​សមត្ថកិច្ច​បាន​៤០​ករណី នៅតាម​ការដ្ឋាន នៃ​ការសាងសង់​មាន​៦​ករណី និង​មិនទាន់​ដោះស្រាយ​សោះ​៣៦​ករណី​។​

​លោក​ងួន រតនៈ អភិបាលខេត្ត​បាន​ឡើង​បើក​សន្និបាត​ដោយ​បញ្ជាក់ថា គោលបំណង នៃ​ការជួបជុំ​នេះ គឺ​បូកសរុប​អ្វីដែល​ធ្វើបាន អ្វីដែល​នៅសល់ ហើយ​ត្រូវយក​បញ្ហា​ប្រឈម​មក​ដា​ក់លើ​តុ ដើម្បី​ដោះ​បញ្ហា​សំដៅ​ធ្វើឱ្យ​វា​មាន​សមតុល្យ​ពិសេស​ធ្វើឱ្យ​ល្អ​ជាង​ឆ្នាំទៅ​។​

​លោក​អភិបាលខេត្ត​បាន​បញ្ជាក់ថា បើតាម​របាយការណ៍រ​បស់​មន្ទីរជំនាញ គឺ​ប្រមូល​ទិនន័យ​ដី​បាន​១២០០០ ចែក​ប័ណ្ណ​ជាង​២​ម៉ឺន ស្តុក​សល់​មួយឆ្នាំ​ជាង​១​ម៉ឺន និង​ប្រមូល​ទិន្នន័យ​បាន​៣៥៨០០០​ជាង ចែក​ប័ណ្ណ​បាន​៣៣​ម៉ឺន​ជាង នៅសល់​ជាង​២១០០០ គឺ​សល់​ស្តុក​ច្រើនណាស់ ធ្វើ​ម៉េច​បញ្ចេញ​ជា​បណ្តើរៗ ហើយ​ប័ណ្ណកម្មសិទ្ធិ​ដី​១​ឆ្នាំ​ទើប​ទទួលបាន​។ ក្រៅពី​សេវា​អត្រានុកូលដ្ឋាន​បន្ទាប់មក គឺ​សេវា​ដីធ្លី​មាន​សារសំខាន់​បំផុត ដែលជា​ផលប្រយោជន៍​សេដ្ឋកិច្ច​ប្រចាំថ្ងៃ​របស់​ប្រជាពលរដ្ឋ​៕ ល​