មន្ទីរ​សង្គមកិច្ច​ខេត្ត​កែប​ប្រកា​សរក​អ្នកផ្គត់ផ្គង់​ប្រេងឥន្ធនៈ ឆ្នាំ ២០១៩

304
ចែករម្លែក

ដោយៈ មេសា​/​ភ្នំពេញៈ សេចក្តីប្រកាស​ព័ត៌មាន​របស់ មន្ទីរ​សង្គមកិច្ច ខេត្ត កែប ចុះ​កាលបរិច្ឆេទ​ថ្ងៃទី ២៩ ខែ មីនា ឆ្នាំ ២០១៩ បាន​ថ្លែងថា មន្ទីរ​សង្គមកិច្ច អ​តី​យុទ្ធជន និង យុវនីតិសម្បទា ខេត្ត កែប សូម​ជូនដំណឹង​ដល់​ក្រុមហ៊ុន​សហគ្រាស ( គិត​ទាំង​សហគ្រាស​ឯក​ត្ត​បុគ្គល ) ទាំងអស់​ដែល​បាន​ចុះបញ្ជី​ត្រឹមត្រូវ​ក្នុង​ព្រះរាជាណាចក្រ​កម្ពុជា ជ្រាបថា មន្ទីរ​សង្គមកិច្ច អតីតយុទ្ធជន និង យុវនីតិសម្បទា ខេត្ត កែប នឹង​ដាក់ឱ្យ​ពិគ្រោះ​ថ្លៃ​ជា​សាធារណៈ ដើម្បី ជ្រើសរើស​អ្នកផ្គត់ផ្គង់​ប្រេងឥន្ធនៈ ជូន​មន្ទីរ​សង្គមកិច្ច អតីតយុទ្ធជន និង យុវនីតិសម្បទា​ខេត្ត​កែប​សម្រាប់​ឆ្នាំ ២០១៩ ។


សេចក្តីប្រកាស​ព័ត៌មាន​ដដែល បន្ថែមថា ក្រុម​លទ្ធកម្ម នៃ មន្ទីរ​សង្គមកិច្ច​អ​តី​យុទ្ធជន និង យុវនីតិសម្បទា ខេត្ត កែប បានរៀបចំ​ឯកសារ​ស​ម្រា​ប់​ក្រុមហ៊ុន / សហគ្រាស បំពេញ ដើម្បី ចូលរួម​ពិគ្រោះ​ថ្លៃ ដែលមាន​ដាក់លក់​នៅ ក្រុម​លទ្ធកម្ម នៃ មន្ទីរ​សង្គមកិច្ច ខេត្ត កែប នៅ​ភូមិ​ថ្មី សង្កាត់ ព្រៃធំ ក្រុង កែប ចាប់​ពីថ្ងៃ​ជូនដំណឹង​នេះ​តទៅ នៅ​រាល់​ម៉ោង​ធ្វើការ ។​


​កាលបរិច្ឆេទ នៃ ការឈប់​ទទួល​សំណើ​នៅ​ម៉ោង ៩ : ០០ ព្រឹក ថ្ងៃទី ១២ ខែ មេសា ឆ្នាំ ២០១៩ ហើយ​ការពិគ្រោះ​ដេញថ្លៃ​ក៏​នឹង​ចាប់​ផ្តើមធ្វើ​នៅពេល​វេលា ថ្ងៃ និង ខែ ដដែល​នោះដែរ ។ ចំពោះ​ក្រុមហ៊ុន​/ សហគ្រាស ដែលមាន​សម្ព័ន្ធ​ភាពជា​មួយ​គ្នា ឬ មាន​ប្រភព​តែមួយ អាចដាក់​សំណើ​ពិគ្រោះ​ថ្លៃ​បានតែ​មួយ​ប៉ុណ្ណោះ ។​
​ព័ត៌មាន​បន្ថែម​អាចទាក់ទង​តាម​ទូរស័ព្ទ​លេខ 096 591 50 90 ៕ Kh

មន្ទីរ​សង្គមកិច្ច​ អ​តី​យុទ្ធជន និង យុវនីតិសម្បទា ខេត្ត កែប ( ​រូបៈ មន្ត្រី​ )